ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Durian King Pizza ភី​ហ្សា​រសជាតិ​ធុ​រេ​ន​ត្រូវ​បាន​ដាក់​លក់​ក្នុង​ថ្ងៃ​បើក​សម្ភោ​ធ​ជា​ផ្លូវការ​ហាង Pezzo Pizza Cambodia

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ Star Food Enterprise ជា​ក្រុមហ៊ុន​នាំ​ចូល​នូវ Pezzo Pizza ដែល​លក់​ជា​ចំណិត​ដំបូង​គេ​មក​កាន់​ប្រទេស​កម្ពុជា បាន​បើក​សម្ពោធ​ជា​ផ្លូវការ…

រាជធានី​ភ្នំពេញ ៖ Star Food Enterprise ជា​ក្រុមហ៊ុន​នាំ​ចូល​នូវ Pezzo Pizza ដែល​លក់​ជា​ចំណិត​ដំបូង​គេ​មក​កាន់​ប្រទេស​កម្ពុជា បាន​បើក​សម្ពោធ​ជា​ផ្លូវការ និង​មានការ​បង្ហាញ​នូវ​ភី​ហ្សា​រសជាតិ ពិសេស Durian King Pizza (​ភី​ហ្សា​ស្តេច​ធុ​រេ​ន​) កាលពី​ថ្ងៃ​ទី​៦ កក្កដា ២០១៨ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ជាន់​ទី​២​។​

​លោក ជា គឹ​ម​សុង នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Star Food Enterprise មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បាន​នាំ​មក​នូវ​ភី​ហ្សា​រសជាតិ​ពិសេស Durian King Pizza (​ភី​ហ្សា​ស្តេច​ធុ​រេន) មក​កាន់​ទីផ្សារ​កម្ពុជា​ពេល​នេះ យើង​រំពឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា​នឹង​និយម​ចូល​ចិត្ត​នូវ​រសជាតិ​មួយ​នេះ ព្រោះ​ជាក់ស្តែង​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​និយម​ធុ​រេ​ន​ស្រាប់​ហើយ​។

លោក​បាន​បន្ត​ថា ៖ «​សម្រាប់ Durian King Pizza (​ភី​ហ្សា​ស្តេច​ធុ​រេ​ន​) យើង​មានការ​ជឿជាក់​សម្រាប់​ទីផ្សារ​កម្ពុជា ព្រោះ​វា​មាន​រសជាតិ​ថ្មី ប្លែក ទើបតែ​មាននៅ​ក្នុងស្រុក​របស់​យើង ខណៈ​ដែល​រសជាតិ​មួយ​នេះ​ត្រូវ​បាន Pezzo Pizza បាន​ដាក់​លក់​នៅ​តាម​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក និង​ទទួល​បានការ​គាំទ្រ​ជា​ខ្លាំង​។ ដូចនេះ Durian King Pizza (​ភី​ហ្សា​ស្តេច​ធុ​រេ​ន​) ខ្ញុំ​គិត​ថា ជា​រសជាតិ​ដំបូង​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដាក់​ចូល​ទៅ​លើ Pizza»​។

​លោក​គូសបញ្ជាក់​បន្ថែម​ថា ៖ « Star Food Enterprise សំលឹង​ឃើញ​ថា នៅ​លើ​ទីផ្សារ​កម្ពុជា មិន​ទាន់​មានការ​ដាក់​លក់​នូវ Pizza លក់​ជា​ចំណិត និង​រស​ប្លែក​ៗ​បែប​នេះ​ទេ​។ Pezzo Pizza បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​សឹ​ង្ហ​បុរី​រយៈពេល​៦​ឆ្នាំ​មក​ហើយ។ ដូចនេះ​យើង​សង្ឃឹមថា នឹង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា ដោយ​សារ​​យើង​បាន​ប្រើប្រាស់​គ្រឿងផ្សំ​គុណភាព​ខ្ពស់​ជា​ច្រើន ជា​ពិសេស Durian King Pizza (​ភី​ហ្សា​ស្តេច​ធុ​រេ​ន​) ដែល​យើង​ប្រើប្រាស់ ធុ​រេ​ន​ក្នុងស្រុក និង​ជាមួយ​សាច់​ម្សៅ​ពណ៌​បៃតង ពី​ស្លឹក​តយ ធ្វើ​ឱ្យ​ភី​ហ្សា ស្តេច​ធុ​រេ​ន កាន់តែ​មាន​រសជាតិ​ឆ្ងាញ់ និង​ប្លែក​ខុស​ពី ភី​ហ្សា​ធម្មតា​» ។

គោល​គំនិត​នៃ​ការ​លក់​ភី​ហ្សា​ចំណិត​នេះ គឺ​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា មាន​ភាព​ងាយ​ស្រួល ចង់​ហូប​ភី​ហ្សា ពុំ​ចាំបាច់​បបួល​គ្នា​ជា​ក្រុម ឬ​ចូលរួម​គ្នា ទើប​ទិញ​បាន​ភី​ហ្សា​ហូប​នោះ​ទេ​។​ជា​ធម្មតា​នៅ​ពេល​ដែល​យើង​ហូប​ភី​ហ្សា នោះ​ជា​ពេល​ជួបជុំ​គ្នា ជាមួយ​មិត្តភក្តិ ក្រុម​ការងារ និង​ក្រុម​គ្រួសារ មិន​ថា ពិធីជប់លៀង ឬ​កម្មវិធី​អ្វី​ទេ​។ ប៉ុន្តែ​ជា​និច្ចកាល យើង​ត្រូវ​មានការ​ឯកភាព​លើ​រសជាតិ​តែ​មួយ​មុខ មុន​ពេល​ដែល​យើង​ទិញ​មក​ញ៉ាំ​។ ហើយ​ម្នាក់ ឬ​ពីរ​នាក់​ត្រូវ​លះបង់​រសជាតិ​ដែល​ខ្លួន​ចូល​ចិត្ត​។ ជាមួយនឹង Pezzo អ្នក​ទាំងអស់​គ្នា​អាច​រីករាយ នឹង​រសជាតិ​ដែល​ខ្លួន​ចូល​ចិត្ត ហើយ​វា​នាំ​មក​នូវ​អត្ថន័យ​ដ៏​ល្អ​បំផុត​លើស​ពី​ភី​ហ្សា​គឺ (​ត្រូវ​តាម​កម្មវិធី ត្រូវ​រសជាតិ​សម្រាប់​ទាំងអស់​គ្នា​)​។

លោក គ្រុយ ឆៃ​ង​ន់ ប្រជាពលរដ្ឋ​មក​ពី​ពី​ខេត្ត​ត្បួ​ង​ឃ្មុំ ឱ្យ​ដឹង​ថា ៖ « Pizza រសជាតិ​ធុ​រេ​ន​នេះ មាន​រសជាតិ​ឆ្ងាញ់​ហើយ​ប្លែក បើ​ប្រៀបធៀប​នឹង Pizza ដែល​លោក​ធ្លាប់​បាន​ហូប​ពី​មុន​ៗ ដែល​មិន​មាន​ដាក់​ធូ​រេ​ន​បែប​នេះ​ទេ ។ រសជាតិ​ធុ​រេ​ន ឆ្ងាញ់​ត្រូវចិត្ត​មែនទែន ហើយ​ខ្ញុំ​យល់​ថា ពលរដ្ឋ​កម្ពុជា​ផ្សេង​ទៀត​ក៏​ចូល​ចិត្ត​ដូច​ខ្ញុំ​ដែល​កំពុង​ហូប​នា​ពេល​នេះ​ដែរ​ព្រោះ​​វា​ឆ្ងាញ់​ប្លែក​»៕

អត្ថ​បទ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ