ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​រុ​ស្ស៊ី​ថា World Cup 2022 នឹងនាំខ្លាឃ្មុំទឹកកករុស្ស៊ី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី

5 ឆ្នាំ មុន

«​យើង​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ​នៅ World Cup ២០២២» ។ នេះ​គឺជា​សម្តី​របស់​លោក Cherchesov គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុ​ស្ស៊ី​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​រាប់​លាន​នាក់​ក្រោយ​ពី​ក្រុម​ខ្លាឃ្មុំ​ទឹកកក​រុ​ស្សុី​ធ្លាក់​នៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ ។ ប្រភព​ព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី…

«​យើង​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ​នៅ World Cup ២០២២» ។ នេះ​គឺជា​សម្តី​របស់​លោក
Cherchesov គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុ​ស្ស៊ី​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​រាប់​លាន​នាក់​ក្រោយ​ពី​ក្រុម​ខ្លាឃ្មុំ​ទឹកកក​រុ​ស្សុី​ធ្លាក់​នៅ​វគ្គ​៨ក្រុម​ចុង​ក្រោយ ។

ប្រភព​ព័ត៌មាន​រដ្ឋ​រុ​ស្ស៊ី TASS ផ្សាយ​ថា កីឡាករ គ្រូបង្វឹក និង​បុគ្គលិក​សហព័ន្ធ​ទាំងអស់​បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ​របស់​គេ​នៅ​ក្រុង​ម៉ូ​ស្គូ​បន្ទាប់​ពី​ក្រុម​រុ​ស្ស៊ី​ចាញ់​ក្រោម​ថ្វី​ជើង​ក្រូ​អាស៊ី​ដោយ​គ្រាប់​បាល់​ប៉េ​ណា​ល់ទី ៣-៤ ។

លោក Cherchesov វ័យ ៥៤ ឆ្នាំ​និយាយ​ថា «​យើង​គ្មាន​កីឡាករ​ល្អ​តែ​យើង​មាន​ក្រុម​ល្អ ។ ជាក់ស្តែង​ក្រុម​ទាំងមូល​ធ្វើ​បាន​យ៉ាង​ល្អ​តាំងពី​ប្រកួត​បើក​ឆាក​រហូត​មក​ដល់​ពេល​នេះ ។ ទោះជា​មិន​បាន​ឡើង​ទៅ​វគ្គ​បន្ត​តែ​យើង​ក៏​មាន​មោទនភាព​មួយ​ចំពោះ​ជំហាន​ដ៏​មាន​ន័យ ។ ក្នុង​មាន​ខ្ញុំ​ជា​គ្រូបង្វឹក​សូម​សន្យា​ថា នៅ World Cup ២០២២ ប្រទេស​កា​តា​យើង​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​នេះ» ។

គួរ​រំលឹក​ថា ក្រោយ​ពី​ចាញ់​ក្រុម​ក្រឡា​អុកក្រូ​អាស៊ី ក្រុម​ខ្លាឃ្មុំ​ទឹកកក​រុ​ស្ស៊ី​ត្រូវ​បាន​លោកប្រធា​នាធិបតី វ៉ា្ល​ឌី​មៀរ ពូ​ទី​ន អញ្ជើញ​ជួប​ពិភាក្សា​រឿង​លទ្ធផល​គាប់ចិត្ត​ទោះបី​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ