ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចែស្អាតនេះ លេងអីចឹងទេ…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​យក​ម៉ូតូ​មិត្តភក្ដិ​ទៅ​បាត់​៣​ខែ លុះ​ម្ចាស់​តាម​រក​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែកក្កដា នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​​ជ័យ ។ ស្រី្ត​ម្ចាស់​ម៉ូតូ​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​បាន​យក​ម៉ូតូ​មិត្តភក្ដិ​ទៅ​បាត់​៣​ខែ លុះ​ម្ចាស់​តាម​រក​ឃើញ​ក៏​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង​៦​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​៤ ខែកក្កដា នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​​ជ័យ ។

ស្រី្ត​ម្ចាស់​ម៉ូតូ​ឈ្មោះ សេង ស្រី​ម៉ៅ អាយុ​២៧​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ជ្រៅ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និងមានស្រុក​កំណើត​នៅ​ភូមិ​តា​មុំ ឃុំ​ពោធិ៍​រាជ ស្រុកស្វាយ​ជ្រំ ខេត្តស្វាយរៀង ។ ចំណែក​ស្ត្រី​ជាប់ចោទ​ឈ្មោះ ជា ស្រី​ដា អាយុ​២៥​ឆ្នាំ ជាក​ម្មការិ​នី​រោងចក្រ​ដូច​គ្នា ស្នាក់​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​មានស្រុក​កំណើត​នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ។ ឯ​ម៉ូតូ​ដែល​ស្ត្រី​ជាប់ចោទ​ឆបោក​យក​ទៅ​ម៉ាក​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FG-​៥៤១៤ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ​ឱ្យ​ដឹង​ថា នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​៦​ល្ងាច រូប​​នាង​និង​ជន​សង្ស័យ​ដែល​ជា​មិត្តភក្ដិ​នឹង​គ្នា​ បាន​នាំ​គ្នា​មក​ទិញ​ម្ហូប​នៅ​ផ្សារ​ឃ្យូ​អឹ​ម​អាយ ភូមិត្រពាំង​​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ហើយដោយសារ​នាង​មិនសូវ​ចេះ​ជិះ​ម៉ូតូ​ក៏​ឱ្យ​ស្ត្រី​ជា​មិត្តភក្តិ​នេះ​ជា​អ្នក​បើក ។ ខណៈ​នាង​ចុះ​ទិញ​ម្ហូប ជនសង្ស័យ​ក៏​និយាយ​ថា ទៅ​ចាំ​នៅ​កន្លែង​ហូប​បង្អែម​ដែល​នៅ​ជិត​កន្លែង​ទិញ​ម្ហូប​នោះ​ដែរ ។

បន្ទាប់​មក ជនសង្ស័យ​ក៏​ជិះ​ចេញ​ទៅ​បាត់ ចំណែក​រូប​នាង​ពេល​ទិញ​ម្ហូប​រួច​ហើយ ក៏​ដើរទៅ​កន្លែង​លក់​បង្អែម​តែ​មិនឃើញ​ជនសង្ស័យ ​។ ពេល​នោះ នាង​បាន​ខ្ចី​ទូរស័ព្ទ​គេ​ទូរស័ព្ទ​ទៅ​រក​ជនសង្ស័យ តែ​មិន​លើក​ទទួល​ឡើយ ហើយ​នាង​ក៏​ឱ្យ​ប្តី​ទៅ​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ​ដែរ ។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែកក្កដា មិត្តភក្ដិ​
នាង​ម្នាក់​ឃើញ​ជនសង្ស័យ​ខាងលើ​ធ្វើការ​នៅ​រោងចក្រ​នៅ​ម្តុំ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល កំពុង​ដើរ​ទិញ​ម្ហូប ទើប​រូប​នាង​និង​ប្តី បាន​ទៅ​ឃាត់ខ្លួន​នាំ​មក​ប៉ុស្តិ៍​ចោម​ចៅ​៣ ហើយ​ប្រគល់​ឱ្យ​សមត្ថកិច្ច​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បាន​កំណត់​ថា បើ​មាន​លុយ​សង​នាង​វិញ នាង​នឹង​ដក​ពាក្យបណ្តឹង តែ​ដោយ​ជនសង្ស័យ​មិន​មា ន​សមត្ថភាព​សង ទើប​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ កសាងសំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ