ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ Man City ឆ្មក់​បាន​តារា​ឆ្នើម Leicester មួយ​រូប​បាត់

5 ឆ្នាំ មុន

អំឡុងទីផ្សារដោះដូរកីឡាករបើកទ្វារ ក្លិប Man City ក៏ឆ្មក់បានកីឡាករ Riyad Mahrez ពីក្លិបនៅប្រឺមីញេលីគដូចគ្នា Leicester ក្នុងតម្លៃ…

អំឡុងទីផ្សារដោះដូរកីឡាករបើកទ្វារ ក្លិប Man City ក៏ឆ្មក់បានកីឡាករ Riyad Mahrez ពីក្លិបនៅប្រឺមីញេលីគដូចគ្នា Leicester ក្នុងតម្លៃ ៦០លានផោន (ជិត៨០លានដុល្លារ) ។ នេះយោងតាមកាចេញផ្សាយរបស់គេទំព័រអង់គ្លេស Express ។

ខ្សែបម្រើវ័យ២៧ឆ្នាំខាងលើ បានចុះកុងត្រារួមរស់ជាមួយក្លិបមេឃខៀវ រយៈពេល៥ឆ្នាំ ហើយក៏ជាកីឡាករចំណូលថ្មីដំបូងគេរបស់ Man City ផងដែរ ចាប់តាំងពីពួកគេឈ្នះពានប្រឺមីញេលីគរដូវកាលមុនមក ។

បច្ចុប្បន្ន Man City មានខ្សែបម្រើនិងប្រយុទ្ធឆ្នើមជាច្រើនរូបដូចជា Sergio Aguero, Leroy Sane, Raheem Sterling, Kevin De Bruyne និង David Silva ខណៈពេលនេះថែម Mahrez ម្នាក់ទៀត ធ្វើឱ្យគ្រូបង្វឹក Guardiola រឹតតែពិបាកសម្រេចចិត្ត ថានឹងដាក់រូបគេនៅតំបន់ណា ។

Mahrez និយាយទាំងរំភើបថា «ខ្ញុំសង្ឃឹមថា ពួកយើងនឹងអាចទទួលបានជោគជ័យនារដូវកាលបន្តបន្ទាប់ទៀត ហើយខ្ញុំជឿជាក់ថាសមត្ថភាពខ្ញុំនៅ Man City នឹងកាន់តែរីកចម្រើនក្រោមការដឹកនាំរបស់គ្រូបង្វឹកដ៏ពូកែ Guardiola» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ