ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ទិព្វ​ធ្វើ​ឱ្យ​អាយុ​វែង

5 ឆ្នាំ មុន

អាយុ​វឌ្ឍនធម៌ គឺ​វិធី​ចម្រើន​អាយុ​វែង ថែរក្សា​សុខភាព​ឱ្យ​បាន​មាំមួន ដែល​ព្រះ​សម្ពុទ្ធ​លោក​ប្រើ​ដើម្បី​រក្សា​សុខភាព​ព្រះ​អង្គ សម្រាប់​ព្រះ​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​៤៥​ព្រះ​វស្សា​។ ដោយសារ​អាយុ​វ​ឌ្ឍ​ធម៌​នេះឯង ទើប​ព្រះ​អង្គ​អាច​តម្រង់​ព្រះ​ជន្ម​បាន​រហូត​ដល់​៨០​វស្សា ទើប​ចូល​បរិនិព្វាន​។ ១-​សប្បាយ​ការី…

អាយុ​វឌ្ឍនធម៌ គឺ​វិធី​ចម្រើន​អាយុ​វែង ថែរក្សា​សុខភាព​ឱ្យ​បាន​មាំមួន ដែល​ព្រះ​សម្ពុទ្ធ​លោក​ប្រើ​ដើម្បី​រក្សា​សុខភាព​ព្រះ​អង្គ សម្រាប់​ព្រះ​ភារកិច្ច​ដ៏​ធ្ងន់ធ្ងរ​ជា​រៀងរាល់ថ្ងៃ អស់​រយៈពេល​៤៥​ព្រះ​វស្សា​។ ដោយសារ​អាយុ​វ​ឌ្ឍ​ធម៌​នេះឯង ទើប​ព្រះ​អង្គ​អាច​តម្រង់​ព្រះ​ជន្ម​បាន​រហូត​ដល់​៨០​វស្សា ទើប​ចូល​បរិនិព្វាន​។

១-​សប្បាយ​ការី ចេះ​ធ្វើ​សេចក្តី​សប្បាយ​ឱ្យ​ដល់​ខ្លួនឯង គឺ​អនុវត្ត​ទៅ​តាម​ក្បួន​អនាម័យ និង​ក្បួន​សុខភាព​។ ដូច​ជា​ឥរិយាបថ​ទាំង​៤​គឺ ដេក ដើរ ឈរ អង្គុយ ត្រូវ​ផ្លាស់​ប្តូរ​ឱ្យ​បាន​សមរម្យ មានការ​ហាត់ប្រាណ​បញ្ចេញ​កម្លាំង សំអាត​ខ្លួនប្រាណ​…​ជាដើម ។

២-​ស​ប្បា​យេ មតញ្ញូ មាន​ប្រមាណ​ស្គាល់​ល្មម ស្គាល់ប្រមាណ​នៅ​ក្នុង​របស់​សប្បាយ​ទាំងឡាយ ដូច​ជា​មិន​បរិភោគ​រហូត​ដល់​ទៅ​ហល់ មើល​សម្លឹង​ទូរទស្សន៍​រហូត​ដល់​ទៅ​ព្រិល​ភ្នែក ហៀរ​ទឹកភ្នែក ផឹក​រហូត​ដល់​ភើ​ចេញ​មក​វិញ​។ ម្យ៉ាងទៀត​ត្រូវ​ស្គាល់ប្រមាណ​ក្នុង​ការ​ជ្រើសរើស​របស់​យក​មក​ប្រើប្រាស់​ផង​ដែរ​។

៣-​បរិ​ណ​ត​ភោ​ជី បរិភោគ​តែ​អាហា​ណា​ដែល​រលាយ ងាយ​ក្រពះ ស្រួល​កិន មិន​នាំ​ឱ្យ​ខូច​ក្រពះ និង​ទំពា​ឱ្យ​បាន​ម៉ដ្ឋ​ល្អ ។

៤-​កាល​ចារី ស្គាល់​ពេលវេលា​ក្នុង​ការ​ធ្វើការ ធ្វើ​ត្រូវ សម​ពេល​ធ្វើ មាន​ពេល​មាន​វេលា ស្គាល់​ថា គួរ​ធ្វើការ​ប៉ុន្មាន​ម៉ោង សម្រាកកាយ​ប៉ុន្មាន​ម៉ោង រៀនសូត្រ​ប៉ុន្មាន​ម៉ោង​ជាដើម ។

៥-​ព្រហ្មចារី ប្រព្រឹត្ត​ព្រហ្មចរិយធម៌​អ្នក​ដែល​ជា​គ្រហស្ថ ត្រូវ​ចេះ​កំណត់​កាមារម្មណ៍​របស់​ខ្លួន ត្រូវ​វៀរចាក​នូវ​ការ​សេពសន្ថវៈ​ខ្លះ ព្រោះ​អ្នក​ល្មោភ​ក្នុង​កាមគុណ​ពេក នឹង​នាំ​ឱ្យ​បាក់កម្លាំង​។

៦-​សីល​វា មាន​សីល​ប្រព្រឹត្ត​ល្អ មិន​ធ្វើ​អ្វី​ដែល​ខុស ។

៧-​កល្យាណមិត្ត មាន​កល្យាណមិត្ត មិត្ត​ល្អ មិត្ត​ដែល​មិន​បបួល​ទៅ​រក​អបាយមុខ​ទាំង​៤​គឺ ស្រី ស្រា ល្បែង អំពើ​ពា​លា ។

ក្រៅពី​អាយុ​វឌ្ឍនធម៌​នេះ​ហើយ ខ្មែរ​យើង​ក៏​តែង​ទទួលទាន​ថ្នាំ​ប៉ូវ ថ្នាំ​ក​ម្មាំ​ង ថ្នាំ​ស្រួលខ្លួន ថ្នាំ​ដើរខ្យល់ ថ្នាំ​បាយ​បានជា​ដើម ថែម​ទៀត តែ​ក្នុង​គោលបំណង​នៃ​ការ​ប្រើ​ថ្នាំ គឺ​ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​ស្គាល់ប្រមាណ​នៃ​ការ​ទទួលទាន​។