ខេត្តកណ្តាល ៖ បុរសសតិមិនគ្រប់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលកំពុងដើរត្រូវរថយន្តបើកបុកតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ នៅលើផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៤ និង៣៥ ចំណុចភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ ពាក់អាវយឺតដៃខ្លី ពណ៌ខ្មៅលាយក្រហម ស្លៀកខោជើងខ្លី ពណ៌ខៀវឆ្នូតបៃតង (ស្លៀកខោខាងខុស) ។សាក្សីបានប្រាប់អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កឡើងដោយរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្ដបានបុកបុរសម្នាក់មានសតិមិនគ្រប់កំពុងដើរក្នុងទិសដៅពីត្បូងទៅជើង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបានបើកគេចខ្លួនបាត់ស្រមោល។ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះខាងលើមានស្លាកស្នាមកកិតក្បាលចង្គង់សងខាង បែកក្បាលផ្នែកខាងក្រោយ កកិតនៅលើផ្ទៃមុខ។
បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចជំនាញយកមកតម្កល់នៅក្នុងវត្តស្វាយរមៀតរង់ចាំ និងប្រកាសរកសាច់ញាតិក្រុមគ្រួសារដើម្បីមកទទួលយកសព ៕
ចែករំលែកព័តមាននេះ