ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករចំណូលថ្មីរបស់ Liverpool ថា​មិន​ដែល​បាន​និយាយ​សាច់​ការ​អីតិចជាមួយ Man Utd

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Fabinho ប្រាប់​ថា រូបគេ​មិន​ដែល​បាន​ទៅ​ចុះ​កុងត្រា​ជាមួយនឹង Man Utd…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​ហង្ស​ក្រហម Fabinho ប្រាប់​ថា រូបគេ​មិន​ដែល​បាន​ទៅ​ចុះ​កុងត្រា​ជាមួយនឹង Man Utd ម្តងណា​ឡើយ​សូ​ម្បី​តែ​ក្បែរ​នឹង​ចុះ​ក៏​អត់​ផង ។

កីឡាករ​អាយុ​២៤​ឆ្នាំ​រូប​នេះ​កាលពី​រដូវ​កាល​មុន​ត្រូវ​បាន​គេ​ឃើញ​ទៅ​និយាយ​ថ្លៃ​គ្នា​ជាមួយនឹង​ក្លិប​បិសាច​ក្រហម Manchester United ។ គេ​បាន​ប្រាប់​ថា ការ​និយាយ​ថ្លៃ​នោះ​គ្មាន​បាន​ផ្លូវការ​អ្វី​ឡើយ ។ ដោយសារ​តែ​បែប​នេះ​ទើប​រូបគេ​ចូល​លេង​ឲ្យ​ក្លិប​ហង្ស​ក្រហម​នៅ​ខែ​មុន​ជាមួយនឹង​កុងត្រា​៤​ឆ្នាំ ។

Fabinho ប្រាប់​ទៅ​កាន់​ទស្សនាវដ្តី FourFour Two ថា «​ខ្ញុំ​មិន​ដែល​ក្បែរ​នឹង​ចុះ​កុងត្រា​ជាមួយ​នឹង Man Utd ឡើយ ។ ខ្ញុំ​មិន​ប្រកែក​ទេ ដែល​ថា​ខ្ញុំ​នឹង Man Utd បាន​និយាយ​ថ្លៃ​គ្នា តែ​វា​គ្មាន​ជា​ផ្លូវការ​អ្វី​ឡើយ​» ។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ​បាន​បន្ត​ទៀត​ថា «​គ្រាន់តែ Liverpool ថា​ចង់បាន​ខ្ញុំ​ភ្លាម ខ្ញុំ​ក៏​សម្រេចចិត្ត​ភ្លាម ។ បើ​ក្លិប​ល្បី​ចង់បាន​យើង​ទៅ​ហើយ នៅ​ចាំ​អី​ទៀត? ខ្ញុំ​ក៏​រើ​ឥ​វ៉ា​ន់​ទៅ​ភ្លាម ដើម្បី​ទទួល​បាន​កិត្តិយស​ពាក់អាវ​ក្រហមឆ្អិនឆ្អៅ​របស់​ក្លិប​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ