ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើគ្មានពាក្យឆ្លើយ​បំភ្លឺ​ទេ…​មិន​ដឹង​ទៅ​សួរមេឃណាទៀត…!

5 ឆ្នាំ មុន
  • កណ្តាល

ខេតកណ្តាល ៖ ម្តាយ​ជន​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ជន​ដៃដល់​កា​ប់ប្រ​ហារ​​កូន​គាត់​​ ​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ស្ថិត​ក្នុងភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​កាលពី​អំឡុង…

ខេតកណ្តាល ៖ ម្តាយ​ជន​រង​គ្រោះ ដែល​ត្រូវ​ក្រុម​ជន​ដៃដល់​កា​ប់ប្រ​ហារ​​កូន​គាត់​​ ​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម នៅ​ចំណុច​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​២១ ស្ថិត​ក្នុងភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល​កាលពី​អំឡុង ខែមីនា ឆ្នាំ​២០១៨ កន្លង​ទៅ បាន​ស្រែក​ដ​ង្ហើ​យ​សុំ​ឱ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​រក​យុត្តិ​ធម៌​ជូន​កូន​គាត់ ខណៈ​ដែល​លោក ងួ​ន វុ​ទ្ធី អនុប្រធាន​តុលាការ​ខេត្តកណ្តាល បាន​ដោះ​លែង​ជនសង្ស័យ​ម្នាក់​ឈ្មោះ បេង តាំង​អេ​ង ភេទ​ប្រុស អាយុ២៨ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ខាងលើ ។

ស្ត្រី​ឈ្មោះ គី​ម ស្រ៊ី​ម ជា​ម្តាយ​របស់​ជន​រង​គ្រោះ​បាន​និយាយ​រៀបរាប់​ថា កូន​របស់​គាត់​ឈ្មោះ ចេក ភាព ភេទ​ប្រុស អាយុ​២០ឆ្នាំ ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​តាម​កាប់​ប្រហារ​បណ្តាល​ឱ្យ​​ស្លាប់ រហូត​មក​ដល់​ពេល​នេះ តុលាការ​មិន​ទាន់​រក​យុត្តិធម៌​បាន​នៅឡើយ​ទេ ឥឡូវ​បែរជា​ដោះ​លែង​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​៦ ដែល​សមត្ថកិច្ច​ប៉ូ​លី​សបាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ខេត្តកណ្តាល​កាលពី​ថ្ងៃ​ទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លង​ទៅ ។

ហើយក៍​ត្រូវ​បាន​លោក ងួ​ន វុ​ទ្ធី អនុប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​សើ​ុ​ប​សួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង ឈ្មោះ បេង តាំង​អេ​ង ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​មេស្រុក ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្ត​កណ្ដាល មុខរបរ​កាប់​ជ្រូក​លក់ កាលពី​ថ្ងៃ​ទី​០២ ក​ក្ត​ដា ២០១៨ ដែល​ជាប់ចោទ​ពី​បទ​”​សមគំនិត​ក្នុង​អំពើរ​ឃាតកម្ម​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​លូន ស្រុក​កោះធំ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី ១៨ ខែ មីនា ឆ្នាំ ២០១៨ កន្លង​ទៅ ។

ពាក់​ព​ន្ធ័​និង​រឿងរ៉ាវ​ខាងលើ​នេះ​ ភ្នាក់ងារ​កាសែត​កោះសន្តិភាព​បាន​សួរ​ទៅ​លោក សូ សា​រិ​ន អ្នកនាំពាក្យ​សាលាដំបូង​ខេត្តកណ្តាល តែ​លោក​មិន​ឆ្លើយ​តប​​សោះ ​។

អត្ថបទសរសេរ ដោយ