ខ្សែប្រយុទ្ធឆ្នើម Neymar Jr. ដែលរំពឹងថានឹងអាចជ្រោមជ្រែងប្រេស៊ីលឱ្យឈ្នះពានរង្វាន់ World Cup លើកទី៦នោះ បានខកចិត្តយ៉ាងខ្លាំង ក្រោយក្រុមសាំបាចាញ់បែលហ្ស៊ិក
ត្រឹមវគ្គ៨ក្រុមក្នុងលទ្ធផល១ទល់នឹង២ ។
កីឡាករវ័យ២៦ឆ្នាំខាងលើបានរៀបរាប់ពីទុក្ខសោកនៅលើ Instagram ថា «វាគឺជាការឈឺចាប់ដ៏ធំបំផុតមួយ ព្រោះគ្រប់យ៉ាងយើងមិនបានគិតថា យើងឆាប់ធ្លាក់លឿនដូច្នេះសោះ» ។
Neymar បន្តថា «ពិតណាស់ ខ្ញុំគ្មានកម្លាំងចិត្តនឹងលេងបាល់ទាត់ទៀតទេ តែខ្ញុំសង្ឃឹមថា ព្រះនឹងជួយផ្តល់ថាមពលឱ្យខ្ញុំវិញដើម្បីជម្នះរាល់ឧបសគ្គនានា» ។
កីឡាករក្លិប Paris SG រូបនេះ បានលើកឡើងជាចុងក្រោយនូវក្តីសង្ឃឹមថា បើទោះជាក្តីប្រាថ្នាប្រេស៊ីលលើកពាន World Cup ទី៦ ត្រូវបាត់បង់ហើយក្តីប៉ុន្តែវាមិនទាន់រលត់បាត់ពីចិត្ត និងបេះដូងរបស់លោកនៅឡើយទេ ។ នេះបង្ហាញថា Neymar នឹងធ្វើឱ្យបានរឹតតែប្រសើរនៅរដូវកាលក្រោយៗទៀត ៕
ចែករំលែកព័តមាននេះ