ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ De Bruyne និង Courtois ធ្លាប់​ឈ្លោះ​គ្នា​ដោយសារ​ស្រីស្អាត​ម្នាក់​នេះ

5 ឆ្នាំ មុន

តារា​ល្បី De Bruyne របស់​ក្លិប ​Man City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beverages ពេលនេះកំពុង​បញ្ចេញ​រស្មី​ចែងចាំង​នៅ…

តារា​ល្បី De Bruyne របស់​ក្លិប ​Man City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beverages ពេលនេះកំពុង​បញ្ចេញ​រស្មី​ចែងចាំង​នៅ World Cup រុ​ស្ស៊ីបន្ទាប់​ពី​ជួយ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​របស់​គេ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។

កីឡាករ​វ័យ​២៧​ឆ្នាំ De Bruyne ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ជើងឯក World Cup ៥​សម័យ​ប្រេ​ស៊ី​ល តាម​រយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​គូប្រកួត​នៅ​នាទី​ទី​៣១ បន្ទាប់​ពី​ក្រុម​បែ​ល​ហ្ស៊ិ​ក​ចំណេញ​គ្រាប់​បាល់ OG ពី​កីឡាករ​Fernandinho​នៅ​នាទី​ទី​១៣ ។

តាម​ពិត De Bruyne និង Courtois
ធ្លាប់​ឈ្លោះ​គ្នា​រឿង​ដណ្តើម​មិត្ត​ស្រីក្រៅពី​រឿងរ៉ាវ​ល្អ តារា​និយាយ​៣​ភាសា​ហូ​ឡង់ បារាំង និង​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ​រូប​នេះ​ធ្លាប់​ឈ្លោះ​គ្នា​ជាមួយ​មិត្ត​រួម​ក្រុម​កីឡាករ Thebaut Courtois រឿង​ដណ្តើម​មិត្ត​ស្រី​គ្នា ។ យោង​តាម Daily Mail ផ្សាយ​ថា Courtios ធ្លាប់​ទៅ​រញ៉េរញ៉ៃ​មិត្ត​ស្រី​របស់ De Bruyne នាង Caroline Lijnen កាលពី​ឆ្នាំ​២០១៣ ។

ដោយ​ទប់​កំហឹង​មិន​បាន De Bruyne ក៏​ស្ទុះ​ទៅ​វាយ Courtios ពេល​កំពុង​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក ។ ទោះបី​យ៉ាងណា ពួក​គេ​បាន​ចាប់ដៃ​ឱប​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​បញ្ចប់​ជម្លោះ​រឿង​លូកលាន់​មិត្ត​ស្រី​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ