ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិកររង​គ្រោះ​ពីសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កសិករ​ដាំ​ដុះ​សណ្តែកសៀង​នៅ​សហរដ្ឋអាមេរិក​អាច​នឹង​រង​គ្រោះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​២៥% លើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ រួម​មាន គ្រឿង​អេ​ឡិច​ត្រូ​និក និង​ឧបករណ៍​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ ។ ប្រទេស​ចិន​និយាយ​ថា…

សហរដ្ឋអាមេរិក ៖ កសិករ​ដាំ​ដុះ​សណ្តែកសៀង​នៅ​សហរដ្ឋអាមេរិក​អាច​នឹង​រង​គ្រោះ​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន បន្ទាប់​ពី​សហរដ្ឋអាមេរិក​ដាក់​ពន្ធ​២៥% លើ​ផលិតផល​ចិន​ប្រមាណ​៣៤​ប៊ី​លាន​ដុល្លារ រួម​មាន គ្រឿង​អេ​ឡិច​ត្រូ​និក និង​ឧបករណ៍​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ ។

ប្រទេស​ចិន​និយាយ​ថា សណ្តែកសៀង​នឹង​ស្ថិត​ក្នុង​ចំណោម​ផលិតផល​របស់​អា​មេ​រិ​ក ដែល​ពួក​គេ​នឹង​ដាក់​ពន្ធ​ឆ្លើយ​តប​វិញ បន្ទាប់​ពី​អា​មេ​រិ​កបាន​អនុម័ត​ពន្ធ​របស់​ខ្លួន ។

រដ្ឋ Illinois គឺជា​រដ្ឋ​ផលិត​សណ្តែកសៀង​ធំ​ជាងគេ​នៅ​សហរដ្ឋអាមេរិក ។ រដ្ឋ​នេះ​មាន​កសិ​ករ​ប្រមាណ​៤​ម៉ឺន​៣​ពាន់​នាក់​ដែល​ដាំ​ដុះ​សណ្តែកសៀង ។ កសិករ​ទាំងនេះ​និយាយ​ថា សណ្តែកសៀង​មិន​ចំណាយ​ច្រើន​ក្នុង​ការ​ដាំ​ដុះ​ទេ ហើយ​វា​មាន​តម្រូវការ​ខ្ពស់​ពី​បរទេស​​ទៀត​ផង ។

ទោះជា​យ៉ាងណា ការ​ដាក់​ពន្ធ​ពី​ប្រទេស​ចិន​អាច​នឹង​ប៉ះពាល់​ដល់​តម្លៃ​សណ្តែកសៀង ដែល​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​តាំងពី​ខែឧសភា​មក ។ សមាគម​សណ្តែកសៀង​អា​មេ​រិ​កបាន​ជំរុញ​ដល់​កសិករ​ឲ្យ​និយាយ​នៅ​លើ​បណ្តាញ​សង្គម ដោយ​សង្ឃឹមថា ពន្ធ​នេះ​អាច​នឹង​លុប​បំបាត់​វិញ​ក្នុង​រយៈពេល​ខ្លី ។

លើស​ពី​នេះ រាល់​ផល​ប៉ះពាល់​សេដ្ឋកិច្ច​អាច​បង្ក​ជា​ផល​លំបាក​ដល់​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ផង​ដែរ ព្រោះ​សណ្តែកសៀង​ភាគច្រើន​បាន​ដាំ​ដុះ​ក្នុង​រដ្ឋ​ដែល​បោះ​ឆ្នោត​គាំទ្រ​លោក កាលពី​ឆ្នាំ​២០១៦ ។

រដ្ឋាភិបាល​របស់​លោក ដូ​ណា​ល់ ត្រាំ ជឿជាក់​ថា ពន្ធ​នេះ​ពិតជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ទទួលខុស​ត្រូវការ​ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​របស់​ពួក​គេ​ជា​មួយ​សហរដ្ឋអាមេរិក ។

គួរ​បញ្ជាក់​ថា ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជាមួយ​ប្រទេស​ចិន បាន​កើនឡើង​ដល់​ចំនួន​៣៧៥,២​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ