ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Barcelona ប្រគល់ Paulinho ឱ្យ​ចិន​វិញ​ទាំង​គ្មាន​ស្តាយស្រណោះ

5 ឆ្នាំ មុន

ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​បង្ហាញតម្រុយ​ប្រគល់​កីឡាករ Paulinho ទៅ​ឱ្យ​ក្លិប​ចិន Guangzhou Evergrande វិញ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​៤៤,២​លាន​ផោន​ឬ​ជាង​៥០​លាន​ដុល្លារ ។…

ក្លិប​អ្នកមាន​បុណ្យ Barcelona បាន​បង្ហាញតម្រុយ​ប្រគល់​កីឡាករ Paulinho ទៅ​ឱ្យ​ក្លិប​ចិន Guangzhou Evergrande វិញ ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​១​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន​៤៤,២​លាន​ផោន​ឬ​ជាង​៥០​លាន​ដុល្លារ ។ ត្បិត​តែ​ជាប់​លក្ខខណ្ឌ​ខ្ចី​ជើង​ក៏​ពិតមែនតែ​ក្លិប Barcelona លើក​ឡើង​ទាំង​គ្មាន​ស្តាយស្រណោះ​ថា ក្លិប​ចិន​អាច​ទិញ​កីឡាករ Paulinho បាន​នៅ​ពេល​លក្ខខណ្ឌ​អស់​សុពលភាព ។

ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​ពី​មុន​ធ្លាប់​លេង​នៅ​ក្លិប Guangzhou Evergrande ក្នុង​ក្របខ័ណ្ឌ​ស៊ុប​ពើ​រលី​គ​ចិន​បាន​ពីរ​ឆ្នាំ ២០១៥-២០១៧ ។ តែ​នៅ​ថ្ងៃ​ទី​១៤ សីហា ២០១៧ ក្លិប Barcelona បាន​ទិញ​រូបគេ​ក្នុង​តម្លៃ​ខ្លួន​៤០​លាន​អឺ​រ៉ូ ។

បន្ទាប់​ពី​រស់នៅ​ជាមួយ Barcelona អតីត​កីឡាករ​ក្លិប​មាន់​ខ្នាយ​មាស Tottenham កីឡាករ Paulinho រូប​នេះ​រកបាន​៩​គ្រាប់​ក្នុង​ការ​ប្រកួត​សរុប​៤៩ លើក​ឱ្យ​ក្លិប​នៅ​រដូវ​កាល ២០១៧-២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ