ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មានថា​ មាន​ខ្មោច​សណ្ឋិត ​បុរស​ម្នាក់​បាន​បា.ញ់​ប្រពន្ធ​នៅ​ក្នុងផ្ទះ

5 ឆ្នាំ មុន

ទីភ្នាក់ងារ​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​បាញ់​ប្រពន្ធ​ដែល​រស់នៅ​រួម​គ្នា​រយៈពេល​៦០​ឆ្នាំ​ព្រោះ​យល់​ថា​នាង «​ត្រូវ​ខ្មោច​សណ្ឋិត​» ។ ហេតុការណ៍​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ មិថុនា​ ម៉ោង​នៅ​ក្នុងស្រុក ។ បុរស​បង្កហេតុ​គឺ​លោក​ចូ​សេ​ហ្វ ស្លូ​ហ្គា​ស…

ទីភ្នាក់ងារ​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​អា​មេ​រិ​កម្នា​ក់បាន​បាញ់​ប្រពន្ធ​ដែល​រស់នៅ​រួម​គ្នា​រយៈពេល​៦០​ឆ្នាំ​ព្រោះ​យល់​ថា​នាង «​ត្រូវ​ខ្មោច​សណ្ឋិត​» ។ ហេតុការណ៍​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ មិថុនា​ ម៉ោង​នៅ​ក្នុងស្រុក ។

បុរស​បង្កហេតុ​គឺ​លោក​ចូ​សេ​ហ្វ ស្លូ​ហ្គា​ស អាយុ​៧៩​ឆ្នាំ​នៅ​រដ្ឋ​ញូ​វ ជឺ​សុី​ភាគ​ខាងកើតសហ​រដ្ឋអាមេរិក បាន​បាញ់​ត្រង់​ក​របស់​លោកស្រី​ឡូ​រ៉េ​ត​តា ស្លូ​ហ្គា​ស​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ ។

របាយការណ៍​បាន​បញ្ជាក់​ថា​ប្ដី​ប្រពន្ធ​មួយគូ​នេះ​រៀប​ការ​ប្រហែល​៥៩​ឆ្នាំ​មុន ខណៈ​ពេល​អយ្យការ​បាន​ថ្លែង​ថា ក្នុង​ពេល​កើតហេតុ​លោក​ចូ​សេ​ហ្វ​ស្ថិត​នៅ​ក្នុង​អាការៈរោគ​ចិត្ត​មួយ ក្រោយមក​គេ​ក៏​ប្ដឹង​ប៉ូលិស​ពី​ហេតុការណ៍​ដែល​កើតឡើង ។

នៅ​ពេល​ប៉ូលិស​ទៅ​ដល់​ចំនុច​កើតហេតុ​ក៏​បាន​ប្រទះ​ឃើញ​សាកសព​របស់​លោកស្រី​ឡូ​រ៉េ​ត​តា​នៅ​ក្នុង​បន្ទប់​គេង ខណៈ​ពេល​លោក​ចូ​សេ​ហ្វ​ទទួល​ការ​ចោទប្រកាន់​ថា​ជា​មនុស្សឃាត និង​ប្រើ​កាំភ្លើង​ខុសច្បាប់ ។

អយ្យការ​បាន​គូសបញ្ជាក់​ថា​អ្នក​បង្កហេតុ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ និង​កំពុង​រិះរក​ពី​វិធី​ផ្លា​ស់​ទៅ​រក​មន្ទីរពេទ្យ​រោគ​ចិត្ត​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ