ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​យ៉ាងណា​នៅ​បាងកក​ដើម្បី​ចំណេញ​ពេល និង​លុយ?

5 ឆ្នាំ មុន

បាងកក​៖ នៅ​សម័យ​ប​ចេ្ច​ក​វិទ្យា​ទំនើប កា​រវិ​វត្ត​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​លើ​ពិភព​លោក គឺ​មានការ​ប្រែប្រួល​ខ្លាំង ។ យ៉ាងណាមិញ​នៅ​ប្រទេស​ថៃ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​​ច្រើន​ប្រភេទ ជាង​ប្រទេស​កម្ពុជា​យើង លោក​អ្នក​អាច​ជ្រើសរើស​ដូច​ជា ជិះ​តាក់ស៊ី​​ម៉ែត្រ​, កង់​បី​(​តុ​តុ​),…

បាងកក​៖ នៅ​សម័យ​ប​ចេ្ច​ក​វិទ្យា​ទំនើប កា​រវិ​វត្ត​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​លើ​ពិភព​លោក គឺ​មានការ​ប្រែប្រួល​ខ្លាំង ។ យ៉ាងណាមិញ​នៅ​ប្រទេស​ថៃ​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​​ច្រើន​ប្រភេទ ជាង​ប្រទេស​កម្ពុជា​យើង លោក​អ្នក​អាច​ជ្រើសរើស​ដូច​ជា ជិះ​តាក់ស៊ី​​ម៉ែត្រ​, កង់​បី​(​តុ​តុ​), ម៉ូតូឌុប​, រថយន្ដក្រុង​សាធារណៈ​, រថភ្លើង​លើ​អាកាស (BTS Skytrain) និង​រថភ្លើង​ក្រោម​ដី (Subway) ជាដើម អាស្រ័យ​លើ​គោលដៅ​ជិត ឬ​ឆ្ងាយ ។

ក៏​ប៉ុន្តែ​រយៈពេល​បី ឬ​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ បដិវត្ត​មធ្យោបាយ​ធ្វើ​ដំណើរ​នៅ​ប្រទេស​ថៃ មានការ​ប្រែប្រួល​ខ្លាំង ទាំង​ភ្ញៀវ​ទេសចរ​បរទេស និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពុង​តែ​ពេញ​​និយម​ក្នុង​ការ​ធ្វើ​ដំណើរ តាម​រថភ្លើង​លើ​អាកាស (BTS Skytrain) តាក់ស៊ី​ម៉ែត្រ និង​រថយន្តក្រុង​ជាដើម ខណៈ​តុ​តុ នៅ​បាងកក​ហាក់​លែង​ទទួល​បានការ​ពេញ​និយម​ដូច​មុន​ទៀត​ហើយ ជា​ពិសេស​ពេល​លោក​អ្នក​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​បាងកក តាម​រយៈ​ជើង​ហោះ​ហើរ​អន្តរជាតិ គឺ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សុវណ្ណ​ភូមិ និង​ដ​ន​មឿ​ន​ជាដើម គឺ​លែង​មាន​វត្តមាន​តុ​តុ ទៀត​ហើយ ។

ដើម្បី​ជា​ជំនួយ​ដល់​បងប្អូន​ខ្មែរ​ដែល​អញ្ជើញ​ទៅ​កំសាន្ត​ក៏​ដូច​ជា​ធ្វើ​ទេសចរណ៍​សុខភាព អត្ថបទ​នេះ យើង​សូម​ផ្ដល់​យោបល់​ខ្លះ​ៗ ដើម្បី​លោក​អ្នក​មានការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើស​មធ្យោបាយ​មួយ​ល្អ ដែល​នាំ​លោក​អ្នក​ទៅ​កាន់​គោលដៅ​ប្រកបដោយ​សុវត្ថិភាព ។

១-​រថភ្លើង​លើ​អាកាស (BTS SkyTrain) ៖ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ទស្សនា​កម្សាន្ដ ឬ​ទេស​ចរណ៍​សុខភាព​ទៅ​កាន់​ប្រទេស​ជិតខាង​មួយ​នេះ ប្រាកដ​ណាស់​រថភ្លើង​លើ​អាកាស គឺ​ជា​​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព និង​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ បើសិនជា​លោក​អ្នក​ចង់ទៅ​តំបន់​ណាមួយ ព្រោះ​វា​មាន​ផាសុកភាព​ជាង លឿន​ជាង ធូរ​ថ្លៃ​ជាង​តាក់ស៊ី​ម៉ែត្រ និង​មិន​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​ឡើយ ។ ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្ដី ខ្សែ​រថភ្លើង​លើ​អាកាស​​វា​មិន​គ្របដណ្ដប់​ទូ​ទាំង​ប្រទេស​ទីក្រុង​បាងកក​នៅឡើយ​ទេ ខណៈ​ពេល​នេះ BTS SkyTrain បាន​និង​កំពុង​ពង្រីក​ខ្សែរ​ត់ទៅ​កាន់​តំបន់​ជាយក្រុង​បាងកក​មួយ​ចំនួន ។

The Skytrain នៅ​បាងកក​មាន​ពីរ lines គឺ​នៅ Sukhumvit Line និង Silom Line ដែល​ខ្សែ រត់​ភ្លើង​លើ​អាកាស​ចាប់ផ្តើម​ដំណើរការ​ពី​ម៉ោង ៥ ព្រឹក​រហូត​កណ្តាល​អាធា​ត្រ ។

ចំណាំ ៖ បើសិនជា​លោក​អ្នក​ទៅ​ទស្សនា​កម្សាន្ដ ឬ​ទេសចរណ៍​សុខភាព​ទៅ​កាន់​ប្រទេស​​ថៃ តាម​រយៈ​ជើងហោះហើរ​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ​សុវណ្ណ​ភូមិ លោក​អ្នក​ក៏​អាច​ជ្រើសរើស​ម​ធ្យោ​យ​បាយ​ធ្វើ​ដំណើរ​តាម​រយៈ​រទេះភ្លើង​ក្រោម​ដី (MRT-Subway) ឬ​ក៏​តាម​រយៈ​តាក់ស៊ី​ម៉ែត្រ​ផង​ដែរ ។

២-​តាក់ស៊ី​ម៉ែត្រ ៖ តាក់ស៊ី​ម៉ែត្រ​ក៏​ជា​ជម្រើស​ល្អ​ដែរ ប្រសិនបើ​លោក​អ្នក​មិន​ចង់​ស្មុគ​ស្មាញ​​ច្រើន ហើយ​ក៏​សម្បូរ​ដែរ ប៉ុន្ដែ​អ្វី​ដែល​អ្នក​ត្រូវ​ដឹង គឺ​នៅ​ពេល​ឡើង​តាក់ស៊ី​ត្រូវ​មើល​ថា តើ​អ្នកបើកបរ​បាន​បើក​គីឡូម៉ែត្រ​ដែរ​ឬទេ0x017d7 ប្រសិនបើ​អត់ ឬ​ក្នុង​រថយន្ដ​អត់​មាន​ទេ គួរ​ជ្រើសរើស​តាក់ស៊ី​ផ្សេង ព្រោះ​ពួក​គេ​អាច​គិតលុយ​យើង​ច្រើន (​កោរ​) ។ រឿង​សំខាន់​មួយទៀត ត្រូវ​សួរ​តម្លៃ​សិន ហើយ​នៅ​ពេល​ដល់​គោលដៅ​ចាំ​ឲ្យ​លុយ ចៀសវាង​មាន​បញ្ហា​កើតឡើង ។

អ្នកបើកបរ​រថយន្ដឈ្នួល​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ លោក ថា​ណា​ពង្ស បាន​ឲ្យ​ថា តម្លៃ​សេវា​តាក់ស៊ី​ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម ៖ ចាប់ពី ០-១​គីឡូម៉ែត្រ​ ​តម្លៃ ៣៥​បាត, ​ចាប់ពី ១-១០​គីឡូម៉ែត្រ តម្លៃ​៥,៥០​បាត​ក្នុង​១​គីឡូម៉ែត្រ, ចាប់ពី​១០-២០​គីឡូម៉ែត្រ តម្លៃ​៦.៥០​បាត​ក្នុង​១​គីឡូម៉ែត្រ, ចាប់ពី​២០-៤០​គីឡូម៉ែត្រ តម្លៃ​៧.៥០​បាត​ក្នុង​១​គីឡូម៉ែត្រ, ចាប់ពី​៤០-៦០​គីឡូម៉ែត្រ តម្លៃ​៨​បាត​ក្នុង​១​គីឡូម៉ែត្រ,  ចាប់ពី​៦០-៨០​គីឡូម៉ែត្រ តម្លៃ​៩​បាត​ក្នុង​១​គីឡូម៉ែត្រ,  ចាប់ពី​៨០​គីឡូម៉ែត្រ​ឡើង តម្លៃ​១០.៥០​បាត​ក្នុង​១​គីឡូម៉ែត្រ និង​​ចំណែក​ថ្លៃ​ស្ទះចរាចរណ៍ ២​បាត​/១​នាទី ។

៣-Tuk-Tuks ៖ នៅ​ប្រទេស​យើង​ហៅ​កង់​បី តែ​នៅ​ប្រទេស​ថៃ គេ​ហៅ Tuk-Tuks ងាយ​ស្រួល​ចុះឡើង ប្រសិនជា​ធ្វើ​ដំណើរ​ជិត​ៗ ។ មធ្យោបាយ​នេះ​កាលពីមុន គឺ​មាន​ច្រើន​ណាស់​​នៅ​ទីក្រុង​បាងកក និង​បណ្ដា​ក្រុង​នានា​នៃ​ប្រទេស​ថៃ ក្នុង​១​គ្រឿង​អាច​ដឹក​អ្នក​ដំណើរ​​បាន​២​ទៅ​៣​នាក់ ដូច​នៅ​រាជធានី​ភ្នំពេញ​យើង​ដែរ ។ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ តុ​តុ លែង​​ពេញ​និយម​ទៀត​ហើយ ។ លោក​អ្នក​អាច​រក​ឃើញ​មាន​តុ​តុ តែ​នៅ​កន្លែង​កំសាន្ត​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​ដូច​ជា​នៅ ChinaTown ឬ​ក៏​នៅ​វត្ត​ផូ ជិត​ព្រះរាជវាំង​ថៃ​ជាដើម ។

៤-​ម៉ូតូឌុប ៖ ទោះបីជា​ប្រទេស​ថៃ​អភិវឌ្ឍន៍​លឿន​ជាង​ប្រទេស​យើង តែ​ក៏​នៅ​មាន​សេវា​ម៉ូតូឌុប​ដែរ ប៉ុន្ដែ​មុន​ជ្រើសរើស​មធ្យោបាយ​នេះ អ្នក​ត្រូវ​តថ្លៃ​ជា​មុន និង​ប្រាកដ​ថា​ពួក​គេ​ស្គាល់​ទីតាំង​ដែល​ជា​គោលដៅ​របស់​យើង ។

៥- រថយន្ដក្រុង ៖ រថយន្ដក្រុង​នៅ​ប្រទេស​ថៃ​មាន​២​ប្រភេទ បើ​មាន​ម៉ាស៊ីនត្រជាក់​ជា​សេវា​ឯកជន និង​អត់​ម៉ាស៊ីនត្រជាក់​ជា​របស់​រដ្ឋ ។ ការ​ជ្រើសរើស​សេវា​ឯកជន​មាន​ផាសុក​ភាព​ជាង លឿន​ជាង តែ​ក៏​ថ្លៃ​ជាង​ដែរ ។ ប្រសិនជា​អ្នក​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ មធ្យោបាយ​រថយន្ដក្រុង​ក៏​ជា​ជម្រើស​មួយ​ល្អ​ដែរ​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ