ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារបែ​លហ្ស៊ិកម្នាក់ញ័រជើងទទ្រើកគ្រាន់តែ​ឮឈ្មោះ​ខ្សែប្រយុទ្ធបារាំងម្នាក់នេះ

5 ឆ្នាំ មុន

មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្សែប្រយុទ្ធ​មក​ពី​ក្លិប Paris SG ដែល​កំពុង​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង កីឡាករ Kylian Mbappé បាន​បង្ហាញ​ទម្រង់​ប្រយុទ្ធ​យ៉ាង​អស្ចារ្យ​ក្នុង​ព្រឹត្តិការណ៍ World…

មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្សែប្រយុទ្ធ​មក​ពី​ក្លិប Paris SG ដែល​កំពុង​លេង​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង កីឡាករ Kylian Mbappé បាន​បង្ហាញ​ទម្រង់​ប្រយុទ្ធ​យ៉ាង​អស្ចារ្យ​ក្នុង​ព្រឹត្តិការណ៍ World Cup ធ្វើ​ឱ្យ​ខ្សែការពារ​របស់​បែ​ល​ហ្ស៊ិ​ក​កីឡាករ Thomas Vermaelen ខ្លាចរអា​ពេល​ពួក​គេ​ប៉ះ​គ្នា​នា​រាត្រី​នេះ ។

កីឡាករ​វ័យ​៣២​ឆ្នាំ​ខាងលើ​សារភាព​ថា ដ្បិត​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​របស់​ខ្លួន សុទ្ធតែ​ល្អ​ៗ​ច្រើន​ក្តី ប៉ុន្តែ​រូប​លោក​នៅ​តែ​ញញើត​នឹង​ខ្សែប្រយុទ្ធ​វ័យក្មេង Mbappé ដដែល ។

Vermaelen រៀបរាប់​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា​៖«​សម្រាប់​ខ្ញុំ Mbappé គឺជា​កីឡាករ​ឆ្នើម​ជាងគេ​មួយ​រូប​នៅ​ក្រុម​បារាំង ។ គាត់​ពិតជា​រត់​បាន​លឿន​ណាស់ ហើយ​ក៏​ពូកែ​ស៊ុត​ផង​ដែរ ។ ទោះជា​យ៉ាងណា យើង​នឹង​ប្រឹងប្រែង​បិទ និង​រារាំង​រហូត​ដល់ទី​បញ្ចប់ ។​»

គួរ​បញ្ជាក់​ថា កីឡាករ Mbappé ទើបតែ​រកបាន​៣​គ្រាប់​នៅ World Cup រដូវ​កាល​នេះ​ប៉ុណ្ណោះ និង​កំពុង​ខ្នះខ្នែង​ជ្រោមជ្រែង​ក្រុម​ជម្រើសជាតិ​បារាំង​រហូត​ឡើង​មក​ដល់​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ​ជា​លើក​ទី​៦​ក្នុង​ប្រវត្តិសាស្ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ