បញ្ហា​មួយ​នេះ​កំពុង​លង​បន្លាច​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់


ខេត្ត​ប៉ៃលិន ៖ បន្ទាប់​ពី​អភិបាលរង​ខេត្ត​ប៉ៃលិន​លោក ធូ ភា បាន​អាន​របាយការណ៍​ថា នៅ​ឆ្នាំ​២០១៨​នេះ​បញ្ហា​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​មានការ​កើនឡើង​ជាង​ឆ្នាំ​២០១៧​កន្លង​មក ធ្វើ​ឱ្យ​សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​កម្មវិធី​ទិវា​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​បរិវេណ​វត្ត​រតន​សោ​ភ័ណ ហៅ​វត្ត​កោង​កាង ស្ថិត​នៅ​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ ភូមិ​ឃុំ​មាន​សុវត្ថិភាព ។

លោកគ្រូ​បង្រៀន​នៅ​អនុ​វិទ្យាល័យ​ភ្នំ​យ៉ា​ត​បានឱ្យ​ដឹង​ថា ការ​អប់រំ​ណែនាំ​មិន​ឱ្យ​សិស្ស​ប្រើប្រាស់​គ្រឿងញៀន គឺ​ខាង​សាលា​តែងតែ​ធ្វើ​ឡើងជា​ញឹកញាប់​មក​ហើយ តែ​បញ្ហា​សំខាន់​នោះ បើសិនជា​នៅ​ក្នុង​ថ្នាក់​មាន​សិស្ស​ណា​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ដោយ​លួចលាក់ ហើយ​មាន​មិត្តភក្តិ​ផ្សេង​ទៀត​នៅ​ខាងក្រៅ​ជា​អ្នក​ជួញដូរ​អាច​នឹង​ទៅ​គម្រាម​សិស្ស​ដទៃ​ទៀត ដែល​ជា​មិត្តភក្តិ ជិត​ស្និទ្ធ ហើយ​មាន​លុយ ខណ​:​រៀន​ជាមួយ​គ្នា​ឱ្យ​ប្រើប្រាស់​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​ញៀន​នេះ ភាគច្រើន​អាច​ពេល​ចេញពី​រៀន​ដោយ​ស្ថិត​នៅ​ក្រៅ​ការ​គ្រប់គ្រង​របស់​សាលា ដូច្នេះ​ពិតជា​មានការ​លំបាក​យ៉ាង​ខ្លាំង ហើយ​កន្លង​មក បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន ក៏​ប៉ះ​ចំ​សិស្សសាលា​មួយ​ចំនួន​ដែរ ។

ប្រភព​បញ្ជាក់​ទៀត​ថា ក្មេង​ៗ​ដែល​ជា​សិស្ស​អាច​ងាយ​នឹង​ទទួល​រង​ផល​ប៉ះពាល់ ព្រោះ​ពួក​គេ​ស្ថិត​នៅ​ក្នុង​វ័យក្មេង​ខ្សោយ​អាច​នឹង​ឆាប់​ញៀន​ថ្នាំ ពេល​ប្រើប្រាស់​ម្តង​ទៅ​ពីរ​ដង​ប៉ុណ្ណោះ ។  ប៉ុន្តែ​អ្វី​ដែល​មានការ​ព្រួយបារម្ភ​ជាង​នេះ​គឺ​ការ​ចុះ​ចាប់​បង្ក្រាប​របស់​សមត្ថកិច្ច​ដូច​ភ្លៀងរលឹម នៅ​តែ​ចាប់​អ្នក​ចែកចាយ​មិន​ចេះ​អស់​មិន​ចេះ​ហើយ ជួនកាល​សូ​ម្បី​តែ​នៅ​ក្បែរ​សាលារៀន ក៏​មាន​អ្នក​ជួញដូរ​គ្រឿងញៀន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ។

ចំណែក​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា គ្រឿងញៀន​អាច​ធ្វើ​ឱ្យ​ម នុស្ស​គ្រប់​រូប​ឆ្កួត​វង្វេង​មិន​ថា​ប្រជាជន​សាមញ្ញ​នោះ​ទេ សូ​ម្បី​តែ​កម្លាំងប្រដាប់អាវុធ​ក៏​ដោយបើ​ប្រើប្រាស់​​ហើយ​មិនដឹង​ជា​ជាប់គុក​នៅ​ពេល​ណា​នោះ​ទេ ។ សូម​បញ្ជាក់​ផង​ដែរ​ថា អាជ្ញាធរ​បាន​ដុត​កំទេច​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​WY ចំនួន​១០៤​គ្រាប់ និង​ហ្វេ​តំ​ហ្វេ​តា​មីន ICE ទម្ងន់ ៩៥.៨០ ក្រាម និង​មេ​តំ​ហ្វេ​តា​មីន​ICE ចំនួន​៦៨​កញ្ចប់ ៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ