ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ក្លាយជា​បញ្ហា​ប្រឈម​ឬទេ ?

5 ឆ្នាំ មុន

តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដូច​ជា Amazon, Apple, Facebook, Google និង Microsoft បាន​លូតលាស់​ខ្លាំងក្លា​ពេក​សម្រាប់​និយ័ត​ករ និង​អ្នកនយោបាយ​ឬទេ ?…

តើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ដូច​ជា Amazon, Apple, Facebook, Google និង Microsoft បាន​លូតលាស់​ខ្លាំងក្លា​ពេក​សម្រាប់​និយ័ត​ករ និង​អ្នកនយោបាយ​ឬទេ ? សហគមន៍​វិនិយោគ​អន្តរជាតិ​ហាក់​គិត​ដូច្នេះ ហើយ​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា តើ​និន្នាការ​នេះ​ល្អ​សម្រាប់​សេដ្ឋកិច្ច​ដែរ​ឬ​អត់ ។

វិស័យ​បច្ចេកវិទ្យា គឺជា​មោទនភាព​របស់​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ជា​វិស័យ​មួយ​ដែល​មានការ​បង្កើត​ថ្មី​ជា​បន្តបន្ទាប់ ។ ល្បឿន និង​ថាមពល​នៃ​កម្មវិធី​ស្វែងរក​របស់ Google ពិតជា​អស្ចារ្យ​ណាស់ ដែល​អនុញ្ញាត​ឲ្យ​មនុស្ស​អាច​ទាញ​យក​ចំណេះដឹង​បាន​យ៉ាង​ងាយស្រួល ។ អុ​ី​ន​ធើ​រ​ណេ​ត​ក៏​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​​អាច​និយាយ​ទូរស័ព្ទ និង​ប្រាស្រ័យ​ទាក់ទង​គ្នា ថែម​ទាំង​អាច​មើល​មុខ​គ្នា​បាន​គ្រប់​ទីកន្លែង​លើ​ពិភពលោក ក្នុង​តម្លៃ​ទាប ។

ទោះជា​យ៉ាងណា ការ​លូតលាស់​សមត្ថភាព​ផលិត​នៅ​មាន​ភាព​ទន់ខ្សោយ​នៅឡើយ ។ មាន​មូលហេតុ​ជា​ច្រើន​ដែល​បង្ក​ឲ្យ​មានការ​អន់​ថយ​នេះ រួម​ទាំង​ការ​វិនិយោគ​ធ្លាក់​ចុះ​អស់​​ប្រមាណ​១០​ឆ្នាំ បន្ទាប់​ពី​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក កាលពី​ឆ្នាំ​២០០៨ ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ចំនួន​៥ នៅ​សហរដ្ឋអាមេរិក​បាន​គ្រប់គ្រង​ទីផ្សារ​យ៉ាង​ខ្លាំងក្លា ខណៈ​​ពួក​គេ​ទាញ​យក​ប្រាក់​ចំណូល​បាន​យ៉ាងច្រើន ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​បង្កើត​ថ្មី​ពិបាក​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំ​ៗ​ទាំងនោះ និង​បង្ក​ឲ្យ​ផ្នែក​បង្កើត​ថ្មី​អន់​ថយ ។

ព្រោះតែ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ទាំងនេះ​មាន​ធនធាន​យ៉ាងច្រើន ពួក​គេ​អាច​ទិញ ឬ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ថ្មី​ៗ​ប្រកាស​ក្ស័យ​ធុន​បាន​យ៉ាង​ងាយ​។ ប្រាកដ​ណាស់ សហគ្រិន​វ័យក្មេង​អាច​នឹង​បដិសេធ​ការ​ទិញ​របស់​ពួក​គេ​បាន ប៉ុន្តែ​គ្មាន​មនុស្ស​ច្រើន​ទេ ដែល​ក្លាហាន​បដិសេធ​នឹង​ប្រាក់​រាប់​ប៊ី​លាន​ដុល្លារ ។

លើស​ពី​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងនោះ​អាច​ប្រើប្រាស់​អ្នក​បង្កើត​កម្មវិធី​ជា​ច្រើន ដើម្បី​បង្កើត​ជា​ផលិតផល​ស្រ​ដៀង​គ្នា ខណៈ​ប្រើប្រាស់​ធនធាន​របស់​ពួក​គេ​ក្នុង​ការ​ការពារ​តាម​ផ្លូវច្បាប់ ។

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​អាច​នឹង​អះអាង​ថា ធនធាន​ដែល​ពួក​គេ​វិនិយោគ​លើ​ផលិតផល និង​សេវាកម្ម​ថ្មី​បាន​ជំរុញ​ដល់​ការ​បង្កើត​ថ្មី ប៉ុន្តែ​មាន​ករណី​ជា​ច្រើន​បង្ហាញ​ថា ពួក​គេ​ធ្វើ​ដូច្នេះ គឺ​មាន​គោលបំណង​កម្ចាត់​ការ​ប្រកួតប្រជែង​ទៅ​វិញ ។

គួរ​កត់​សម្គាល់ថា ក្រុមហ៊ុន​ទាំងនេះ​រក​ប្រាក់​ចំណូល​ភាគច្រើន​បាន​ពី​ផលិតផល​សំខាន់​ៗ​របស់​ក្រុមហ៊ុន​ដូច​ជា iPhone, Microsoft Office និង​កម្មវិធី​ស្វែងរក​របស់ Google ជាដើម ។ ដូច្នេះ ផលិតផល​ដែល​អាច​ប៉ះពាល់​ដល់​ក្រុមហ៊ុន អាច​នឹង​ត្រូវ​បាន​បោះបង់​ចោល​ច្រើន​ជាង ។

ទោះជា​យ៉ាងណា ក៏​មាន​ករណី​ជោគជ័យ​មួយ​ចំនួន​ដែរ ដូច​ជា ក្រុមហ៊ុន DeepMind របស់​អង់គ្លេស ដែល​ត្រូវ​បាន Google ទិញ​ក្នុង​តម្លៃ​៤០០​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៤ គឺ​វា​នៅ​តែ​ជា​ករណី​ពិសេស​មួយ ។

ទោះជា​យ៉ាងណា អតិថិជន​កំពុង​តែ​ខាតបង់​ទិន្នន័យ និង​ភាព​ឯកជន​របស់​ពួក​គេ​។ អ្វី​ដែល​និយ័ត​ករ​គួរ​ដោះស្រាយ​មុនគេ គឺ​ការ​កាត់​បន្ថយ​នូវ​សមត្ថភាព​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ ក្នុង​ការ​ប្រមូល​ទិន្នន័យ​ឯកជន​ពី​អ្នក​ប្រើប្រាស់ ព្រោះ​ទិន្នន័យ​ទាំងនេះ​អនុញ្ញាត​ឲ្យ Google និង Facebook បង្កើត​ជា​ឧបករណ៍​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​កំពុង​គ្រប់គ្រង​អាជីវកម្ម​ម៉ាឃីតធីង​របស់​ខ្លួន ។

ជាមួយ​គ្នា​នេះ សេដ្ឋវិទូ Glen Weyl និង Eric Posner បាន​សរសេរ​នៅ​ក្នុង​សៀវភៅ Radical Markets របស់​ពួក​គេ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​គួរតែ​ទិញ​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់ ។ បើ​ទោះជា​វា​មិន​ទាន់​ច្បាស់​នៅឡើយ​ថា វិធី​នេះ​អាច​អនុវត្ត​ឬទេ ប៉ុន្តែ​អ្នក​ប្រើប្រាស់​ក៏​គួរតែ​មាន​សិទ្ធិ​ដឹង​ដែរ​ថា តើ​ទិន្នន័យ​របស់​ពួក​គេ​កំពុង​ត្រូវ​បាន​ប្រមូល​ឬទេ និង​ប្រមូល​ទៅ​ដើម្បី​អ្វី ។

ប្រាកដ​ណាស់ សភា និង​និយ័ត​ករ​អា​មេ​រិ​ក ក៏​ត្រូវ​ពិនិត្យ​មើល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ក្នុង​ផ្នែក​សំខាន់​ផ្សេង​ៗ​ផង​ដែរ ។ ឧទាហរណ៍ បច្ចុប្បន្ន សភា​អា​មេ​រិ​កបាន​ឲ្យ​ក្រុមហ៊ុន​ដែល​ធ្វើការ​ទាក់ទង​នឹង​អុ​ី​ន​ធើ​រ​ណេ​ត​ដោះស្រាយ​បញ្ហា​ព័ត៌មាន​ក្លែងបន្លំ ។ វា​អាច​ធ្វើ​ទៅ​បាន លុះត្រាតែ​ក្រុមហ៊ុន​ទាំងនេះ​រក្សា​ស្តង់ដា ដែល​បាន​អនុវត្ត​តាម​កាសែត វិទ្យុ និង​ទូរទស្សន៍ ៕

ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ