ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jose Mourinho ៖ វីរបុរសពិត​មិន​នៅ World Cup ​ទេពួក​គេ​នៅ​ប្រទេស​ថៃ​ឯណោះ

5 ឆ្នាំ មុន

អ្នកវិភាគ​បាល់ទាត់ World Cup លោក Jose Morinho មិន​បាន​ចាប់អារម្មណ៍​ការ​ប្រកួត​រវាង​ក្រុម​បារាំង និង​បែ​ល​ហ្ស៊ិ​ក នោះ​ទេ តែ​លោក​បាន​ស្ងើចសរសើរ​ដល់​វីរបុរស​ដែល​បាន​ជួយ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​វ័យក្មេង​ថៃ​ទាំង​១២​នាក់…

អ្នកវិភាគ​បាល់ទាត់ World Cup លោក Jose Morinho មិន​បាន​ចាប់អារម្មណ៍​ការ​ប្រកួត​រវាង​ក្រុម​បារាំង និង​បែ​ល​ហ្ស៊ិ​ក នោះ​ទេ តែ​លោក​បាន​ស្ងើចសរសើរ​ដល់​វីរបុរស​ដែល​បាន​ជួយ​ក្រុមបាល់ទាត់​ជ្រូកព្រៃ​វ័យក្មេង​ថៃ​ទាំង​១២​នាក់ និង​គ្រូបង្វឹក​របស់​ពួក​គេ​ចេញពី​រូងភ្នំ Tham Luang បន្ទាប់​ពី​ជាប់កុន នៅ​ក្នុង​នោះ​ដោយសារ​ទឹក​ជន់​លិច​អស់​រយៈពេល​១៧ ថ្ងៃ ។

អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បិសាច​ក្រហម Manchester United វ័យ​៥៥​ឆ្នាំ​លោក Mourinho និយាយ​ថា​ ៖ “​ខ្ញុំ​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​នៅ​ប្រទេស​ថៃ ។ វីរបុរស​មួយ​ក្រុម​នៅ​ទីនោះ​មិនមែន​នៅ​ឯ​ព្រឹត្តិការណ៍ World Cup នោះ​ទេ ។ ពួក​គេ​គឺ​គ្មាន​អ្នក​ណា​ក្រៅពី​អ្នកជំនាញ​មុជទឹក និង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ក្នុង​បេសកកម្ម​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​នោះ​ទេ ។ សម្រាប់​ខ្ញុំ​គិត​ថា វីរបុរស​នៅ World Cup ជា​រឿង​ទី​ពីរ​ប៉ុណ្ណោះ​”​។

គួរ​បញ្ជាក់ ក្រុមបាល់ទាត់​វ័យក្មេង​ថៃ​១២ នាក់​និង​គ្រូបង្វឹក​របស់​ពួក​គេ​ត្រូវ​បាន​អ្នកជំនាញ​មុជទឹក​នាំ​ចេញពី​រូងភ្នំ Tham Luang អស់ហើយ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ បន្ទាប់​ពី​ប្រើ​រយៈពេល​៣ ថ្ងៃ​ស្មើនឹង​៧២​ម៉ោង​ក្នុង​បេសកកម្ម​ដុតដៃដុតជើង​ពី​សំណាក់​ក្រុម​អ្នកជំនាញ​មុជទឹក​បរទេស ។ ពួក​គេ​ត្រូវ​បាន​ជាប់​ក្នុង​រូងភ្នំ​អស់​រយៈពេល​១៧​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ឧសភា មក​ម៉្លេះ ។ ក្នុង​ប្រតិបត្តិការ​សង្គ្រោះ​នេះ​ដែរ អ្នកជំនាញ​មុជទឹក​ម្នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ខ្វះ​អុក​ស៊ី​សែន​សម្រាប់​ដកដង្ហើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ