ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម៉ោង​សំរាក​ហើយ​… បើ​ចង់​ឆ្លង​ត្រូវ​បង់ថ្លៃ​លើស​៧​ដង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ធំ មក​ខេត្តកំពង់ឆ្នាំង មានការ​ខកចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​​យឺត​៥​នាទី​មិន​ទាន់​ដរ​ទទឹង​ចម្លង ហើយ​ត្រូវ​ម្ចាស់​អាជីវកម្ម ដរ ទទឹង​ទារ​ឡើងថ្លៃ​ក្នុង​រថយន្ត​១​គ្រឿង គុណ​នឹង​៧​ដង​នៃ​តម្លៃ​ធម្មតា…

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ធំ មក​ខេត្តកំពង់ឆ្នាំង មានការ​ខកចិត្ត​ជា​ខ្លាំង បន្ទាប់​ពី​​យឺត​៥​នាទី​មិន​ទាន់​ដរ​ទទឹង​ចម្លង ហើយ​ត្រូវ​ម្ចាស់​អាជីវកម្ម ដរ ទទឹង​ទារ​ឡើងថ្លៃ​ក្នុង​រថយន្ត​១​គ្រឿង គុណ​នឹង​៧​ដង​នៃ​តម្លៃ​ធម្មតា ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាល​ពី​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែកក្កដា នៅ​ចំណុច​កំពង់​ផែ ដរ​ចម្លង ចំណុច​ផ្សារ​កំពង់​ហៅ ក្នុងស្រុក​កំពង់លែង ។

បើ​ទោះបី​មានការ​ខំ​អង្វរ​ពី​ម្ចាស់​រថយន្ត​អ្នកដំណើរ​សុំ​បង់ថ្លៃ​ឆ្លង​រថយន្ត​១​គ្រឿង​ស្មើ​គុណ​នឹង​២​ដង​នៃ​តម្លៃ​ធម្មតា​ក្តី ក៏​ម្ចាស់​ដរ​ចម្លង​នៅ​តែ​មិន​ព្រម​ដដែល ។ យ៉ាងនេះ​ក្តី បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពី​លោក​អភិបាលខេត្ត ទើប​ម្ចាស់ ដរ ចម្លង ព្រម​ចម្លង​អ្នកដំណើរ​មាន​រថយន្ត​៣​គ្រឿង និង​ម៉ូតូ​មួយ​ចំនួន​ក្នុង​តម្លៃ​ធម្មតា ។

បើ​តាម​អ្នក​រត់​តាក់ស៊ី​ម្នាក់​បាន​និយាយ​ថា គាត់​រត់​តាក់ស៊ី​ពី​ខេត្តកំពង់ធំ​ទៅ​ភ្នំពេញ ប៉ុន្តែ​ថ្ងៃនេះ គាត់​មាន​ម៉ូយ​ដឹក​ទំនិញ​ដាក់​ខេត្តកំពង់ឆ្នាំង គាត់​មិន​ចង់​បើក​វាង​ចុះឡើង ទើប​មក​​ផ្លូវ​កាត់​តែ​ម្តង ដើម្បី​ធ្វើ​ដំណើរ​១​ជើង ឱ្យ​បាន​២​ខេត្ត ។ គាត់​មិន​បានដឹង​ថា សាឡា​ង​ចម្លង​គេ​បិទ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ទេ គាត់​មក​យឺត​៥​នាទី ត្រូវ​អ្នកចម្លង​ដរ​ប្រាប់​ថា ហួស​ម៉ោង​ហើយ ត្រូវ​បិទ ប៉ុន្តែ​បើ​ចង់​ឆ្លង​រថយន្ត​១​គ្រឿង ត្រូវ​បង់ថ្លៃ​៥០​ដុល្លារ គឺ​ស្មើនឹង​គុណ​៧​ដង​នៃ​តម្លៃ​ធម្មតា ព្រោះ​ថ្លៃ​ធម្មតា​ត្រឹមតែ​៧​ដុល្លារ ឬ​ស្មើនឹង​២៨.០០០ រៀល​តែ​ប៉ុណ្ណោះ គាត់​បាន​សុំ​ថ្លៃ​ត្រឹម ១៥​ដុល្លារ​ដែរ តែ​គេ​មិន​ព្រម ។

បុរស​រូប​នោះ​បាន​បន្ត​ថា បន្ទាប់​មក​មាន​រថយន្ត​មក​បន្ថែម​២​គ្រឿង​ទៀត ដោយ​ម្ចាស់ ដរ ចម្លង​ប្រាប់​ថា បើ​រថយន្ត​២​គ្រឿង​ចុះ​ត្រឹម​៦០​ដុល្លារ និង​បើ​៣​គ្រឿង​ចុះ​ត្រឹម​៧៥​ដុល្លារ ។ គាត់​គ្មាន​លទ្ធភាព​បង់ថ្លៃ​ចម្លង​ថ្លៃ​យ៉ាងនេះ​ទេ ព្រោះ​គាត់​រត់​១​ជើង​សល់​ត្រឹម ៤-១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

ទោះ​យ៉ាងនេះ​ក្តី បន្ទាប់​ពី​មាន​អ្នករាយការណ៍​ពី​បញ្ហា​ខាងលើ​នេះ​ដល់​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​រួច​មក ទើប​មានការ​សម្របសម្រួល ហើយ​បាន​ចម្លង​អ្នក​ដំណើរ ដោយ​យក​ក្នុង​តម្លៃ​តាម​ធម្មតា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ