ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ព្រើត​សឹង​លស់​ព្រលឹង សព​ដឹងខ្លួន​នៅ​ក្នុង​បន្ទប់​រក្សា​សព

5 ឆ្នាំ មុន

ទីភ្នាក់ងារ​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្រុង​កាឡេ​តុ​ន​វិល ​(Carletonville) ភាគ​ខាងជើង​ប្រទេស​អាហ្វ្រិក​ខាងត្បូង បង្ក​ឲ្យ​មាន​អ្នក​របួស និង​ស្លាប់​ជា​ច្រើន​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ ដោយ​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​នាង​ស្លាប់​បាត់បង់​ជីវិត រួច​យក​ទៅ​រក្សា​ទុក​ក្នុង​បន្ទប់​ទុក​សព​មួយ​នៅ​ក្នុង​ទីក្រុង ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​បុគ្គលិក​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​សព​ក៏​ត្រួតពិនិត្យ​មើល​ទូ​រក្សា​ទុក​សព​នីមួយ​ៗ…

ទីភ្នាក់ងារ​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ក្រុង​កាឡេ​តុ​ន​វិល ​(Carletonville) ភាគ​ខាងជើង​ប្រទេស​អាហ្វ្រិក​ខាងត្បូង បង្ក​ឲ្យ​មាន​អ្នក​របួស និង​ស្លាប់​ជា​ច្រើន​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​សុំ​មិន​បង្ហាញ​ឈ្មោះ ដោយ​ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​នាង​ស្លាប់​បាត់បង់​ជីវិត រួច​យក​ទៅ​រក្សា​ទុក​ក្នុង​បន្ទប់​ទុក​សព​មួយ​នៅ​ក្នុង​ទីក្រុង ។

ស្រប​ពេល​ជាមួយ​គ្នា​នោះ​បុគ្គលិក​នៅ​ក្នុង​បន្ទប់​រក្សា​ទុក​សព​ក៏​ត្រួតពិនិត្យ​មើល​ទូ​រក្សា​ទុក​សព​នីមួយ​ៗ នៅ​ពេល​គេ​ទាញ​ទូ​សព​របស់​ស្ត្រី​នេះ​ចេញ​ក៏​ភា្ញ​ក់​ផ្អើល​ព្រោះ​នាង​នៅ​រស់ ។

របាយការណ៍​ពី​BBC​កាលពី​ថ្ងៃ​ទី​២ កក្កដា​បាន​បញ្ជាក់​ថា​ក្រោយ​ពី​ឃើញ​នៅ​រស់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្រុង​ចូ​ហាន់​ណេ​ស្បើ​ក ។ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល និង​បង្កើត​ភាព​ត្រេក​អ​ដល់​ក្រុម​គ្រួសារ​របស់​នាង គួប​ផ្សំ​នឹង​ការ​មិន​ពេញចិត្ត​លើ​ការ​បំពេញការងារ​របស់​មន្ត្រី និង​ត្រូវការ​ចម្លើយ​បន្ទាន់​មួយ ។

ចំណែក​លោក ​Gerrit Bradnick ប្រធាន​ក្រុមហ៊ុន​«Distress Alert» ដែល​ផ្ដល់​សេវាកម្ម​រថយន្ត​សង្គ្រោះ​បន្ទាន់​ថ្លែង​ថា មាន​អ្នក​រង​របួស និង​ស្លាប់​ជា​ច្រើន​នាក់​ពី​ឧប្បត្តិហេតុ​ដែល​កើតឡើង ។

នៅ​កន្លែង​កើតហេតុ​មាន​ស្ត្រី​ម្នាក់​ប្រទះ​ឃើញ​ថា​គ្មាន​ដង្ហើម​ទើប​ប្រកាស​ថា​ស្លាប់ បច្ចុប្បន្ន​ប៉ូលិស​កំពុងធ្វើការ​សុើ​ប​អង្កេត​ពី​រឿង​នេះ ។ លក្ខណៈ​ដូច​គ្នា​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ កាលពី​ខែមករា​ កន្លង​មក​ក៏​មាន​អ្នកទោស​ម្នាក់​នៅ​ក្នុង​គុក​អេ​ស្ប៉ា​ញ ត្រូវ​ប្រកា​សថាបាន​ស្លាប់ ប៉ុន្តែ​ក្នុង​ពេល​បញ្ជូន​សព​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ អាជ្ញាធរ​ក៏​ភ្ញាក់ផ្អើល ព្រោះ​គេ​នៅ​មាន​ដង្ហើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ