ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​គោរព​ពុទ្ធសាសនា​មាន​ករណីយកិច្ច​អ្វីខ្លះ ?

5 ឆ្នាំ មុន

ពុទ្ធមាមកជន​គប្បី​ជឿជាក់​ក្នុង​ព្រះ​សទ្ធម្ម​ដោយ​បញ្ញា ជ្រះថ្លា​ចំពោះ​ការ​ប្រតិបត្តិ​របស់​ភិក្ខុសង្ឃ ដោយ​មិន​ប្រកាន់ទោស​អូស​ដំណើរ និង​ត្រូវ​ឧស្សាហ៍​ទៅ​ជួប​សំណេះសំណាល​ពី​ការ​ប្រតិបត្តិ​ជាមួយនឹង​លោក​។ ខាងក្រោម​នេះ​ជា​កិច្ច​៥​យ៉ាង​របស់​ប្រជា​ពុទ្ធបរិស័ទៈ ១-​ភិក្ខុ​ទស្ស​នំ ន ហា​បេ​តិ ឧស្សាហ៍​ជួប​ភិក្ខុសង្ឃ និង​សួរ​បញ្ហា​ធម៌​ដែល​ខ្លួន​ឆ្ងល់…

ពុទ្ធមាមកជន​គប្បី​ជឿជាក់​ក្នុង​ព្រះ​សទ្ធម្ម​ដោយ​បញ្ញា ជ្រះថ្លា​ចំពោះ​ការ​ប្រតិបត្តិ​របស់​ភិក្ខុសង្ឃ ដោយ​មិន​ប្រកាន់ទោស​អូស​ដំណើរ និង​ត្រូវ​ឧស្សាហ៍​ទៅ​ជួប​សំណេះសំណាល​ពី​ការ​ប្រតិបត្តិ​ជាមួយនឹង​លោក​។ ខាងក្រោម​នេះ​ជា​កិច្ច​៥​យ៉ាង​របស់​ប្រជា​ពុទ្ធបរិស័ទៈ

១-​ភិក្ខុ​ទស្ស​នំ ន ហា​បេ​តិ ឧស្សាហ៍​ជួប​ភិក្ខុសង្ឃ និង​សួរ​បញ្ហា​ធម៌​ដែល​ខ្លួន​ឆ្ងល់

២-​សទ្ធម្ម​ស្សវ​នំ នប្ប​មជ្ជ​តិ មិន​ប្រមាទ​ក្នុង​ការ​ស្តាប់​ព្រះ​សទ្ធម្ម

៣-​អ​ធិ​សី​លេ សិក្ខ​តិ សិក្សា​ក្នុង​អធិសីល និង​ប្រតិបត្តិ​ឱ្យ​បាន​ខ្ជាប់ខ្ជួន

៤-​បសាទ ពហុ​លោ ហោ​តិ មាន​សេចក្តី​ជ្រះថ្លា​ស្មោះ​ចំពោះ​មិន​ងាករេ

៥-​អនុ​បារម្ភ ចិ​ត្តោ ធ​ម្មំ សុ​ណា​តិ ន រន្ធ​ក​វេសី កំពុង​ស្តាប់ធម៌​មានចិត្ត​មិន​ក្រេវក្រោធ ឬ​មិន​តិ​ដៀល មិន​ស្វែង​រកទោស និង​មិន​ជជែក​គ្នា

៦-​ន ឥ​តោ ព​ហិ​ទ្ធា ទ​ក្ខិ​ណេ​យ្យំ ក​វេ​សតិ មិន​ស្វែងរក​ទ​ក្ខិ​ណេ​យ្យ​បុ​គ្ក​ល​ខាងក្រៅ​ព្រះពុទ្ធ​សាសនា

៧-​ឥ​ធ ច បុព្វ​កា​រំ ក​រោ​តិ ធ្វើ​ទាន​ចំពោះតែ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។

ធម៌​ទាំង​៧​ចំណុច​នេះ​ជា​កិច្ច​ប្រតិបត្តិ​នៃ​បរិស័ទ ដើម្បី​ទ្រទ្រង់​សាសនា​មួយ​នេះ​ឱ្យ​ឋិតថេរ​តរៀង​ទៅ ។