ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បែកញើស​ច្រើន​គួរតែ​ដឹង

5 ឆ្នាំ មុន

ការ​កើនឡើង​នៃ​ការ​បែកញើស​គឺជា​ការ​បញ្ចេញ​ញើស​ខ្លាំង​ជាង​តម្រូវការ​ចាំបាច់​ដើម្បី​ឲ្យ​មាន​ភាព​ត្រជាក់​ដល់​ខ្លួនប្រាណ ។ ការ​បែកញើស​ខ្លាំង​ជា​ធម្មតា​កើតឡើង នៅ​លើ​បាត​ដៃ​, បាតជើង និង​ក្លៀក ។ ក្រៅពី​រំខាន​សកម្មភាព​ប្រចាំ​ថ្ងៃ​, ការ​កើនឡើង​នៃ​ការ​បែកញើស​អាច​បណ្តាល​ឲ្យ​មានការ​ថប់​បារម្ភ​ដល់​សង្គម ឬ​មានការ​ខ្មាស​អៀន…

ការ​កើនឡើង​នៃ​ការ​បែកញើស​គឺជា​ការ​បញ្ចេញ​ញើស​ខ្លាំង​ជាង​តម្រូវការ​ចាំបាច់​ដើម្បី​ឲ្យ​មាន​ភាព​ត្រជាក់​ដល់​ខ្លួនប្រាណ ។ ការ​បែកញើស​ខ្លាំង​ជា​ធម្មតា​កើតឡើង នៅ​លើ​បាត​ដៃ​, បាតជើង និង​ក្លៀក ។ ក្រៅពី​រំខាន​សកម្មភាព​ប្រចាំ​ថ្ងៃ​, ការ​កើនឡើង​នៃ​ការ​បែកញើស​អាច​បណ្តាល​ឲ្យ​មានការ​ថប់​បារម្ភ​ដល់​សង្គម ឬ​មានការ​ខ្មាស​អៀន ។

ការ​កើនឡើង​នូវ​ការ​បែកញើស​នៅ​បាតដៃ​, បាតជើង និង​ក្លៀក​នៅ​ពេល​ថ្ងៃ​ដោយ​មិន​មាន​ហេតុផល​គឺ​ត្រូវ​បាន​គេ​ហៅ​ថា focal hyperhidrosis ។ ប្រភេទ​នៃ​ការ​កើនឡើង​នៃ​ការ​បែកញើស​នេះ​ត្រូវ​បាន​បញ្ឈប់​នៅ​ពេល​ដែល​អ្នក​កំពុង​គេង និង​មិន​ត្រូវ​បាន​ផ្សារ​ភា្ជ​ប់​នឹង​លក្ខខណ្ឌ​ផ្សេង​ៗ​ដែល​បង្ក​ជា​មូលហេតុ ។

ការ​កើនឡើង​នៃ​ការ​បែកញើស​ដែល​ប៉ះពាល់​នៅ​កន្លែង ធំ​ៗ​នៃ​ខ្លួន និង​ដែល​បាន​កើន​ឡើង​នៅ​ពេល​អ្នក​ក្រោក​ពី​គេង និង​កំពុង​គេង​លក់ គឺ​ហាក់ដូចជា​ដោយសារ​ឥទ្ធិពល​របស់​ថ្នាំ ឬ​ជា​សញ្ញា​នៃ​ជំងឺ ដូច​ជា​ការ​អស់​រដូវ ភ្លាម​ៗ, និង​ការ​បញ្ចេញ​អ៊័​រ​ម៉ូ​នទី​រ៉ូ​អ៊ី​ត​ជាដើម ។

សកម្មភាព​រា​ង្គ​កាយ​ខ្លាំងក្លា និង​សីតុណ្ហភាព​ក្តៅ​ល្មម គឺ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​កើន​ឡើង​​នៃ​ការ​បែកញើស​។ អ្នក​អាច​មានការ​កើនឡើង​នៃ​ការ​បែកញើស​ផង​ដែរ​ដែល​ជា​លទ្ធផល​នៃ​គ្រុនក្តៅ​។

មូលហេតុ​វេជ្ជសាស្ត្រ​នៃ​ការ​កើនឡើង​នៃ​ការ​បែកញើស​អាច​រួម​មាន ៖  ការ​រលាក​សាច់ដុំ​បេះដូង, គ្រុនក្តៅ​ដែល​មិន​អាច​កំនត់​នូវ​មូលហេតុ​បាន, ​ជំងឺ​ថប់​បារម្ភ, ​ការ​គាំង​បេះ​ដុ​ង, ​ការ​កើនឡើង​អរ​ម៉ូ​នទី​រ៉ូ​អ៊ី​ត, ​មហារីក​ឈាម (Leukemia), ​ថ្នាំ​ដូច​ជា ពពួក beta blockers និង​ថ្នាំ​ពពួក tricyclic ដែល​ប្រឆាំង​ការ​ធ្លាក់​ទឹកចិត្ត, ​ស្ត្រី​ដែល​អស់​រដូវ, ​ភាព​តានតឹង​ចិត្ត, ​ជំងឺរបេង។

សូម​រក​ការ​ជួយ​ជា​បន្ទាប់​ដោយ​ផ្នែក​វេជ្ជសាស្ត្រ ៖ ការ​បែកញើស​ដោយ​ខ្លួន​វា​ផ្ទាល់​គឺ​កម្រ​ឲ្យ​មានការ​ជួយ​ជា​បន្ទាន់​ណាស់ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​, ប្រសិនបើ​ការ​បែកញើស​មាន​ការ​រួម​ផ្សំ​ដោយ​រោគ​សញ្ញា​ដទៃ​ទៀត​ដូច​ជា​ញាក់​, ធី​ង​ធោ​ង ឬ​ឈឺទ្រូង ឬ​ឈឺក្រពះ​, សូម​​ស្វែងរក​នូវ​ការ​ព្យាបាល​ជា​បន្ទាន់​ដោយ​ប្រុង​ប្រយ័ត្ន ។ ការ​បែកញើស​ត្រជាក់​អាច​ជា​ការ​ឆ្លើយ​តប​នៃ​ខ្លួន​របស់​អ្នក​ទៅ​នឹង​មូលហេតុ​ដែល​បង្ក​អោយ​ជា​ជំងឺ​ដូច​ជា ការ​គាំង​បេះដូង​, ការ​ថប់​បារម្ភ ឬ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត ។

សូម​ណាត់ជួប​ជាមួយ​គ្រូពេទ្យ ប្រសិនបើ​អ្នក​ធ្លាប់​មាន​ដូច​ជា ​អ្នក​ចាប់ផ្តើម​មានការ​, បែកញើស​ច្រើន​ជាង​ធម្មតា​ភ្លាម​ៗ​តែ​ម្តង, ​ការ​បែកញើស​រំខាន​ដល់​ការងារ​ប្រចាំ​ថ្ងៃ, ​អ្នក​ធ្លាប់​មានការ​បែកញើស​នៅ​ពេល​យប់​ដោយ​គ្មាន​ការ​លេចឡើង​នូវ​មូលហេតុ​សោះ ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ