ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង ៖ សហភាព​អឺរ៉ុប​រួម​គ្នា​ប្រឆាំង​នឹង​​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទី​ក្រុងប៉ារីស ៖ រដ្ឋាភិបាល​បារាំង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​អាច​នឹង​ជួប​ប្រទះ​ការ​ឆ្លើយ​តប​រួម​គ្នា​ពី​អឺរ៉ុប បន្ទាប់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​បង្ហាញ​សញ្ញា​ថា ពួក​គេ​ចង់​ចរចា ។ ព្រោះតែ​វិស័យ​ឧស្សាហកម្ម​យានយន្ត​ដ៏​ធំ​របស់​អា​ល្លឺ​ម៉​ង់​ជួប​ប្រទះ​នឹង​ការ​គំរាមកំហែង​ពី​ពន្ធ​អា​មេ​រិ​ក លោកស្រី​អធិការបតី Angela…

ទី​ក្រុងប៉ារីស ៖ រដ្ឋាភិបាល​បារាំង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​អាច​នឹង​ជួប​ប្រទះ​ការ​ឆ្លើយ​តប​រួម​គ្នា​ពី​អឺរ៉ុប បន្ទាប់​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​បង្ហាញ​សញ្ញា​ថា ពួក​គេ​ចង់​ចរចា ។

ព្រោះតែ​វិស័យ​ឧស្សាហកម្ម​យានយន្ត​ដ៏​ធំ​របស់​អា​ល្លឺ​ម៉​ង់​ជួប​ប្រទះ​នឹង​ការ​គំរាមកំហែង​ពី​ពន្ធ​អា​មេ​រិ​ក លោកស្រី​អធិការបតី Angela Merkel បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន​ថា លោកស្រី​ចង់​ឲ្យ​សហភាព​អឺរ៉ុប​យកពន្ធ​លើ​ការ​នាំ​ចូល​រថយន្ត​របស់​អា​មេ​រិ​ក​វិញ។

លោក Bruno Le Maire រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង បាន​និយាយ​ថា ៖« ប្រសិនបើ​ថ្ងៃស្អែក​មានការ​បង្កើន​ពន្ធ​ក្នុង​វិស័យ​រថយន្ត ការ​ឆ្លើយ​តប​របស់​ពួក​យើង​គួរតែ​រួបរួម​គ្នា និង​រឹង​មាំ ដើម្បី​បង្ហាញ​ថា អឺរ៉ុប​គឺជា​ថាមពល​រួបរួម និង​មាន​អធិបតេយ្យភាព » ។

គួរ​បញ្ជាក់​ថា កាលពីដើម​ខែមិថុនា លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង​១០%​លើ​អាលុយមីញ៉ូម​នាំ​ចូល​ពី​សហភាព​អឺរ៉ុប (EU), កា​ណា​ដា និង​ម៉ិ​ក​ស៊ិ​ក ។

យោង​តាម​ច្បាប់​របស់​អង្គការ​ពាណិជ្ជ កម្ម​ពិភពលោក (WTO) សហភាព​អឺរ៉ុប​មិន​អាច​កាត់​បន្ថយពន្ធ​នាំ​ចូល​សម្រាប់​តែ​រថយន្ត​អា​មេ​រិ​ក​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​តែ​កាត់​បន្ថយពន្ធ​រថយន្ត​នាំ​ចូល​ពី​គ្រប់​សមាជិក​របស់ WTO ។

ក្រុមហ៊ុន​រថយន្ត​បារាំង​ប្រហែលជា​មិន​ទទួល​រង​ផល​ប៉ះពាល់​ពី​ពន្ធ​នេះ​ប៉ុន្មាន​ទេ ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​អាស៊ី ប្រសិនបើ​សហភាព​អឺរ៉ុប​កាត់​បន្ថយពន្ធ ។

លោក Bruno Le Maire ក៏​បាន​បន្ត​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​ព្រមព្រៀង​គ្នា​ដាក់​ពន្ធ​លើ​ក្រុមហ៊ុនបច្ចេកវិទ្យា​ធំ​ៗ​ដូច​ជា Google និង Apple ផង​ដែរ ព្រោះ​ពួក​គេ​បាន​ទាញ​យក​អត្ថប្រយោជន៍​ពីប្រទេស​មាន​អត្រាពន្ធ​ទាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ