ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់ចុះ​យ៉ា​ង​ខ្លាំង​រហូត​ដល់​ក្រោម​៦៥​ដុល្លារ​ក្នុង​មួយ​ធុង

13 ឆ្នាំ មុន

តម្លៃ​ប្រេង​លើ​ទីផ្សារ​ពិភពលោក​បាន ធ្លាក់​ចុះ​ដល់​១៨​ដុល្លារ​មួយ​ធុង​ក្នុង​រយៈពេល តែ​២​សបា្ដហ៍ ក៏​ប៉ុន្ដែ​ការ​ចុះ​យ៉ាង​គំហុក​បែប នេះបើ​ពិនិត្យ​តម្លៃ​ប្រេង​នៅ​ទីផ្សារ​ស្រុក​ខ្មែរ វិញហាក់ដូចជា​ធ្លាក់​ចុះ​វិញ បាន​ត្រឹមតែ ១០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​លី​ត្រ ក្រោយ ពេល​ឡើង​ខ្ពស់​តាម​ហាងឆេង​ពិភពលោក មួយ​លី​ត្រ​ប្រេងសាំង​ធម្មតា​ដល់​៤.៤០០ រៀល ពេល​តម្លៃ​ប្រេង​ឆៅ​មួយ​ធុង​ឡើងថ្លៃ ដល់​ជាង​៨០​ដុល្លារ ។

ជា​លើក​ដំបូង​ហើយ​ពុំ​ធ្លាប់​មាន​ចាប់​តាំង ពី​ខែកក្កដា ឆ្នាំ​២០០៩ មក ដែល​តម្លៃ​ប្រេង ឆៅ​បាន​ធ្លាក់​ចុះ​ក្រោម​៦៥​ដុល្លារ មួយ​ធុងនៅ​ទីផ្សារ​ប្រេង​ក្រុង​ញូ​វ​យ៉​ក ជា​ការ​ធ្លាក់​ចុះ ដល់​ជាង​៥​ដុល្លារ​មួយ​ធុង បើ​ប្រៀបធៀប ទៅ​នឹង​តម្លៃ​ប្រេង​កាលពី​ថ្ងៃ​ទី​១៩ ឧសភា ។ នៅ​ទីផ្សារ​ប្រេង​ក្រុង​ញូ​វ​យ៉​ក ណួំ​ឃែ ប្រេង​មួយ​ធុង​បាន​ធ្លាក់​ថ្លៃ​មួយ​រយៈ​ខ្លះ​ដល់ ៦៤,២៤​ដុល្លារ ។ នៅ​ទីក្រុង​ឡុ​ង ប្រេង​ឆៅ មួយ​ធុង​ធ្លាក់​ដល់​៧០,២០​ដុល្លារ ជា​កំរិត​ទាប បំផុត​មួយ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ខែកុម្ភៈ មក ។ តម្លៃ​ប្រេង​ធ្លាក់​ចុះ​យ៉ាង​គំហុក​បែប នេះ​នៅ​ញូ​វ​យ៉​ក ព្រោះតែ​មានការ​កើនឡើង គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​ចំនួន​អ្នក​ឥត​ការងារ​ធ្វើ នៅ​សហរដ្ឋអាមេរិក ។

តាំងពី​ចាប់ផ្ដើម​វិបត្ដិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប មកបណ្ដា​អ្នក​វិនិយោគ​មានការ​ព្រួយបារម្ភ លើ​ផល​ប៉ះពាល់​នៃ​ការ​រិ​ត​ត្បិត​ថវិកា​លើ​សេច ក្ដី​ត្រូវការ​ផលិតផល​ប្រេង​ក្នុង​តំបន់​។ ចំណែក ប្រេង​ឆៅ​ស្ដុក​អា​មេ​រិ​ក​វិញ នៅ​បន្ដ​កើន
ឡើង ។ រយៈពេល​តែ​២​សបា្ដហ៍ តម្លៃ​ប្រេង បាន​ធ្លាក់​ចុះ​ដល់​ជិត​១៨​ដុល្លារ​មួយ​ធុង​នៅ ក្រុង​ញូ​វ​យ៉​ក និង​១៥​ដុល្លារ​នៅ​ទីក្រុង​ឡុ​ង​៕