ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ! បាតុកម្ម​ប្រឆាំង​… ​ស្លា.ប់​ដល់​២៦៤​នាក់

5 ឆ្នាំ មុន

ប្រទេស​នី​កា​រ៉ា​ហ្គា ​៖ ​ពួក​ប្រឆាំង​នី​កា​រ៉ា​ហ្គា​ កាលពី​ថ្ងៃ​ទី​១២​ កក្កដា បាន​បង្កើន​ការ​គាប​សង្កត់​​លើ​ប្រធានាធិបតី លោក​ដា​នី​ញ៉ែ​ល​ អ័​រ​តេ​ហ្គា ​ដោយ​ធ្វើ​បាតុកម្ម​ធំ​មួយ​។​ បន្ទាប់​ពី​នេះ​​នា​ថ្ងៃ​ទី​១៣​កក្កដា…

ប្រទេស​នី​កា​រ៉ា​ហ្គា ​៖ ​ពួក​ប្រឆាំង​នី​កា​រ៉ា​ហ្គា​ កាលពី​ថ្ងៃ​ទី​១២​ កក្កដា បាន​បង្កើន​ការ​គាប​សង្កត់​​លើ​ប្រធានាធិបតី លោក​ដា​នី​ញ៉ែ​ល​ អ័​រ​តេ​ហ្គា ​ដោយ​ធ្វើ​បាតុកម្ម​ធំ​មួយ​។​ បន្ទាប់​ពី​នេះ​​នា​ថ្ងៃ​ទី​១៣​កក្កដា ក៏​​រៀបចំ​ធ្វើ​កូដកម្ម​ទូទៅ​មួយ​។

ចំណែក​រដ្ឋាភិបាល​នៅ​តែ​ប្រើ​កណ្ដាប់ដៃ​ដែក ហើយ​ប្រកាស​រៀបចំ​ការ​ដើរ​ហែ​ក្បូន​ធំ​មួយ​នា​ថ្ងៃ​ទី​១៣​ កក្កដា ដោយ​រំលឹក​ដល់​ខួប​បដិវត្តន៍​ឆ្នាំ​១៩៧៩​ នៅ​ទីក្រុង​ម៉ាសា​យ៉ា​។

រលក​បាតុកម្ម​ផ្ទុះ​ពី​ថ្ងៃ​ទី​១៨ ​មេ​សា​មក ​ដើម្បី​បរិហារ​ដល់​ការ​កែទម្រង់​សង្គម ដែល​បន្ទាប់​ពី​នោះ​ត្រូវ​បោះបង់​ចោល​វិញ​។​ ចាប់តាំងពី​ថ្ងៃ​ទី​១៨​ មេ​សា​នោះ​មក ប្រជា​ជននី​កា​រ៉ា​ហ្គា​ងាក​មក​បះបោរ​ប្រឆាំង​នយោបាយ​ប្រធានាធិបតី លោក​ដា​នី​ញ៉ែ​ល​ អ័​រ​តេ​ហ្គា ភ​រិ​យា​របស់​លោក ​និង​អនុ​ប្រធានាធិបតី លោកស្រី​រ៉ូ​សារី ​យ៉ូ​មូ​រី​ល​ឡូ​។​ ការ​បះបោរ​ត្រូវ​បាន​បង្ក្រាប​ដោយ​បង្ហូរឈាម ហើយ​រហូត​មក​ទល់​ពេល​នេះ​មាន​មនុស្ស​ស្លាប់​ដល់​យ៉ាងតិច​២៦៤​នាក់​ និង​ជាង​១៨០០​នាក់​រង​របួស​។

ជា​អ្នកមាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ប្រទេស ព្រះ​វិហារ​កាតូលិក​ប៉ុនប៉ង​ធ្វើ​អាជ្ញាកណ្ដាល រវាង​រដ្ឋា​​ភិបាល​ និង​ពួក​ប្រឆាំង ប៉ុន្តែ​ពុំ​បាន​ជោគជ័យ​។ ​រដ្ឋាភិបាល​បដិសេធ​ទាំងស្រុង បណ្ដា​ការ​ទាមទារ​របស់​ពួក​ប្រឆាំង ជាពិសេស​ការ​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ប្រធានាធិបតី​មុន​​កាលកំណត់ នា​ឆ្នាំ​២០១៩​ ពុំ​ចាំ​ដល់​ឆ្នាំ​២០២១​។​ លោក​អ័​រ​តេ​ហ្គា​កាន់​អំណាច​ពី​ខែ​មករា ​ឆ្នាំ​២០០៧​មក បន្ទាប់​ពី​កាន់​អំណាច​អាណត្តិ​ដំបូង​រវាង​ឆ្នាំ​១៩៧៩​ និង​១៩៩០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ