ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីបរទេសហៅឌុបឱ្យទៅរកសង្សារ… បានត្រឹមពាក់កណ្តាលផ្លូវ​ ធ្វើស៊ីនាង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៨ កក្កដា ស្ថិត​នៅ​ចំណុច​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ក្រោយ​ពី​ជន​នេះ បាន​បន្លំ​ធ្វើ​ជា​អ្នក​រត់​ម៉ូតូឌុប…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០៨ កក្កដា ស្ថិត​នៅ​ចំណុច​ភូមិ​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ក្រោយ​ពី​ជន​នេះ បាន​បន្លំ​ធ្វើ​ជា​អ្នក​រត់​ម៉ូតូឌុប រួច​ធ្វើ​សកម្មភាព​ប្លន់​ជនបរទេស ។

លោក​ឧត្តម​នី​យ​ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ឈ្មោះ​សា រ៉​ម​លី អាយុ ៣៨​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​-​ឥ​ស្លា​ម រស់នៅ​ភូមិ​-​សង្កាត់​ខាងលើ ។ លោកស្នងការ​រង​បន្ត​ថា ជន​នេះ​ត្រូវ​កម្លាំង​អធិការ​ក្រុង​បាត់ដំបង​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន ក្រោយ​ពី​បាន​ប្រព្រឹត្ត​បទល្មើស​ប្លន់​ទូរស័ព្ទ​ពី​ជនបរ​ទេស​ម្នាក់ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស ស្នាក់​នៅផ្ទះ​ជួល​បណ្តោះអាសន្ន ក្នុងភូមិ​រត​នះ សង្កាត់​រត​នះ ក្រុង​បាត់ដំបង កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧​មិថុនា នៅ​ចំណុច​ភូមិ​រំចេក​៣ សង្កាត់​រតន​: ខណ​:​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូឌុប​ជនសង្ស័យ ស្វែងរក​សង្សារ​របស់​ខ្លួន ។

បើ​យោង​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​ស្ត្រីជន​រង​គ្រោះ​ជនបរទេស​នោះ ដែល​សមត្ថកិច្ច​បាន​សួរនាំ​ដំបូង បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៣​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ មិថុនា ខ្លួន​បាន​ហៅ​ម៉ូតូឌុប​(​ម៉ូតូ​ជនសង្ស័យ​)​ជិះ​ចេញពី​ចំណុច​ចុងស្ពាន​សម្ដេច​ក្រឡាហោម​ស ខេ​ង ក្នុង​សង្កាត់​រតន​: ដើម្បី​ស្វែងរក​សង្សា​របស់​ខ្លួន​ ។ ប៉ុន្តែ​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​អ្នក​រត់​ម៉ូតូឌុប​នោះ​ឈប់​ម៉ូតូ រួច​គំរាម​ប្លន់​យក​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​១​គ្រឿង ពី​ខ្លួន​ហើយ​ជិះ​គេចខ្លួន​បាត់ ។

នាង​បន្ត​ថា ជាមួយនឹង​សកម្មភាព​នោះ អ្នក​រត់​ម៉ូតូឌុប​បាន​បង្ហាញ​កាំភ្លើងខ្លី​នៅ​ជាប់​ចង្កេះ ហើយ​ដក​ភ្ជង់​គំរាម​​នាង ហើយ​ថែម​ទាំង​បាន​ព្យាយាម​ចង់​រំលោភ​នាង​ទៀត​ផង តែ​មិន​មានឱកាស ទើប​ប្លន់​បាន​តែ​ទូរស័ព្ទ​១​គ្រឿង ហើយ​ជិះ​គេចខ្លួន​បាត់ លុះ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នាង ក៏​ទៅ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ