បន្ទាប់ពីចំណាយពេល ៩ឆ្នាំ រកបាន៤៥០គ្រាប់ និងជួយឱ្យឈ្នះឆេមពានលីគ៤រដូវកាលរួចមក ក្លិប Real Madrid ក៏បានផុសវីដេអូកម្រងអនុស្សាវរីយ៍ចាប់តាំងពី Ronaldo ចូលលេងដំបូងរហូតដល់បច្ចុប្បន្ន ដោយសរសេរយ៉ាងខ្លីថា «អរគុណ Cristiano» ។
តារាឆ្នើុំមសញ្ជាតិព័រទុយហ្គាល់រូបនេះ បានសម្រេចផ្លាស់ទៅលេងឱ្យក្លិបអុីតាលី Juventus ជាមួយនឹងកុងត្រារយៈពេល៤ឆ្នាំ បន្ទាប់ពីបែកធ្លាយពាក្យចចាមអារាមរួចមក ។
គួរបញ្ជាក់ផងដែរថា Ronaldo ឈ្នះពាន Ballons d’Or ៤លើក នៅក្លិប Real Madrid ក្នុងចំណោមពានទាំង៥របស់លោក ។ មិនត្រឹមតែប៉ុណ្ណោះ Ronaldo ក៏ឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាច្រើនទៀតផងដែរ អំឡុងពេលជ្រកក្រោមដំបូលក្លិបស្តេចស ។
តោះ កុំចំណាយពេលច្រើន មកទស្សនាវីដេអូនេះទាំងអស់គ្នា៖
https://twitter.com/realmadriden/status/1016744514042630144?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1016744514042630144&ref_url=https%3A%2F%2Fkohsport.com%2Farchives%2F4926
ចែករំលែកព័តមាននេះ