ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើរកឃាតករបា.ញ់សម្លា.ប់ឪពុក​អត់ឃើញ​ចឹង… ខ្លាចមកលបបា.ញ់ពួក​ខ្ញុំ​ទៀត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ថ្ងៃនេះ មាន​រយៈពេល​ជិត​២​ខែ​ហើយនៃ​ការ​បាញ់​សម្លាប់បុរស​ម្នាក់​ ជា​ថៅកែ​ទឹកបរិសុទ្ធ​ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​វែកមុខ​ចាប់​ឃាតករ​បាន​នៅឡើយ​ទេ ។​…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ថ្ងៃនេះ មាន​រយៈពេល​ជិត​២​ខែ​ហើយនៃ​ការ​បាញ់​សម្លាប់បុរស​ម្នាក់​ ជា​ថៅកែ​ទឹកបរិសុទ្ធ​ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​វែកមុខ​ចាប់​ឃាតករ​បាន​នៅឡើយ​ទេ ។​ បញ្ហា​នេះ​ ធ្វើ​ឲ្យ​ប្រពន្ធ​កូន និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ មានការ​បារម្ភ​ពី​សុវត្ថិ​ភាព​ក្រៃ​លែង ព្រោះ​ខ្លាច​ឃាតករ​នោះ វិល​ត្រឡប់​មក​លប​បាញ់ប្រហារ​ជា​ថ្មី​ទៀត ​លើ​គ្រួសារ​របស់​ខ្លួន។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ លោក ម៉ុ​យ ប៊ុ​នធៀន អាយុ​៣០ និង​ប្អូនស្រីរៀបរាប់​ថា ក្រោយពី​ការ​បាញ់ប្រហារ​សម្លាប់​ឪពុក​របស់​ខ្លួន​រួច​មក គ្រួសារ​គាត់​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង រហូត​មិន​ហ៊ាន​ដេក​ផ្ទះ​ទេ គឺ​មក​មើល​ផ្ទះ​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ លុះ​ពេល​យប់​ទៅ​ដេក​នៅ​កន្លែង​ផ្សេង​ហើយ មិន​ហ៊ាន​ចូល​មក​សម្រាក​នៅ​ក្នុងផ្ទះ​នោះ​ឡើយ ទាំង​ម្ដាយ និង​បងប្អូន ២​ទៅ​៣​នាក់​ទៀត ។ ជាមួយ​គ្នា​នេះ​ដែរ មុខរបរ​អាជីវកម្ម​ផលិត​ទឹកបរិសុទ្ធ​របស់​ពួក​គាត់ ​ក៏​ត្រូវ​ផ្អាក​ដំណើរការ​ដែរ ដោយសារ​តែ​មិន​ហ៊ាន​ដឹក​ទឹកបរិសុទ្ធ​ទៅ​លក់​នៅ​កន្លែង​ផ្សេង ។

លោក ម៉ុ​យ បុ​៊​ន​ធៀន រៀបរាប់​ទៀត​ថា សព្វ​ថ្ងៃនេះ គ្រួសារ​គាត់​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច​តក់ស្លុត​ចំពោះ​ព្រឹត្តិការ​កើតឡើង​ កាលពី​យប់​កន្លង​ទៅ​នោះ គឺ​ហាក់​នៅ​តាម​លង​ពួក​គាត់​ជា​រៀង​រហូត ដែល​បើ​គិត​មក​ដល់​ពេល​នេះ មាន​រយៈពេល​ជិត​២​ខែ​ហើយ ។ ដរាបណា​ចាប់​ឃាតករ​មិន​ទាន​បាន​ទេ គ្រួសារ​គាត់​រស់នៅ​ដោយ​ការ​ភ័យ​ខ្លាច​មិន​មាន​ក្តី​ស្ងប់​ឡើយ ។ ដោយហេតុ​នេះ​ហើយ ពួក​គាត់​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក នគរបាល​ខេត្ត ក៏​ដូច​ជា​លោក​អភិបាលខេត្ត សូម​មេត្តា​ជួយ​ជំរុញ​និង​ព​ន្លឿ​ន​ការ​ស្វែងរក​ចាប់ខ្លួន​ឃាតករ​ដែល​បាញ់​សម្លាប់​ឪពុក​គាត់ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​។

សូម​រំឭក​ថា កាលពី​យប់​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស មាន​ករណី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បិទមុខ​ជិត ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា ប្រើ​កាំភ្លើង​អាកា​៤៧ ចូល​បាញ់ប្រហារ​៣​គ្រាប់​ទៅ​លើ​បុរស​ឈ្មោះ ប៊ិ​ន ហឿ​ន អាយុ​៦១​ឆ្នាំ ជា​ថៅកែ​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ បណ្តាល​ឱ្យ​ស្លាប់​ចូល​ក្រោម​រថយន្ត​ដឹក​ទឹកបរិសុទ្ធ​របស់​ខ្លួន​នៅ​ចំ​ពីមុខ​ផ្ទះ​តែ​ម្តង ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​១​គ្រឿង និង​គ្រាប់កាំភ្លើង​អាកា​៤​គ្រាប់​នៅ​ក្នុង​ការុង ដែល​នៅ​មិន​ឆ្ងាយ​ពី​ម៉ូតូ​ប្លុង​ចោល​កណ្តាល​វាលស្រែ ចម្ងាយ​ពី​កន្លែង​កើតហេតុ​ជាង​១​គីឡូម៉ែត្រ ដែល​សមត្ថកិច្ច​កំណត់​ថា ជា​ម៉ូតូ​របស់
ជន​ដៃដល់ ។

ទោះជា​យ៉ាងនេះ​ក្តី បើ​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​មូលដ្ឋាន​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​សុំ​លាក់​សិន ព្រោះ​កំពុង​តែ​មមាញឹក​បំបែកសំណុំរឿង​មួយ​នេះ ៕

អត្ថបទសរសេរ ដោយ