ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ពុត​ជា​ខាំ​អណ្តាត​ប៉ុនប៉ង​សម្លា.ប់​ខ្លួន ព្រោះ​ស្រី​ប្តឹង​ពី​បទ​រំលោ.ភ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត កំ​ព ង់​ឆ្នាំង បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​ពុត​ជា​ខាំ​អណ្តាត​ប្រុង​សម្លាប់​ក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត កំ​ព ង់​ឆ្នាំង បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​ពុត​ជា​ខាំ​អណ្តាត​ប្រុង​សម្លាប់​ក្នុង​បន្ទប់​ឃុំឃាំង​បណ្តោះអាសន្ន នៅ​ក្នុង​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ការ​ប្តឹង​របស់​ស្ត្រី​ម្នាក់​ថា ជនសង្ស័យ​បាន​ចាប់រំលោភ​នាង កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​អាស្រម​ភ្នំយោង ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ ហាក់ មាន អាយុ​៥៨​ឆ្នាំ ជា​មុខសញ្ញា​ចោរលួច ទើបតែ​ចេញពី​ពន្ធនាគារ​២​ទៅ​៣​ខែ​មុន​នេះ និង​ធ្លាប់​ជាប់ ពន្ធនាគារ​៣​ដង​រួច​មក​ហើយ រូបគេ​ពុំ​មាន​ទីលំនៅ​ពិតប្រាកដ​ទេ ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ នៅ​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។ ប្រភព​ដដែល​បាន​បន្ត​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​ស្ត្រី​ម្នាក់​អាយុ​៤២​ឆ្នាំ នៅ​ក្នុងភូមិ​ទី​៦ សង្កាត់​ខ្សា​ម បាន​មក​ប្តឹង​សមត្ថកិច្ច​ថា ជនសង្ស័យ​ខាងលើ​នេះ គឺជា​មនុស្ស​ធ្លាប់​ស្គាល់​ក្រោយ​ពី​ផឹកស្រា​ជាមួយ​គ្នា បាន​បបួល​ជិះ​ម៉ូតូ​ថា ទៅ​យក​លុយ​ពី​កូន ចាំ​នៅ​ទួល​ក្រាំង​មក​ចាយ​។ ពេល​នោះ​ស្រី​រង​គ្រោះ​អាង​តែ​ស្គាល់គ្នា​ក៏​ឡើង លើ​ម៉ូតូ​របស់​ជនសង្ស័យ​ជិះ​ចេញ​ទៅ តែ​មិន​ទៅ​ទួល​ក្រាំង​ទេ​បែរជា​ជិះ​ទៅ​អាស្រម​ភ្នំយោង​វិញ ពេល​នោះ​ស្ត្រី​រង​គ្រោះ​សួរ​ថា ម៉េច​ក៏​មក​ភ្នំយោង​វិញ​ចឹ​ង បុរស​នោះ​ប្រាប់​ថា​មក​បត់ជើង​សិន​។

លុះដល់​គេ​ឈប់​នៅ​គុម្ពោត​ព្រៃ​មួយ ស្ត្រី​រង​គ្រោះ​ក៏​ចុះ​ប្រុង​រត់​ចេញ​ដែរ តែ​ត្រូវ​បុរស​នោះ​ចាប់រំលោភ​បាន​សម្រេច​តែ​ម្តង​។ បន្ទាប់​មក​បុរស​នោះ​បាន​ឡើង​ជិះ​ម៉ូតូ​ទៅ​ចោល នាង​បាត់ ហើយ​នាង​ក៏​បាន​ដើរមក​ផ្ទះ​វិញ ប្រាប់​បងប្អូន និង​ទៅ​ប្តឹង​សមត្ថកិច្ច​តែ​ម្តង​។ លុះ​ព្រឹក​ឡើង​សម​ត្ថ្ក​កិច្ច​ក៏​បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ​មក​សាកសួរ​ចម្លើយ នៅ​ក្នុង​អ​ធិ ការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង តែ​ជនសង្ស័យ​មិន​បាន​ឆ្លើយ​សារភាព​ទេ ដោយ​ប្រកែក​ថា ស្ត្រី​រូប​នោះ​បាន​សុំ​លុយ​កាត់​៥​ពាន់​រៀល ពេល​គាត់​មិន​ឲ្យ​ក៏​ប្តឹង​ថា​គាត់​ចាប់រំលោភ​ទៅ​។

ក្រោយ​ពី​ការ​សាកសួរ​ចម្លើយ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី សមត្ថកិច្ច​ក៏​បាន​យក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន ស្រាប់តែ​ជនសង្ស័យ​ដែល​ធ្លាប់​មាន​ល្បិច​ច្រើ ន បាន​ខាំ​អញ្ចាញធ្មេញ​របស់​ខ្លួន​ចេញ​ឈាម​ពេញ​បន្ទប់​ឃុំខ្លួន ពេល​ឃើញ​ដូច្នេះ សមត្ថកិច្ច​គិត​ថា​ប្រហែលជា​គេ​ខាំ​អណ្តាត​សម្លាប់​ខ្លួន ក៏​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ​តែ​គ្រូពេទ្យ​ថា ជនសង្ស័យ​នៅ​មាន​សុខភាព​ធម្មតា​មិន​មាន​បញ្ហា​អ្វី​ឡើយ​។ ប​ច្ចប្ប​ន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ