ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Umtiti​ បោះពាក្យ​ឡើង​ឡូយ​ក្រោយជួយ​បារាំង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ

5 ឆ្នាំ មុន

ខ្សែការពារ​ស្បែក​ខ្មៅ Umtiti បាន​ក្លាយជា​វីរបុរស​ក្រុម​មាន់គក ក្រោយ​ជួយ​បារាំង​យកឈ្នះ​បែ​ល​ហ្ស៊ិ​ក​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​១​ទល់​នឹង​០ កាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដើម្បី​បន្ត​ក្តី​សង្ឃឹម​ដណ្តើម​ពានរង្វាន់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។ ជា​ការ​កោតសរសើរ​ចំពោះ​ការ​ខឹ​ត​ខំប្រឹង​ប្រែង​របស់​មិត្ត​រួម​ក្រុម និង​គ្រូបង្វឹក​ផង​នោះ កីឡាករ…

ខ្សែការពារ​ស្បែក​ខ្មៅ Umtiti បាន​ក្លាយជា​វីរបុរស​ក្រុម​មាន់គក ក្រោយ​ជួយ​បារាំង​យកឈ្នះ​បែ​ល​ហ្ស៊ិ​ក​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​លទ្ធផល​១​ទល់​នឹង​០ កាលពី​រាត្រី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដើម្បី​បន្ត​ក្តី​សង្ឃឹម​ដណ្តើម​ពានរង្វាន់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។

ជា​ការ​កោតសរសើរ​ចំពោះ​ការ​ខឹ​ត​ខំប្រឹង​ប្រែង​របស់​មិត្ត​រួម​ក្រុម និង​គ្រូបង្វឹក​ផង​នោះ កីឡាករ Umtiti បាន​និយាយ​ថា ក្រុម​ជម្រើសជាតិ​បារាំង​នា​ពេល​នេះ គឺ​មាន​សមត្ថភាព​ដូច​ទៅ​នឹង​ក្រុម​ជើងឯក​បារាំង​កាលពី​ជំនាន់​១៩៩៨​ដែរ ។

Umtiti បាន​លើក​ឡើង​ក្រោយ​ចប់​ការ​ប្រកួត​ថា ​៖ «​យើង​បាន​ខិតខំ​មែនទែន ហើយ​ទីបំផុត​យើង​ក៏​អាច​ធ្វើ​បាន​សម្រេច​ទាំងអស់​គ្នា ។ ខ្ញុំ​ជា​អ្នករក​គ្រាប់​បាល់​១​គ្រាប់​នោះ ប៉ុន្តែ​វា​ជា​ជ័យជម្នះ​របស់​ក្រុម​ទាំងមូល» ។​ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​បន្ត​ថា​ ៖ «​កាល​ជំនាន់​១៩៩៨ ពួក​គេ​ធ្វើ​បាន​សម្រេច តែ​ឥឡូវនេះ​គឺ​ដល់​វេន​ដែល​យើង​ចារ​ប្រវត្តិសាស្ត្រ​សម្រាប់​សម័យកាល​របស់​ពួក​យើង​ម្តង» ។​

សូម​បញ្ជាក់​ថា រដូវ​កាល​ថ្មី​នេះ បារាំង​បានឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​៣​នៅ World Cup ដែល​ក្នុង​នោះ​ពួក​គេ​ធ្លាប់​គ្រង​ពានរង្វាន់​ម្តង​កាលពី​ឆ្នាំ​១៩៩៨ និង​រង​ជើងឯក​នៅ​ឆ្នាំ​២០០៦ ៕ ជិន សំ​អូន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ