ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ដើម្បី​ក្រពះ​គ្រួសារ​មួយ​ដេក​ហាល​មូស និង​ដាច់​បាយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ប្តី​ប្រពន្ធ និង​ប្អូនប្រុស​ស្នាក់​នៅ​ដេក​ហាល​មូស​គ្មាន​មុង​ភួយ និង​កន្ទេល​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ព្រោះតែ​រង់ចាំ​ធ្វើ​លិខិតឆ្លងដែន តាម​រយៈ​ក្រុមហ៊ុន​មួយ សូ​ម្បី​តែ​ប្រាក់​ទិញ​បាយ​ហូប​ក៏​គ្មាន ។ គ្រួសារ​ខាងលើ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ទេ…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​មួយ​ប្តី​ប្រពន្ធ និង​ប្អូនប្រុស​ស្នាក់​នៅ​ដេក​ហាល​មូស​គ្មាន​មុង​ភួយ និង​កន្ទេល​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ព្រោះតែ​រង់ចាំ​ធ្វើ​លិខិតឆ្លងដែន តាម​រយៈ​ក្រុមហ៊ុន​មួយ សូ​ម្បី​តែ​ប្រាក់​ទិញ​បាយ​ហូប​ក៏​គ្មាន ។ គ្រួសារ​ខាងលើ​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ទេ ប៉ុន្តែ​ប្រាប់​ថា ពួក​គាត់​ទើបត្រូវ​គេ​បញ្ជូន​តាម​រថយន្ត​ទ្រុង​របស់​ថៃ​ពី​ខេត្ត​នគររាជ​សីមា ខណៈ​ទៅ​ធ្វើការ​ជា​កម្មករ​សំណង់​ខុសច្បាប់​នៅ​ទីនោះ និង​មាន​ទីលំនៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួតស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

ដោយ​ជួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព​កាលពី​យប់​ថ្ងៃ​ទី​០៧ កក្កដា ២០១៨ គ្រួសារ​មួយ​នេះ​នាំ​គ្នា​អង្គុយ ហើយ​និយាយ​ថា កាលពី​យប់​ថ្ងៃ​ទី​៦ ពួក​គាត់​អង្គុយ​នៅ​កន្លែង​កើតហេតុ​មួយ​យប់​ទល់​ភ្លឺ​ដេក​មិន​បាន ព្រោះ​មូស​ច្រើន​ពេក​គ្មាន​មុង និង​ភួយ​ដណ្តប់ ។ ពិតជា​គួរ​ឲ្យ​ស​ង្វេ​ក​ណាស់ ពេល​ស្តាប់​ឮ និង​ត្រចៀក​ហើយ​ឃើញ​ផ្ទាល់​ភ្នែក ។ ពួក​គាត់​និយាយ​ថា បាន​ចូល​ទៅ​ធ្វើការ​លើ​ទឹកដី​ថៃ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ខេត្ត​នគររាជ​សីមា​ហើយ​ត្រូវ​សមត្ថកិច្ច​ប្រមូល​ដឹក​តាម​រថយន្ត​ទ្រុង​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​បន្ត​នៅ​ខេត្ត​ស្រះ​កែវ និង​ត្រូវ​គេ​បញ្ជូន​បន្ត​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​៣០ កក្កដា ២០១៨ ។ ពួក​គាត់​បន្ត​ថា ខណៈ​មក​ដល់​កម្ពុជា​ក្រុមហ៊ុន​មួយ​នៅ​ភ្នំពេញ​ដែល​មាន​ទំនាក់ទំនង​ទៅ​ប្រទេស​ថៃ​បាន​ឲ្យ​រង់ចាំ​ធ្វើ​លិខិតឆ្លងដែន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

ពួក​គាត់​បន្ត​ថា ដោយសារ​ខ្វះ​ឯកសារ គឺ​មាន​តែ​សៀវភៅ​ស្នាក់​នៅ តែ​ខ្វះ​អត្តសញ្ញាណប័ណ្ណ​និង​អត្រា​នុ​គោល​ដ្ឋា​ន​ពួក​គាត់​ក៏​ទៅ​លំនៅ​ដ្ឋា​ន​យក​ឯកសារ លុះ​ត្រឡប់​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ល្ងាច​ថ្ងៃ​សុក្រ​ហួស​ម៉ោង​គេ​ធ្វើការ ម្យ៉ាង​ខ្សត់ខ្សោយ​ថវិការ​ក៏​សម្រេចចិត្ត​ចូល​ដេក​ក្នុង​បរិវេណ​វត្ត ។ យ៉ាងណា​ក៏​ដោយ​ក្រោយ​ពី​មើលឃើញ​ពី​ទុក្ខ​លំបាក​នេះ តាម​រយៈ​ភ្នា​ក់កោះ​សន្តិភាព​គ្រួសារ​មួយ​លក់​នំ​បុ័ង​សាច់​ទល់មុខ​វត្ត​បា​លិ​លេ​យ្យ​ក៏​បាន​យក​មុង​មួយ និង​ទឹក​សុទ្ធ​១​យួរ​ជូន​គ្រួសារ​មួយ​នេះ​ទាំង​យប់ ដើម្បី​បាន​ដេក​ស្រួល​ផង​ដែរ ។

គ្រួសារ​មួយ​នេះ​រៀបរាប់​ថា ខាង​ធ្វើ​លិខិតឆ្លងដែន​ប្រចាំ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​គេ​ប្រាប់​ថា ទាល់តែ​ថ្ងៃ​ច័ន្ទ​ទើប​ធ្វើ​បាន ព្រោះ​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​សម្រាក ។ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ នេះ​ពួក​គាត់​នៅ​អង្គុយ​លេង​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ប៉ុន្តែ​ទាំង​ទឹកមុខ​ក្រៀមក្រំ​ពេល​សួរនាំ​ស្ត្រី​ជា​មេ​គ្រួសារ​និយាយ​ថា មាន​ប្រាក់​ត្រឹមតែ​១​ម៉ឺន​រៀល បើ​ទិញ​បាយ​ទឹក​ហូប​ខ្លាច​ពេល​មាន​បញ្ហា​គ្មាន​ប្រាក់​សម្រាប់​ដោះស្រាយ ។ អ្នក​ឃើញ​ហេតុការណ៍​រិះគន់​ថា មិន​គួរ​ក្រុមហ៊ុន​ដែល​ទាក់ទង​នាំ​គ្រួសារ​ខាងលើ​ធ្វើ​លិខិតឆ្លងដែន បណ្តា​យ​ឲ្យ​គ្រួសារ​មួយ​នេះ​ដេក​អត់បាយ និង​គ្មាន​មុង​ភួយ ទីកន្លែង​ស្នាក់​នៅ​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ