ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​យំសោក​រន្ធត់​យ៉ាងណា ពេល​មក​ក្នុង​សភាព​បែប​នេះ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ គួរ​ឱ្យ​សង្វេគ​ណាស់ បាតុភូត​ធម្មជាតិ​តែ​មួយប៉ប្រិចភ្នែក​បាន​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​រន្ទះបាញ់​នៅ​កណ្ដាល​វាលស្រែ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​​ចំណុច​អន្លង់​កៅឳ…

ខេត្តកំពង់ឆ្នាំង​៖ គួរ​ឱ្យ​សង្វេគ​ណាស់ បាតុភូត​ធម្មជាតិ​តែ​មួយប៉ប្រិចភ្នែក​បាន​ធ្វើ​ឱ្យ​ស្ត្រី​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​រន្ទះបាញ់​នៅ​កណ្ដាល​វាលស្រែ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​​ចំណុច​អន្លង់​កៅឳ ស្ថិត​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ខណៈ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​កំពុង​ស្ទូងស្រូវ​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ សេង ស្រី​រ័ត្ត ភេទ​ស្រី អាយុ​២១​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ សេង ផានិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ត្រូវជា​ប្អូនបង្កើត រង​របួសធ្ងន់ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​តាំង​គ្រង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ដែល​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខ​ភាព​ក្រាំង​ល្វា ដោយឡែក​សព​ស​ស្ត្រី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ