ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ជា​ច្រើន​ជាប់​ទៅ​ណា​មិន​រួច… ស្លា.ប់​យ៉ាង​តិច​៤៤​នាក់ បាត់​ខ្លួន​២១​នាក់

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ​៖ ​ភាគ​ខាងលិច​ជប៉ុន​ក្នុង​រយៈពេល​តែ​៧២​ម៉ោង ​ទឹ​​ក​ភ្លៀងឡើង​​ដល់​កម្ពស់​​ជាង​១​ម៉ែត្រ​ ហើយ​មូលដ្ឋាន​ជា​ច្រើន​ត្រូវ​ទឹក​ជន់​លិច ដូច​ជា​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ជាដើម​នា​ថ្ងៃ​ទី​៧ ​កក្កដា​ ២០១៨។ ចំណែក​ផ្លូវថ្នល់​មួយ​បាន​បាក់​នា​ថ្ងៃ​ទី​៧​ កក្កដា​…

ប្រទេស​ជប៉ុន ​៖ ​ភាគ​ខាងលិច​ជប៉ុន​ក្នុង​រយៈពេល​តែ​៧២​ម៉ោង ​ទឹ​​ក​ភ្លៀងឡើង​​ដល់​កម្ពស់​​ជាង​១​ម៉ែត្រ​ ហើយ​មូលដ្ឋាន​ជា​ច្រើន​ត្រូវ​ទឹក​ជន់​លិច ដូច​ជា​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​ជាដើម​នា​ថ្ងៃ​ទី​៧ ​កក្កដា​ ២០១៨។ ចំណែក​ផ្លូវថ្នល់​មួយ​បាន​បាក់​នា​ថ្ងៃ​ទី​៧​ កក្កដា​ ក្នុង​តំបន់​​ក្រុង​ហ៊ីរ៉ូ​ស៊ីម៉ា ក្រោយ​ពី​ភ្លៀង​ធ្លាក់​ដូច​ចាក់​ទឹក​ដែល​ភាគ​ខាងលិច​ជប៉ុន​ពុំ​ធ្លាប់​ជួប​ប្រទះ​។

យោង​តាម​អាជ្ញាធរ​បាន​ឱ្យ​ដឹង​ថា ​ភ្លៀង​បាន​ធ្លាក់​យ៉ាង​ខ្លាំង​នា​ភាគ​ខាងត្បូង​ និង​ភាគ​ខាងលិ​ច​ជប៉ុន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤៤​នាក់​ និង​បាត់​ខ្លួន​២១​នាក់​។​ចំណែក​​ទូរទស្សន៍​រដ្ឋ ​NHK លើក​ពី​តុល្យការ​អ្នក​ស្លាប់​ដល់​ទៅ​៥១​នាក់ ​និង​បាត់​ខ្លួន​៤៤​នាក់​។

ភ្លៀង​​បាន​ធ្លាក់​យ៉ាង​ខ្លាំងក្លា​ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​​ក្នុង​តំបន់​ជា​ច្រើន ​ក្នុង​នោះ​មាន​តំបន់​ក្រុង​អេ​ហ៊ី​មេ ហ៊ី​រ៉ូ​ស៊ី​ម៉ា ក្យូ​តូ កូ​ជី ហ្ស៊ី​ហ្វូ អូ​កា​យ៉ា​ម៉ា ដែល​នាំ​ឲ្យ​មាន​ទឹកជំនន់​ធំ​បំផុត និង​ការ​បាក់​ដី​ ដោយ​មនុស្ស​ជា​ច្រើន​ជាប់​ទៅ​ណា​មិន​រួច ​ទោះបី​មាន​បទបញ្ជា​ឲ្យ​ជម្លៀស​មនុស្ស​ចេញ​ដល់​ជាង​២​លាន​នាក់​ក៏​ដោយ​។

តំបន់​ក្រុង​អេ​ហ៊ី​មេ​ និង​ហ៊ី​រ៉ូ​ស៊ី​ម៉ា​មានការ​បាត់បង់​ជីវិត​មនុស្ស​ច្រើន​ជាងគេ ដល់​ទៅ​យ៉ាង​តិច​៣៣​នាក់​។ ​អ្នក​ជួយ​សង្គ្រោះ ប៉ូលិស​ និង​កង​យោធា​ប្រមាណ​៤៨០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ តែ​ពួក​គេ​ជួប​ការ​លំបាក​ខ្លាំង​មក​ពី​កន្លែង​មួយ​ចំនួន ពិបាក​ចូ​​ល​ទៅ​។

ពួក​អ្នក​ជួ​យស​ង្គ្រោះ​សាកល្បង​ជួយ​ប្រជាជន​ដែល​នាំ​គ្នា​ឡើង​ទៅ​លើដំបូល​ផ្ទះ​ដែល​ទឹក​លិច​។ រីឯ​បណ្ដា​រូបភាព​តាម​ទូរទស្សន៍​បង្ហាញ​មនុស្ស​ទាំងនេះ​មួយ​ចំនួន​នាំ​គ្នា​គ្រវី​សញ្ញា​ពណ៌​ស​ដើម្បី​ឲ្យ​ឧទ្ធម្ភាគចក្រ​និង នាវា​ទាំងឡាយ​មើលឃើញ​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ​អា​បេ​វាយតម្លៃ​សភាពការណ៍​ថា ធ្ងន់ធ្ងរ​បំផុត​ហើយ​បញ្ជា​ឲ្យ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​សង្គ្រោះ​អាយុជីវិត​មនុស្ស​។​ ហើយ​នាយក​រដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា ​បាន​រួម​ប្រជុំ​ម​ណ្ដា​រដ្ឋមន្ត្រី​ដែល​ទាក់ទិន​។

ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​សម្រាប់​តំបន់​ជា​ច្រើន ​ព្រមទាំង​ព្រមាន​ពី​ការ​ខូចខាត​ចម្បង​។​ ផ្ទះ​ប្រជា​ពល​រដ្ឋ​​ជា​ច្រើន​រង​ការ​បំផ្លាញ​ត​ទាំងស្រុង​ ឬ​មួយ​ផ្នែក​ រួច​ផ្ទះ​ច្រើន​ពាន់​ខ្នង​ត្រូវ​ទឹក​លិច​។ ហើយ​​គេ​មានការ​លំបាក​យ៉ាង​ខ្លាំង​​ក្នុង​ការ​រាប់​ពី​កន្លែង​បាក់​ដី ផ្លូវថ្នល់​ និង​ស្ពាន​នានាដែល​​រង​ការ​បំផ្លាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ