ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​រដូវ​វប្បធម៌​»​ រយៈពេល​៣​ខែ​នឹង​រំលេច​សិល្បៈ​ជា​ច្រើន​ទម្រង់

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ ​សិល្បៈ​ខ្មែរ​អមតៈ​បាន​ប្រកាស​កម្មវិធី​«​រដូវ​វប្បធម៌​» ជា​លើក​ដំបូង​ក្នុង​រយៈពេល​បី​ខែ​ពី​ខែកក្កដា ដល់​កញ្ញា ២០១៨​នៅ​ភ្នំពេញ ក្រោម​ប្រធានបទ «​ការ​ស្វែងរក​អត្តសញ្ញាណ​»​។ គោលបំណង​នៃ​កម្មវិធី​គឺ​បំផុស​សំណួរ​ក្នុង​ចំណោម និង​រវាង​ទស្ស​និក​ជន…

ខេត្តសៀមរាប ៖ ​សិល្បៈ​ខ្មែរ​អមតៈ​បាន​ប្រកាស​កម្មវិធី​«​រដូវ​វប្បធម៌​» ជា​លើក​ដំបូង​ក្នុង​រយៈពេល​បី​ខែ​ពី​ខែកក្កដា ដល់​កញ្ញា ២០១៨​នៅ​ភ្នំពេញ ក្រោម​ប្រធានបទ «​ការ​ស្វែងរក​អត្តសញ្ញាណ​»​។ គោលបំណង​នៃ​កម្មវិធី​គឺ​បំផុស​សំណួរ​ក្នុង​ចំណោម និង​រវាង​ទស្ស​និក​ជន ជាមួយ​សិល្បករ ព្រមទាំង​ជំរុញ​ឲ្យ​មានការ​ជជែក​ពិភាក្សា ទៅ​លើ​ការ​យល់​ឃើញ​របស់​ពួក​គេ​ជុំវិញ​ពាក្យ​ថា​«​អត្តសញ្ញាណ​» ជា​ពិសេស​អំពី​អត្តសញ្ញាណ​កម្ពុជា ។

ដោយ​មានការ​ចូលរួម​ពី​សិល្បករ និង​អង្គការ​ជា​ដៃគូ​នានា ទូ​ទាំង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស​នឹង​រៀបចំ​កម្មវិធី​នានា រួម​មាន ការ​សម្ដែង​សៀ​ក​សហ​សម័យ ដោយ​ហ្វារ​ពន្លឺ​សិល្បៈ ល្ខោន​កាយវិការ ដោយ​អេ​ពិ​កអាត ផ្ទាំងទស្សនីយភាព​ដោយ​ក្រុម​សិល្បករ​មហា​ជន​ភូមិ​តង​ណ​ង​ឡិះ ពី​ខេត្តរតនគិរី ល្ខោន​យីកេ​ខ្មែរ ដោយ​ក្រុម​យីកេ​អត​មៈ ល្ខោន​ហ្ស៊ី​កេ ម៉ា​ឡេ​ស៊ី ។ ក្រៅពី​នេះ​អ្នកចូលរួម​នឹង​ទទួល​បាន​បទ​ពិសោធន៍​ដោយ​ផ្ទាល់​ពី​សិក្ខាសាលា «​ស្វែងរក​អត្តសញ្ញាណ​កម្ពុជា​របស់​យើង​» សម្របសម្រួល​ដោយ​អង្គការ​នារី​ដើម្បី​សន្តិភាព ។ ស

ក្ខាសាលា​រាំ​ច្នៃប្រឌិត ក្រុម​សិល្បករ​អេ​ពិ​កអាត កិច្ច​ពិភាក្សា​នានា ការ​បញ្ចាំងភាពយន្ត និង​ពិព័រណ៍​រូបថត រៀបចំ​សម្របសម្រួល​ជា​ដៃគូ​ដោយ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា អម​ដោយ​កិច្ច​ពិភាក្សា​ចុង​កម្មវិធី​ជា​ច្រើន​ទៀត​ផង ។ កម្មវិធី​ទាំងនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​តាម​ទីតាំង​នានា​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​នៅ​ឆាក​សម្ដែង​សិល្បៈ​ខ្មែរ​អមតៈ បរិវេណ​សារមន្ទីរ​ជាតិ សាកលវិទ្យាល័យ​នានា មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​​បុប្ផា​ណា វិទ្យាស្ថាន​បារាំង​ប្រចាំ​កម្ពុជា​ជាដើម ។ ចំពោះ​ការ​សម្ដែង​នៅ​សារមន្ទីរ​ជាតិ សំបុត្រ​ចូល​ទស្សនា​តម្លៃ ២០០០០​រៀល​។ ឥត​គិតថ្លៃ​សម្រាប់​កម្មវិធី​បញ្ចាំង​ភាព​យន្ត ពិព័រណ៍ និង​កិច្ច​ពិភាក្សា​នានា​។

កញ្ញា​យ៉ុ​ន សុខ​ខន ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​សិល្បៈ និង​ជា​អ្នក​ពិនិត្យ​ស្នាដៃ​សម្រាប់ រដូវ​វប្បធម៌ សង្ឃឹមថា នឹង​មាន​អ្នកចូលរួម​កម្មវិធី​រយៈពេល​បី​ខែ​នេះ​ដើម្បី​ឈ្វេងយល់​អំពី អត្ត​សញ្ញាណ​កាន់តែ​ស៊ីជម្រៅ ។ បាន​សម្រិតសម្រាំង​កម្មវិធី​ដែល​មាន​ស្នាដៃ​សម្ដែង​ចម្រុះ​គ្នា ព្រមទាំង​មានការ​ចូលរួម​ពី​ប្រជាជន​កម្ពុជា​គ្រប់​តំបន់ ដែល​នេះ​បាន​បង្ហាញ​ពី​ភាព​ចម្រុះ​នៃ​វប្បធម៌​របស់​ប្រទេស​យើង ។

ស្នាដៃ​មួយ​ចំនួន​ចំនួន​កើត​ចេញពី​លទ្ធផល​ការងារ​តាម​កម្មវិធី នីមួយ​ៗ​របស់​សិល្បៈ​ខ្មែរ​អមតៈ ដូច​ជា​សិក្ខាសាលា មូលនិធិ និង​ការ​ផ្ដល់​កញ្ចប់​រៀបចំ​ដំឡើង​ស្នាដៃ ។ មួយ​ចំនួន​ទៀត​ជា​ស្នាដៃ​របស់​ក្រុម​សិល្បករ និង​អង្គការ​ជា​ដៃគូ ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​បាន​រៀបចំ​រដូវ​វប្បធម៌​ដ៏​មាន​សារសំខាន់​នេះ ហើយ​ជឿជាក់​ថា កម្មវិធី​នេះ​នឹង​ក្លាយជា​អនុស្សាវរីយ៍​ដ៏​ល្អ និង​មិន​អាច​បំភ្លេច​បាន​សម្រាប់​ទស្សនិកជន និង​សិល្បករ ។

អ្នកស្រី​សូ ភី​ណា ប្រធាន​កម្មវិធី​ចំណេះដឹង បណ្ដាញ និង​គោលនយោបាយ​វប្បធម៌ និង​ជា​អ្នក​ពិនិត្យ​កម្មវិធី​មនុស្សជាតិ នៃ​រដូវ​វប្បធម៌​នេះ បាន​ថ្លែង​ថា​«​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​ណាស់​ដែល​កម្មវិធី​រដូវ​វប្បធម៌​នេះ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស ហើយ​រាល់​ស្នាដៃ​សម្ដែង និង​ឱកាស​នានា គឺ​សម្រាប់​ទស្សនិកជន និង​សិល្បករ ស្វែង​យល់ ធ្វើការ​ឆ្លុះ​បញ្ចាំង និង​ពិភាក្សា ទាំង​ក្នុង និង​ក្រោយ​ការ​សម្ដែង ។ ក្រៅពី​ចូលរួម​ទស្សនា​ហើយ អ្នកចូលរួម​អាច​ជជែក​ពិភាក្សា​ជាមួយ​សិល្បករ ថា​តើ​ហេតុ​អ្វី​បង្កើត​ស្នាដៃ​នេះ​ឡើង តើ​បង្កើត​ឡើង​ដោយ​របៀប​ណា និង​ថា​តើ​ស្នាដៃ​ទាំងនេះ​មាន​អត្ថន័យ​យ៉ាងណា​ដល់​ពួក​គេ ។

លោក​អ៊ូ ប៊ុ​ន​ថេ​ង មក​ពី​អង្គការ​អេ​ពិ​កអាត ដែល​នឹង​សម្ដែង​ស្នាដៃ «​ក្មេង​ឃ្វាលក្របី​» និង​ដឹកនាំ​សិក្ខាសាលា​រាំ​ច្នៃប្រឌិត បាន​ថ្លែង​ថា​«​ខ្ញុំ​គិត​ថា​រដូវ​វប្បធម៌ «​ការ​ស្វែងរក​អត្ត​សញ្ញាណ​» ​នឹង​ជួយ​ឲ្យ​យុវជន​យុវតី​ស្គាល់​អំពី​តម្លៃ និង​អត្តសញ្ញាណ​របស់​ខ្លួន​កាន់តែ​ច្បាស់ និង​ទទួលយក ព្រមទាំង​ឲ្យ​តម្លៃ​ទៅ​លើ​អត្តសញ្ញាណ​របស់​ជន​ដទៃ​ទៀត​ដោយ​មិន​ប្រកាន់​នូវ​ពណ៌​សម្បុរ សាសនា ជំនឿ ពិការ​ភាព យេ​ន​ឌ័​រ​…​។

អេ​ពិ​កអាត មាន​កិត្តិ​យស និង​រីករាយ​ដែល​មាន​ចំណែក​ចូលរួម​ក្នុង​សកម្មភាព​នេះ និង​បាន​បង្ហាញ​នូវ​ការងារ​ដែល​យើង​កំពុង​ធ្វើ​លើ​វិស័យ​ពិការ​ភាព ក៏​ដូច​ជា​បាន​បង្ហាញ​នូវ​សមត្ថភាព ជំនាញ​របស់​សិល្បករ​ជា​ជន​ពិការ​របស់​យើង ស​ម្តៅ​ដល់​ការ​បង្ហាញ​នូវ​អត្ត​សញ្ញាណ​នេះឯង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ