ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ៃលិន​មាន​១១​គណបក្ស ប៉ុន្តែ​ថ្ងៃ​ដំបូង​មាន​តែ​បក្ស​១​ចេញ​ឃោសនា​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ​នៅ​ក្នុង​បរិវេណ​មន្ទីរ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​មន្ត្រីរាជការ​មក​ពី​គ្រប់​មន្ទីរ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​រៀបចំ​ជួបជុំ​គ្នា ដើម្បី​ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​បេក្ខភាព​តំណាងរាស្ត្រ និង​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី ។ ការ​ដង្ហែ​ក្បួន​នេះ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ​នៅ​ក្នុង​បរិវេណ​មន្ទីរ​បក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​មន្ត្រីរាជការ​មក​ពី​គ្រប់​មន្ទីរ និង​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​រៀបចំ​ជួបជុំ​គ្នា ដើម្បី​ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​បេក្ខភាព​តំណាងរាស្ត្រ និង​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ថ្មី ។ ការ​ដង្ហែ​ក្បួន​នេះ ដឹកនាំ​ដោយ​ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គេ​សង្កេត​ឃើញ​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​មក​ពី​គ្រប់​ភូមិ​ឃុំ​ស្រុក​ដោយ​មាន​ម៉ូតូ និង​រថយន្ត​រាប់​សិប​គ្រឿង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រមូលផ្តុំ​ទៅ​ជួបជុំ​គ្នា​នៅ​ក្នុង​បរិវេណ​មន្ទីរ​បក្ស មុន​នឹង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ប្រភព​បន្ត​ទៀត​ថា ចាប់តាំងពី​ព្រឹក​ព្រលឹម​រហូត​ជិត​ដល់​ម៉ោង​ចេញដំណើរ​ឃោសនា​នៅ​តាម​ដងផ្លូវ​ក្បែរ​សាលាខេត្ត​ប៉ៃលិន មានការ​កកស្ទះ​ទៅ​ដោយ​មនុស្ស​នាំ​គ្នា​មក​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ហើយ​មុន​នឹង​ចេញដំណើរ​ឯកឧត្តម អ៊ី ឈាន ក៏​ធ្វើការ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ផង​ដែរ ។

ចំណែក​ប្រជាពលរដ្ឋ​ដែល​នាំ​គ្នា​ចូលរួម​ដង្ហែ​ក្បួន​មាន​ទឹកមុខ​ញញឹម​រីករាយ​ស្រស់ស្រាយ​យ៉ាង​ខ្លាំង​ដោយ​អ្នកខ្លះ​យក​ទាំង​កូន​ៗ​ទៅ​ជាមួយ ដើម្បី​តស៊ូ​ជួយ​ជូន​ដំណើរ និង​អបអរសាទរ​ចំពោះ​ការ​ដង្ហែ​ក្បួ​រ​របស់​គណបក្ស​ប្រជាជន​នេះ​ដោយឡែក​គណបក្ស​ផ្សេង​ៗ​ទៀត ដែល​ចុះ​ឈ្មោះ​ធ្វើការ​ប្រកួតប្រជែង​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​អត់​ឃើញ​មាន​សកម្មភាព​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​នោះ​ទេ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ខេត្ត​ប៉ៃលិន​មាន​គណ​បក្សនយោបាយ​ចំនួន​១១​ចូលរួម​ប្រកួតប្រជែង​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​ទី​១- គណបក្ស​ប្រជាជន​កម្ពុជា ទី​២- គណបក្ស​ខ្មែរ​ឈប់​ក្រ ទី​៣- គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ ទី​៤ – គណបក្ស​ឆន្ទៈ​ខ្មែរ ទី​៥- គណបក្ស​បង្រួបបង្រួម​ជាតិ ទី​៦- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទី​៧- គណបក្ស​ហ្វុ​ន​ស៊ិ​ន​ប៉ិច ទី​៨- គណបក្ស​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ ទី​៩- ប្រជាធិបតេយ្យ​មូលដ្ឋាន ទី​១០- គណបក្ស​ជនជាតិ​ដើម​ប្រជា​ធិ​ប​ត្យេ​កម្ពុជា និង​ទី​១១- គណបក្ស​សញ្ជាតិ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ