ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Uber ៖ ​នឹង​ជះ​ប្រាក់​លើ​អ្នក​បើករថយន្ត​អគ្គិសនី

5 ឆ្នាំ មុន

បើ​ទោះបីជា​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី Uber បាន​បាត់​មុខ​ពី​សង្គម​អាស៊ី​យើង​ក្តី ក៏​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ច្រើន​នៅ​ទ្វីប​ខាង​ពួក​ច្រមុះ​ស្រួច​ដែរ​។ ពេល​នេះ ក្រុមហ៊ុន​កំពុង​តែ​ដាក់​កម្មវិធី​ថ្មី​មួយ​សម្រាប់​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រថយន្ត​តាក់ស៊ី​នៅ​អា​មេ​រិ​ក ប្រើប្រាស់​រថយន្ត​អគ្គិសនី​ជំនួស​រថយន្ត​សាំង ឬ​ម៉ា​ស៊ូ​ត​ធម្មតា ។ គំនិត​ផ្តួចផ្តើម​ថ្មី​របស់…

បើ​ទោះបីជា​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី Uber បាន​បាត់​មុខ​ពី​សង្គម​អាស៊ី​យើង​ក្តី ក៏​វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​ច្រើន​នៅ​ទ្វីប​ខាង​ពួក​ច្រមុះ​ស្រួច​ដែរ​។ ពេល​នេះ ក្រុមហ៊ុន​កំពុង​តែ​ដាក់​កម្មវិធី​ថ្មី​មួយ​សម្រាប់​លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រថយន្ត​តាក់ស៊ី​នៅ​អា​មេ​រិ​ក ប្រើប្រាស់​រថយន្ត​អគ្គិសនី​ជំនួស​រថយន្ត​សាំង ឬ​ម៉ា​ស៊ូ​ត​ធម្មតា ។

គំនិត​ផ្តួចផ្តើម​ថ្មី​របស់ Uber ហៅ​ថា EV Champions Initiative ឬ​ពានរង្វាន់​សម្រាប់​រថយន្ត​អគ្គិសនី នឹង​ផ្តល់​ជា​ប្រាក់​លើកទឹកចិត្ត​បន្ថែម​ដល់​ម្ចាស់​តាក់ស៊ី​ណា​ដែល​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី ដើម្បី​ដឹក​អ្នកដំណើរ ។

អ្នក​បើករថយន្ត​តាក់ស៊ី Uber ត្រូវ​តម្រូវ​ឲ្យ​ទិញ​រថយន្ត​អគ្គិសនី​ខ្លួនឯង​មួយ ដើម្បី​យក​មក​រត់​នៅ​តាម​ផ្លូវ​ដឹក​អ្នកដំណើរ ខាង​ក្រុមហ៊ុន​មិន​បាន​ទិញ​ឲ្យ​នោះ​ទេ ។

កម្មវិធី​នេះ​ដំបូង​ឡើយ គេ​ដាក់​ឲ្យ​មាន​ត្រឹមតែ​២​តំបន់​ប៉ុណ្ណោះ​នៅ​អា​មេ​រិ​ក គឺ Pittsburgh និង Portland ។ ពេល​នេះ គេ​បាន​ដាក់​ឲ្យ​មាននៅ​ទីក្រុង​៧​ទៀត​ដូច​ជា Austin, Los Angeles, Montreal, Sacramento, San Diego, San Francisco និង Seattle ។

Uber ធ្លាប់​បាន​លើក​ឡើង​ពី​ការ​ជំរុញ​ទៅ​លើ​បច្ចេកវិទ្យា​បៃតង ដែល​ជួយ​ដល់​បរិ​ស្ថានសម្រាប់​អាជីវកម្ម​របស់​ខ្លួន ។ នៅ​ពេល​នេះ ទីក្រុង​ឡុ​ង​ដ៍ មាន​រថយន្ត Uber ដែល​ជា​រថយន្ត Hybrid និង​អគ្គិសនី​ដល់​ទៅ​៦០%​ទៅ​ហើយ ។ គេ​សង្ឃឹមថា ចំនួន​នេះ​នឹង​បន្ត​កើនឡើង​រហូត​ដល់​គ្រប់​រថយន្ត​នៅ​ឆ្នាំ​២០២០ ។

បើ​ទោះបីជា​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី ស្តាប់​ទៅ​ហាក់បីដូចជា​មាន​ផលប្រយោជន៍​ច្រើន ក៏​អ្នក​មិន​គួរ​ភ្លេច​ថា រថយន្ត​អគ្គិសនី​ប្រើ​ពេល​យូរ​ជាង​ក្នុង​ការ​បញ្ចូល​ថាមពល បើ​ធៀប​នឹង​ការ​ចាក់​សាំង​ក្នុង​រថយន្ត​ធម្មតា​។ នេះ​គឺ​ពិតជា​ប៉ះពាល់​ដល់​ពេលវេលា​រក​ចំណូល​​របស់​ម្ចាស់​តាក់ស៊ី​មួយ​ចំណែក​ធំ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ