ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​​កំពុង​បោកបក់​… មនុស្សជាង​២០០០​នាក់​ត្រូវ​​ជម្លៀស​ចេញ

5 ឆ្នាំ មុន

កោះ​តៃវ៉ាន់ ​៖ ​មនុស្ស​ជាង​២០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​តៃវ៉ាន់ ​ខណៈ​ព្យុះ​ទី​ហ្វុ​ង​MARIA​ បោកបក់​ជិត​ដល់​។​ ព្យុះ​នោះ​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​កោះ​តៃវ៉ាន់ ដែល​នៅ​​ទីនោះ​ជើងហោះហើរ​នៃ​យន្តហោះ​ច្រើន​រយ​ជើង​ត្រូវ​លុប​ចោល​ហើយ​បណ្ដា​សាលា​រៀន​បិទទ្វារ​។ ខាង​ផ្នែក​ឧតុនិយម​តៃវ៉ាន់​គូសបញ្ជាក់​ថា​ ព្យុះ ​MARIA​…

កោះ​តៃវ៉ាន់ ​៖ ​មនុស្ស​ជាង​២០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​នៅ​តៃវ៉ាន់ ​ខណៈ​ព្យុះ​ទី​ហ្វុ​ង​MARIA​ បោកបក់​ជិត​ដល់​។​ ព្យុះ​នោះ​នឹង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​កោះ​តៃវ៉ាន់ ដែល​នៅ​​ទីនោះ​ជើងហោះហើរ​នៃ​យន្តហោះ​ច្រើន​រយ​ជើង​ត្រូវ​លុប​ចោល​ហើយ​បណ្ដា​សាលា​រៀន​បិទទ្វារ​។

ខាង​ផ្នែក​ឧតុនិយម​តៃវ៉ាន់​គូសបញ្ជាក់​ថា​ ព្យុះ ​MARIA​ ពេល​នះ​ស្ថិត​នៅ​ចម្ងាយ​២០០​គីឡូ​​ម៉ែត្រ​ខាងកើត​ទីក្រុង​ឆ្នេរសមុទ្រ​យី​ឡាន ជាមួយ​ល្បឿន​ខ្យល់​ដល់​១៧៣​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នា​វេលា​ម៉ោង​២២​ម៉ោង​ក្នុងស្រុក​ថ្ងៃ​ទី​១០ ​កក្កដា​។ ​ព្យុះ​នេះ​វាយប្រហារ​លើ​កោះ​​តៃវ៉ាន់​ចាប់ ពី​យប់​ថ្ងៃ​ទី​១០ ​កក្កដា ​ដល់​ព្រឹក​ថ្ងៃ​ទី​១១​ ​កក្កដា ​ជាមួយ​ភ្លៀង​ធ្លាក់​ខ្លាំង​ដល់​​កម្រិត​៥០០​មី​ល្លី​ម៉ែត្រ​ក្នុង​តំបន់​មួយ​ចំនួន​។

បណ្ដា​ទូរទស្សន៍​ក្នុងស្រុក បង្ហាញ​រូបភាព កង​ទាហាន​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយទៀត​ក្នុង​តំបន់​ភ្នំ ដើម្បី​ជួយ​ពលរដ្ឋ​ក្នុង​ការ​ចាក​ចេញពី​ទីនោះ​។​ យោង​តាម​អាជ្ញាធរ​ថា មនុស្ស​ជាង​២០០០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​។

នាយក​រដ្ឋមន្ត្រី​តៃវ៉ាន់​លោក ​WILLIAM LAI អំពាវនាវ​ដល់​អាជ្ញាធរ ​និង​ប្រជាជន ឲ្យ​មាន​ការ​​ប្រុង​ប្រយ័ត្ន នា​ឱកាស​នៃ​ព្យុះ​ទី​ហ្វុ​ង​ដំបូង​គេ​នេះ​នៅ​តៃវ៉ាន់​។ ​ជា​ការ​ប្រុង​ប្រយ័ត្ន​បណ្ដា​​សាលារៀន​ និង​ការិយាល័យ​ទាំងឡាយ​បាន​បិទទ្វារ​ចាប់ពី​រសៀល​ថ​ទី​១០ ​កក្កដា​ទៅ ក្នុង​ទីក្រុង​៨ ក្នុង​នោះ​មាន​ទីក្រុង​យី​ឡាន​ដែរ ដែល​នៅ​ទីនោះ​រលក​ធំ​ៗ​ចាប់​បោក​លើ​ច្រាំង​។

ចំណែក​នៅ​ចិនដីគោក​វិញ ក៏​បាន​ជម្លៀស​ប្រជាជន​ចេញ​ដែរ​នា​ភាគ​ខាង​កើត​​ប្រទេស ខណៈ​ព្យុះ​ MARIA​ ជា​ព្យុះ​ទី​៨ ​ប្រចាំឆ្នាំ​ជិត​មក​ដល់​។​ នាវា​ទាំងឡាយ​អំពាវនាវ​ឲ្យ​ចូល​ច្រាំង​ និង​ផែ​។ ​អាជ្ញាធរ​ខេត្ត​ហ្វូ​ចៀន​គូសបញ្ជាក់​ថា ព្យុះ​MARIA​អាច​វាង​ភាគ​ខាងជើង​តៃវ៉ាន់​មក​កាន់​ខេត្ត​ហ្វូ​ចៀន​ នា​ព្រឹក​ថ្ងៃ​ទី​១១​ កក្កដា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ