ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខ​តំណែង និង​បំពាក់​ឋា​ន្ត​រ​ស័ក្តិ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋា​ន្ត​រ​ស័ក្តិ​ជូន​ដល់​មន្ត្រី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋា​ន្ត​រ​ស័ក្តិ​ជូន​ដល់​មន្ត្រី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្រោម​អធិបតី លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​មក​ពី​បណ្តា អស់លោក ឧត្តមសេនីយ៍ ស្នងការ​រង​នគរបាល​ខេត្ត លោកនាយ នាយ​រង ការិយាល័យ​ជំនាញ ពាក់ព័ន្ធ​ចំណុះ​ស្នងការ ជា​ច្រើន​នាក់​ផង​ដែរ​។

បន្ទាប់​ពី​លោក​ឧត្តមសេនីយ៍ត្រី តូច សាកល ស្នងការ​រង​ទទួល​ផែន ការងារ​គ្រប់​គ្រង់​ធនធានមនុស្ស បាន​អាន​របាយការណ៍​ស្វាគមន៍ និង​អាន​សេចក្តីសម្រេច ស្តី​ពី​ការ​តែងតាំង និង​បំពាក់​ឋា​ន្ត​រ​ស័ក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​រួច​មក លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត​បាន ឡើង​បំពាក់​ឋា​ន្ត​រ​ស័ក្តិ​ជូន​មន្ត្រី​នគរបាល​ជាតិ សរុប​ចំនួន​១១៥​នាក់ ក្នុង​នោះ​មាន​៖ ថ្នាក់​អនុសេនីយ៍ឯក ៥២​នាក់ ថ្នាក់​អនុសេនីយ៍ទោ ៣៨​នាក់ ថ្នាក់​អនុសេនីយ៍ត្រី ៦​នាក់​ថ្នាក់​ព្រិ​ន្ទ​បាល​ឯក ១​នាក់ និង​ប្រកាស​តួនាទី​១៨​នាក់​ផង​ដែរ​។

បន្ទាប់​ពី​បំពាក់​ឋា​ន្ត​រ​សិ​ក្តិ ជូន​មន្ត្រី​នគរបាល​ជាតិ រួច​មក លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​សំណេះសំណាល និង​ផ្តាំផ្ញើ​ថា​៖ ដោយ​មានការ​គិតគូរ​យកចិត្តទុកដាក់​ពី រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​កម្លាំង​យើង ទាំងអស់​ដែល​កន្លង​មក​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​នូវ​តួនាទី​ភារកិច្ច​ជំនាញ​ក្នុង​កិច្ច​ការពារ​រក្សា​សន្តិសុខ​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ ទើប​ថ្ងៃនេះ​យើង​ទាំងអស់​គ្នា​បាន​ទទួល​នូវ​ការ បំពាក់​ឋា​ន្ត​រ​សិ​ក្តិ​នា​ពេល​នេះ​។

លោក​បាន​បន្ត​ទៀត​ថា​៖ ក្រោម​ការ​ដឹកនាំ​របស់​រា​រដ្ឋាភិបាល​ដែល​មាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ធ្វើ​ឲ្យ ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ ពិសេស​សម្តេច​តែង​បាន​គិតគូរ​ដល់​កងកម្លាំង ប្រដាប់​អាវុធ​ជា​និច្ច​។ ដូចនេះ​សូម​ឲ្យ​កងកម្លាំង​យើង​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ទៅ​តាម​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​កំណែទម្រង់​ពង្រឹង​កងកម្លាំង​នគរបាល​យើង​ក្នុង​ការងារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ពិសេស​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ឲ្យ​ពួក​គាត់​មាន​ទំនុក​ទុកចិត្ត​មក​លើ​កងកម្លាំង​នគរបាល​របស់​យើង ដែល​ជា​អ្នក អនុវត្ត​ច្បាប់​ត្រូវ​បន្ត​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​កិច្ច​សហប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​ប​ង្រា្ក​ប​រាល់​បទល្មើស​គ្រប់​ប្រភេទ​។

ពិសេស​ភារកិច្ច​របស់​កងកម្លាំង​នគរបាល​យើង​ចំពោះ​មុខ​នេះ​គឺ កិច្ច​ការពារ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ​សម្រាប់​កិច្ច​ដំណើរការ ឃោសនាបោះឆ្នោត និង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃអាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​។ លោកស្នងការ​ខេត្ត សូម​ឲ្យ​មន្ត្រី​នគរបាល​ទាំងអស់ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ក្នុង​កិច្ច​ប្រតិបត្តិ​ការណ៍​ត្រួតពិនិត្យ​សភាពការណ៍ និង​ត្រៀម​អន្តរាគមន៍​តាម​ការ​ស្នើ​សុំ ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ក្នុង​ករណី​មានការ​អុកឡុក​ការ​គំរាមកំហែង​អំពើ​ហិង្សា ល្មើសច្បាប់​ផ្សេង​ៗ ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខឲ្យ​មានប្រសិទ្ធភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ