ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​មិន​ខាន​បើ​បានដឹង​រហស្សនាម​គ្រូបង្វឹក​ក្រុម​ទាំង៤នៅ​វគ្គ Semi-Finals នេះ

5 ឆ្នាំ មុន

World Cup ២០១៨ ចូល​ដល់​វគ្គ​ពក់​កណ្តាល​ផ្តាចព្រ័ត្រ ឬ ៤ ក្រុម​ចុង​ក្រោយ​ខណៈ​ម្ចាស់​ជើងឯក​ហើយ​ជិត​រក​ឃើញ​ហើយ ។​ ៤ ក្រុម​ខ្លាំង​ៗ​ទាំងនោះ​មាន​ដូច​ជា​៖ ​តោ​កំណាច​អង់គ្លេស…

World Cup ២០១៨ ចូល​ដល់​វគ្គ​ពក់​កណ្តាល​ផ្តាចព្រ័ត្រ ឬ ៤ ក្រុម​ចុង​ក្រោយ​ខណៈ​ម្ចាស់​ជើងឯក​ហើយ​ជិត​រក​ឃើញ​ហើយ ។​ ៤ ក្រុម​ខ្លាំង​ៗ​ទាំងនោះ​មាន​ដូច​ជា​៖ ​តោ​កំណាច​អង់គ្លេស មាន់គក​បារាំង បិសាច​ក្រហម​បែ​ល​ហ្ស៊ិ​ក​ ​និង​ក្រឡា​អុក​ក្រូ​អាស៊ី​។ ក្រុម​នីមួយ​ៗ​សុទ្ធតែ​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​ដណ្តើម​ពានមាស​ក្នុង​ព្រឹត្តិការណ៍ World Cup រុ​ស្ស៊ី​ស្រប​ពេល​ដែល​គ្រូបង្វឹក​របស់​ពួក​គេ​កំពុង​រៀបចំ​រូបមន្ត​ប្រយុទ្ធ​ថ្មី​ៗ​ដើម្បី​ទប់ទល់​នឹង​គូសត្រូវ​ខ្លាំង ។

បើ​និយាយ​ពី​គ្រូបង្វឹក​របស់​ក្រុម​ទាំង ៤ វិញ​ក៏​មាន​សមត្ថភាព​មិន​ចាញ់​កីឡាករ​លើ​ទីលាន​រហូត​ជាប់រ​សហស្ស​នាម​ដែល​គ្រប់​គ្នា​ឮ​ក៏​ញាក់សាច់​ដែរ ។​

​លោក​ Didier Deschamps (​បារាំង​)

គ្រូបង្វឹក​ចិត្តធ្ងន់ Deschamps បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បារាំង​តាំងពី​ឆ្នាំ ២០១២ មក ។ ស្ថិតិ​ដឹកនាំ​របស់​លោក​បាន ៨១ ប្រកួត​ឈ្នះ ៥១ ស្មើ ១៥ និង​ចាញ់ ១៥ លើក ។ រីឯ​ភាគរយ​ឈ្នះ​មាន ៦២, ៩៦ ។ នៅ​វ័យ ៤៩ ឆ្នាំ​និង​ធ្លាប់​ដឹកនាំ​ក្លិប​ល្បី​ៗ​ដូច​ជា Monaco (២០០១-២០០៥) Juventus (២០០៦-២០០៧) និង​ក្លិប Marseille (២០០៩-២០១២) លោក Deschamps ត្រូវ​បាន​អតីត​មិត្ត​រួម​ក្រុម​បារាំង​លោក Eric Cantona ដាក់​រហស្សនាម “​ចិត្ត​ត្រជាក់​”  ​។

​លោក​ Roberto Martines (​បែ​ល​ហ្ស៊ិ​ក​)

Roberto Martines ជា​ជនជាតិ​អេ​ស្ប៉ា​ញ​តែ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​បែ​ល​ហ្ស៊ិ​ក​ក្រោយ​ពី​ទទួល​តំណែង​ពី​ឆ្នាំ ២០១៦ មក និង​បាន​ចាក់ស្រេះ​នៅ​ទឹក​អង់គ្លេស​ក្រាស់​ក្រែ​ន​ដូច​ជា​ការ​ដឹកនាំ Swansea (២០០៧-២០០៩) Wigan Athletic (២០០៩-២០១៣) និង​ក្លិប​ស្ករ​តាំង​ម៉ែ Everton (២០១៣-២០១៦) ។ អតីត​ខ្សែបម្រើ​-​ការពារ​វ័យ ៤៤ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​អ្នកគាំទ្រ​ដាក់​រហស្សនាម “​តួ​ក្បត់​” បន្ទាប់​ពី​រូប​លោក​ដើរ​ចេញពី Swansea ទៅ Wigan ទាំង​គ្មាន​រឿង​រកំរ​កុស​អ្វី​សោះ ។ ហើយ​លោក​ត្រូវ​គេ​ប្រដូច​ទៅ​នឹង El Judas សាវ័ក​មួយ​អង្គ​ក្នុង​ចំណោម ១២ របស់​ព្រះ​យេស៊ូគ្រិស្ត​ដែល​បាន​ក្បត់​ទ្រង់​ដូច្នេះ​ដែរ ។​

​លោក​ Gareth Southgate (​អង់គ្លេស​)

​ក្រោយ​ពី​ដឹកនាំ​ក្រុម​អង់គ្លេស U21 បាន​ជោគជ័យ​មក​លោក Southgate ក៏​មានឱកាស​ដឹកនាំ​ឈុត​ធំ​នៅ​ឆ្នាំ ២០១៦ ស្នង តំណែង​លោក Sam Allardyce ដែល​ប្រកាស​ចូល​និវត្តន៍ ។ គ្រូបង្វឹក​ភ្នែក​មុតមាំ​វ័យ ៤៧ ឆ្នាំ Southgate ជាប់​រហស្សនាម “Nord” ឬ “​អធិរាជ​ចម្បាំង​” អំឡុង​រូប​លោក​ជា​កីឡាករ​នៅ​ក្លិប Crystal Palace ។​

​លោក​ Zlatko Dalic (​ក្រូ​អាស៊ី​)

​ជាប់​ឈ្មោះ​ជា “­​ស្តេច​អុក​” របស​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​លោក Dalic គឺជា​គ្រូបង្វឹក​ពូកែរ​រៀប​ក្បួន​ប្រយុទ្ធ​ល្បី​មួយ​រូប​នៅ​អឺរ៉ុប​ពោល​រូប​លោក​ដឹង​ច្បាស់​ថា​ការ​ប្រកួត​បែប​ណា​ត្រូវ​ប្រើ​សមាសភាព​កីឡាករ​ប្រភេទ​ណា ។ ដឹកនាំ​ក្លិប​បាល់ទាត់​ចំនួន ៨ តាំងពី​ឆ្នាំ ២០០៥​លោក Dalic វ័យ ៥១ ឆ្នាំ​កំពុង​តែ​ជោគជ័យ​ខ្លាំង​នៅ​សមរភូមិ World Cup រុ​ស្ស៊ី​បន្ទាប់​ពី​នាំ​នាវា​ក្រូ​អាស៊ី​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ