ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​នៅ​ក្បែរ​ព្រួយបារម្ភ​ពី​រឿង​នេះ

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​បាន​សង្កេត​ឃើញ​គីប​សម្រាប់​បំផ្ទុះ​ចំនួន​១១ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​ទៅ​ដាក់​ប្លុង​ចោល នៅ​ក្រោម​ស្ពាន​មួយ​កន្លែង ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​គេ​សង្ស័យ​ថា​អ្នក​នោះ​យក​ទៅ​ច្នៃ ដើម្បី​បោក​ត្រី​ក្នុង​ស្ទឹង ។…

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​បាន​សង្កេត​ឃើញ​គីប​សម្រាប់​បំផ្ទុះ​ចំនួន​១១ និង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​យក​ទៅ​ដាក់​ប្លុង​ចោល នៅ​ក្រោម​ស្ពាន​មួយ​កន្លែង ក្នុង​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​គេ​សង្ស័យ​ថា​អ្នក​នោះ​យក​ទៅ​ច្នៃ ដើម្បី​បោក​ត្រី​ក្នុង​ស្ទឹង ។ ប៉ុន្តែ​សំណាងល្អ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​រក​ឃើញ​ទាន់​ពេលវេលា​ក៏​ប្រញាប់​ដោះ​យក​ចេញ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក អ៊ិ​វ គឹ​ម​ស៊ា​ន ស្នងការ​រង​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃ​ទី​១២ ខែកក្កដា​នេះ​ថា ករណី​រក​ឃើញ​រំសេវ​គ្រឿង​បំផ្ទុះ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ ស្ថិត​នៅ​ក្រោម​ស្ពាន​មួយ​កន្លែង​ក្បែរ​ព្រះ​វិហារ​ខ្មែរ​អ៊ី​ស្លា​ម ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។ លោក​បាន​បន្ត​ទៀត​ថា តាម​ពិត​ទៅ​មិនមែន​ជា​គ្រាប់បែក​បំផ្ទុះ​ចំនួន​១១​គ្រាប់​ដូច​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​មួយ​ចំនួន​នោះ​ទេ គឺជា​គីប​ចំនួន​១១​គីប ដែល​គេ​យក​ទៅ​ដាក់​ច្នៃ ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​បោក​ត្រី​ក្នុង​ស្ទឹង​ជាដើម ហើយ​ខាង​នគរបាល​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ច្នៃ​គ្រាប់​គីប និង​រំសេវ​ខាងលើ​នេះ ។ រហូត​មក​ដល់​ពេល​នេះ​ខាង​នគរបាល​មិន​ទាន់​រក​ឃើញ​ជនសង្ស័យ​ដែល​ច្នៃ​គ្រាប់​ខាងលើ​នៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​ដើរ​ល្បាត​នៅ​តាម​មូលដ្ឋាន និង​គោលដៅ​សំខាន់​ៗ​របស់​ខ្លួន​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ដើរ​រក​ជីក​ត្បូង​បាន​ប្រាប់​ថា ពួក​គេ​ប្រទះ​ឃើញ​គ្រឿងផ្ទុះ រួច​ក៏​បាន​រាយការណ៍​ដល់​សមត្ថកិច្ច​ឱ្យ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ​តែ​ម្តង​។
ទោះបីជា​យ៉ាងណា ក្រោយ​ពេល​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​ដែល​ជនល្មើស​លាក់​ទុក​គ្រឿង​បំផ្ទុះ​នោះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​គីប​បំផ្ទុះ​ចំនួន​១១​គីប រំសេវ​បំផ្ទុះ​២​ដុំ​តូច ខ្សែយឺត​បញ្ឆេះ​ចំនួន​៤​ខ្សែ ក្រណាត់​ប្រវែង​១.៧១​សង់ទីម៉ែត្រ​ចំនួន​១​ដុំ ធុង​ប្រេង​នំ​សម្រាប់​ដាក់​គ្រឿង​បំផ្ទុះ​១ និង​ថង់​ប្លា​ស្ទិ​ក​វេច​ខ្ចប់​គ្រឿង​បំផ្ទុះ​ផង​ដែរ ។ គេ​មិនដឹង​ថា ជនសង្ស័យ​យក​របស់​ទាំងនោះ ដើម្បី​ធ្វើ​គោលបំណង​អ្វី​នោះ​ទេ​ព្រោះ​នៅ​ក្បែរ​ស្ពាន​មួយ​កន្លែង​អាច​រៀបចំ​សម្រាប់​បំផ្ទុះ​ស្ពាន​ក៏​ថា បាន​ដែរ ។

បច្ចុប្បន្ន​វត្ថុ​តាង​ទាំង​អស់នោះ​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ហើយ​ខាង​ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​កម្លាំង​ជំនាញ​ឱ្យ​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ស្វែ​ក​មុខ​ជនសង្ស័យ​ដែល​រៀបចំ​ផែនការ​ខាងលើ​ផង​ដែរ ។ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​ពេល​ឮដំណឹង​បែប​នេះ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​រស់នៅ​យ៉ាង​ខ្លាំង បើសិនជា​គេ​រៀបចំ​ដាក់​ទុក​ចោល ហើយ​មាន​មនុស្ស​ណា​ម្នាក់​ដើរ​ប៉ះ​នោះ​អាច​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ