រាជធានីភ្នំពេញ ៖ ពិធីការិនីកញ្ញាវីតវីត ត្រូវបានទស្សនិកជនទទួលស្គាល់ថាមានវោហារស័ព្ទក្បោះក្បាយពីរោះស្រទន់ ។ ទេពកោសល្យនេះធ្វើឲ្យវីតវីត មានការងារច្រើន ដោយតែងតែបានធ្វើពិធីការិនីក្នុងកម្មវិធីតូចធំរបស់ក្រុមហ៊ុននានា ។
កាលពីពេល ថ្មីៗកន្លងមកវីត វីត ឲ្យដឹងថា«ការចេះដឹងផ្នែកមុខជំនាញជាពិធីការិនីដែលនាងខ្ញុំអាចនិយាយអេនអនជាមួយក្បាលមេក្រូបាន គឺសុទ្ឋសឹងតែការចង្អុល និងបណ្តុះបណ្តាលរបស់បងស្រីយុគ ចិន្តា ។ ដំបូងនាងខ្ញុំគ្រាន់តែជាអ្នកបង្ហាញម៉ូដដើរនៅលើវេទិការប៉ុណ្ណោះ លុះក្រោយមកបងស្រីយុគ ចិន្តាគាត់ឃើញនាងខ្ញុំមានសំឡេងល្អ ទើបឲ្យនាងខ្ញុំនិយាយសាកល្បងទៅគាត់ស្តាប់ ។
បន្ទាប់មកស្រាប់តែគាត់និយាយថាគាត់នឹងជួយបណ្តុះបណ្តាលឲ្យនាងខ្ញុំចេះយល់ពីរបៀបធ្វើពិធីការិនី ។ រឿងដំបូងគឺនាងខ្ញុំមិនដែលគិតថាខ្លួនចេះ ហើយអាចស៊ូបានទ េគ្រាន់តែគាត់ប្រាប់កាន់តែមិនទុកចិត្ត។
អស់រយៈពេល៣ខែជាងនាងខ្ញុំរៀនសូត្រជាមួយបងស្រីយុគ ចិន្តា រហូតអាចច្បិចយកចំណុចជាច្រើនដែលផ្ទេរមកដល់នាងខ្ញុំ ។មូលហេតុដូចនេះហើយរាល់ពាក្យពេចន៍អប់រំប្រៀនប្រដៅពេលបំពេញការងារនៅតែបានគាត់ជួយប្រាប់អ្វីល្អ អ្វីអាក្រក់រហូតអាចស្ទាត់ជំនាញបានយ៉ាងរលូន ។
កត្តាទាំងអស់នេះហើយនាងខ្ញុំនៅតែចាត់ទុកបងស្រីយុគ ចិន្តាជារៀមច្បងដ៏ល្អ មានគុណធម៌ចេះចែករំលែកចំណេះដល់ ប្អូនៗជំនាន់ថ្មីកម្ររកបាន» ៕
ចែករំលែកព័តមាននេះ