ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​យក​រូប​ប្រពន្ធ​ដែល​ស្លា.ប់​ចោល​៧​ឆ្នាំ​មុន​ទៅ​ធ្វើ​រឿង​១​រាល់​ព្រឹក​នៅ​មុខ​សមុទ្រ

5 ឆ្នាំ មុន

លោកតា​ ចូ​សេ​ប ប៉េ ជនជាតិ​អីុ​តា​លី អាយុ​៧២​ឆ្នាំ ទោះបីជា​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​អស់​រយៈពេល​៧​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​មានចិត្ត​ស្មោះស្ម័គ្រ អាឡោះអាល័យ ហើយ​យក​រូបថត​ប្រពន្ធ​ជាប់​តាម​ខ្លួន​ជា​និច្ច ។…

លោកតា​ ចូ​សេ​ប ប៉េ ជនជាតិ​អីុ​តា​លី អាយុ​៧២​ឆ្នាំ ទោះបីជា​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​អស់​រយៈពេល​៧​ឆ្នាំ​ក៏​ដោយ ប៉ុន្តែ​នៅ​តែ​មានចិត្ត​ស្មោះស្ម័គ្រ អាឡោះអាល័យ ហើយ​យក​រូបថត​ប្រពន្ធ​ជាប់​តាម​ខ្លួន​ជា​និច្ច ។ គាត់​តែងតែ​យក​រូបថត​ប្រពន្ធ​ដាក់​ជិត​ខ្លួន​អង្គុយ​មើល​ទឹកសមុទ្រ អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ ។

លោក​ Giorgio Moff ម្ចាស់​ភោជនីយដ្ឋាន​នៅ​ក្រុង​ឡា​ទីណា ដែល​បានឃើញ​លោកតា​រូប​នោះ​ប្រតិបត្តិ​ជា​ប្រចាំ ក៏​ថតរូប​ភាព​បង្ហោះ​តាម Facebook​ ថា «​ខ្ញុំ​មិនដឹង​ថា​គាត់​ជា​នរណា​ទេ ? ខ្ញុំ​ដឹង​តែ​ថា​ជា​ក្ដី​ស្រឡាញ់​ដ៏​ធំធេង ។ ខ្ញុំ​គិត​ថា​បុរស​ប្រភេទ​នេះ​ប្រហែលជា​គ្មាន​ទៀត​ទេ សូម​បុរស​គ្រប់​រូប​គួរ​យកតម្រាប់​តាម​» ។

អត្ថបទ​ដែល​បាន​បង្ហោះ​នៅ​ក្នុង Facebook ជា​ភាសា​អុី​តា​លី មាន​មនុស្ស​មើល​យ៉ាងច្រើន​។ លោក ​Giorgio Moff បាន​បញ្ជាក់​បន្ត​ទៀត​ថា​ពី​ដំបូង​គាត់​មិន​បាន​ស្គាល់ ប៉ុន្តែ​ក្រោយមក​ក៏​ស្គាល់ និង​ដឹង​ថា​«​លោក​ចូ​សេ​ប ប៉េ ចូល​ចិត្ត​ទៅ​អង្គុយ​នៅ​ឆ្នេរ ព្រោះ​រូប​គាត់ និង​ប្រពន្ធ​ធ្លាប់​មាន​អុស្សា​វ​រី​យ៍​ល្អ​ៗ​នៅ​ទីនោះ ។

លោក ​Giorgio Mof ​បាន​រៀបរាប់​បន្ត​ថា លោកតា​ចូ​សេ​ប ប៉េ និង​ប្រពន្ធ​មានកូន​៣​នាក់ នៅ​ពេល​ប្រពន្ធ​ធ្លាក់ខ្លួន​ឈឺ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​កាលពី​៧​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ