ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ទី​ន ដាក់​ប៉ុន្មាន​ម៉ាត់​នេះ​ចាក់​ដោត​ខ្លាំង​ជូន​គ្រូបង្វឹក​និង​កូនក្រុម​ក្រោយ​ធ្លាក់​ចេញពី World Cup

5 ឆ្នាំ មុន

ក្តី​ស្រមៃ​ថា​នឹង​អាច​ឆ្ពោះទៅ​វគ្គ​បន្ត​របស់​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី ត្រូវ​បាន​រលាយ​ហ្មត់​ត្រឹម​វគ្គ​៨​ក្រុម ក្រោម​ថ្វី​ជើង​ក្រូ​អាស៊ី​ក្នុង​ជំនួប​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បន្ទាប់​ពី​ចាញ់​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​៣​ទល់​នឹ​៤ ។ ទោះជា​យ៉ាងនេះ​ក្តី ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន នៅ​តែ​កោតសរសើរ​ពី​ក្រុម​ជម្រើស ជាតិ​រុ​ស្ស៊ី​ដដែល​ចំពោះ​ការ​ខិតខំ​តស៊ូ​ប្រយុទ្ធតាំងពី​ដើម​រហូត​មក…

ក្តី​ស្រមៃ​ថា​នឹង​អាច​ឆ្ពោះទៅ​វគ្គ​បន្ត​របស់​ក្រុម​ជម្រើសជាតិ​រុ​ស្ស៊ី ត្រូវ​បាន​រលាយ​ហ្មត់​ត្រឹម​វគ្គ​៨​ក្រុម ក្រោម​ថ្វី​ជើង​ក្រូ​អាស៊ី​ក្នុង​ជំនួប​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បន្ទាប់​ពី​ចាញ់​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​៣​ទល់​នឹ​៤ ។

ទោះជា​យ៉ាងនេះ​ក្តី ប្រធានាធិបតី​លោក វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន នៅ​តែ​កោតសរសើរ​ពី​ក្រុម​ជម្រើស
ជាតិ​រុ​ស្ស៊ី​ដដែល​ចំពោះ​ការ​ខិតខំ​តស៊ូ​ប្រយុទ្ធតាំងពី​ដើម​រហូត​មក ។ នេះ​បើ​យោង​តាម​ការ​លើក
ឡើង​របស់​គ្រូបង្វឹក Cherchesov ថា បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោកពូ​ទី​ន នៅ​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី លោក Dmitry Medvedev ទៅ​លើកទឹកចិត្ត​កូនក្រុម​ដោយ​ផ្ទាល់​ដល់​បន្ទប់​ផ្លាស់​សម្លៀក​បំពាក់​កីឡាករ​ក្រោយ​ចប់​ការ​ប្រកួត ។

លោក Cherchesov បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ «​គាត់ (​ពូ​ទី​ន​) មាន ប្រសាសន៍​សរសើរ​ពួក​យើង​ថា បាន​ខិតខំ និង​លេង​បាន​យ៉ាង​ល្អ​នៅ​លើ​ទីលាន​ប្រកួត ។ ខ្ញុំ​បាន​ប្រាប់​គាត់​វិញ​ថា យើង​ពិតជា​ឈឺចិត្ត​ណាស់ ដែល​មិន​អាច​ឆ្លង​ផុត​វគ្គ​នេះ​បាន ប៉ុន្តែ​គាត់​នៅ​តែ​លើកទឹកចិត្ត និង​ឱ្យ​យក​ការ​ខកចិត្ត​នេះ​ទុកជា​មេរៀន​សម្រាប់​អភិវឌ្ឍ​បន្ថែម» ។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​បំបែក​ខ្លួន​ពី​សហភាព​សូ​រៀត និង​បាន​ចូល​លេង World Cup ឆ្នាំ​១៩៩៤ ​មករុ​ស្ស៊ី​បង្ហាញខ្លួន​តែ​បី​លើក​ប៉ុណ្ណោះ ហើយ​ក្នុង​ចំណោម​នោះ​ពួក​គេ​មិន​ដែល​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះ​ទេ ទើបតែ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​រដូវ​កាល​២០១៨​នេះ រុ​ស្ស៊ី​អាច​ឡើង​ដល់​វគ្គ​៨​ក្រុម​គួរ​ឱ្យ​ភ្ញាក់​ផ្អែ​ល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ