ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

World Cup ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ហើយតោះ​មក​ដឹង​រឿង​ប្លែក​ៗ​ទាំង​១០​ដែល​បានកើតឡើង​

5 ឆ្នាំ មុន

តើ​មានរឿង​ប្លែក​ៗ​អ្វីខ្លះ​កើតឡើង​ក្នុង​ពិភពលោក ​ដើម្បី​ចូលរួម​អបអរ​ព្រឹត្តិការណ៍ World cup 2018 នៅ​រុ​ស្ស៊ី ? ក្នុង​នោះ​ដែរ​ក៏​មាន​ពាក្យ​មួយ​ឃ្លា​អបអរ​ក្នុង​ព្រឹត្តិការណ៍​នេះ​និយាយ​ថា មិនមែន​ជា​សន្តិភាព​ពិភពលោក​ដែល​យើង​សម​នឹង​ទទួល​បាន​នោះ​ទេ តែ​ជា​សន្តិភាព​ពិភពលោក​ដែល​យើង​ត្រូវការ…

តើ​មានរឿង​ប្លែក​ៗ​អ្វីខ្លះ​កើតឡើង​ក្នុង​ពិភពលោក ​ដើម្បី​ចូលរួម​អបអរ​ព្រឹត្តិការណ៍ World cup 2018 នៅ​រុ​ស្ស៊ី ? ក្នុង​នោះ​ដែរ​ក៏​មាន​ពាក្យ​មួយ​ឃ្លា​អបអរ​ក្នុង​ព្រឹត្តិការណ៍​នេះ​និយាយ​ថា មិនមែន​ជា​សន្តិភាព​ពិភពលោក​ដែល​យើង​សម​នឹង​ទទួល​បាន​នោះ​ទេ តែ​ជា​សន្តិភាព​ពិភពលោក​ដែល​យើង​ត្រូវការ ។ ចំណែក​ទាំងនេះ​ជា​រូបភាព​ប្ល៊ែ​ក​ៗ​ជា​ច្រើន​អបអរ​ព្រឹត្តិការណ៍​នេះ​ផង​ដែររួម​មាន ៖

1-លោក Jack Ma ចូលរួមគាំទ្របារាំង នៅ Saint Petersburg ថ្ងៃទី10 កក្កដា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របារាំងនិងប៊ែលហ្សិក

2-សមាជិកក្រុមប្រឹក្សាសន្តិសុខពាក់អាវក្រុមជម្រើសជាតិរបស់ពួកគេលេងបាល់ទាត់នៅក្នុងទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ដើម្បីអបអរបើកការប្រកួតបាល់ទាត់ពិភពលោកនៅរុស្ស៊ី ថ្ងៃទី14 មិថុនា 2018

3-អ្នកគាំទ្រក្រុមរុស្ស៊ីម្នាក់បានលាបពណ៌មាសពេញខ្លួនប្រាណទាំងស្រុង នៅលើរថភ្លើងក្រោមដីរបស់ក្រុងម៉ូស្គូ ចូលរួមអបអរជ័យជម្នះរបស់ក្រុមរុស្ស៊ីទៅលើអេស្ប៉ាញ កាលពីថ្ងៃទី1 កក្កដា

4-អ្នកគាំទ្របាល់ទាត់ម្នាក់លេងម៉ូដសក់ ដែលបង្ហាញពីរូបភាពនៃកីឡាករបាល់ទាត់អាហ្សង់ទីន Lionel Messi នៅហាងកាត់សក់ Novi Sad ប្រទេស Serbia នាថ្ងៃទី 10 មិថុនា

5-សុនខ ឈ្មោះ pug បានពាក់អាវបែលហ្ស៊ិកចូលរួមមើលការប្រកួតរវាងអង់គ្លេសនិង​បែល​ហ្ស៊ិក នៅថ្ងៃទី28 មិថុនា នៅក្នុងទីក្រុងព្រុចសែល

6-​សត្វ​មាន់​វ័យឆ្លាត​ឈ្មោះ Tite ឈរ​នៅ​ក្បែរ​ពានរង្វាន់​វើ​ល​ខាប់​មុន​ពេល​ផ្សាយ​ផ្ទាល់​នៃ​ការ​ប្រកួត​វគ្គ 1/4 រវាង​ប្រេ​ស៊ី​ល​និង​បែ​ល​ហ្ស៊ិ​ក កាលពី​ថ្ងៃ​ទី 6 កក្កដា

7-​សត្វ​ឆ្មា Achilles ដែល​ជា​អ្នកជំនាញ​ពិឃាត​កណ្ដុរ​របស់​សារមន្ទីរ​ជាតិ​នៃ​ប្រទេស​រុ​ស្ស៊ី​បាន​ត្រូវ​ពាក់អាវ ក្រោយ​ពី​ព្យាករណ៍​ពី​លទ្ធផល​នៃ​ការ​បើក​ការ​ប្រកួត​រវាង​រុ​ស្ស៊ី​និង​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ក្នុង​ទីក្រុង Saint Petersburg កាលពី​ថ្ងៃ​ទី​13 មិថុនា ។

8-​សិស្ស​ម្នាក់​នៅ​សាលា​សេវា​កិច្ចការបរទេស​បាន​ឆ្លាក់​រូប​របស់ Lionel Messi លើ​ឪឡឹក​មួយ ថ្ងៃ​ទី 14 មិថុនា នៅ​សេន​យ៉ាង ប្រទេស​ចិន

9-​រូបចម្លាក់​ខ្សាច់​បាន​កសាង​ឡើង​ក្នុង​កិត្តិយស​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​ហ្ស៊ូ​សាន​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី 15 ខែមិថុនា

10-​ភី​ហ្សា​ឈី​ស​ដែល​មាន​រាង​ដូច​គ្រូបង្វឹក​លោក Stanislav Cherchesov នៃ​ក្រុមកីឡា​បាល់ទាត់​ជាតិ​រុ​ស្ស៊ី ត្រូវ​បាន​បង្ហាញ​នៅ​ឯ​ក្លឹ​ប Hophead Tap Room នៅ Saint Petersburg កាលពី​ថ្ងៃ​ទី 25 មិថុនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ