ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាំទី Stoke ចូល Manu ប្រកាស​ប្រជែង​តំណែង​អ្នកចាំទី​ដៃ​ស្អិត David De Gea

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម​បាន​ចុះ​កុងត្រា​ជាមួយនឹង​អ្នកចាំទី Lee Grant មក​ពី​ក្លិប​អង់គ្លេស Stoke ក្នុង​កិច្ចសន្យា​២​ឆ្នាំ…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា ក្លិប​បិសាច​ក្រហម​បាន​ចុះ​កុងត្រា​ជាមួយនឹង​អ្នកចាំទី Lee Grant មក​ពី​ក្លិប​អង់គ្លេស Stoke ក្នុង​កិច្ចសន្យា​២​ឆ្នាំ ។ កាលពី​ថ្ងៃ​អង្គារ​កីឡាករ​អាយុ​៣៥​ឆ្នាំ​នេះ​បាន​ទៅ​ពិនិត្យ​សុខភាព​សម្រាប់​ត្រៀម​ចូល​មក​លេង​ឲ្យ​ក្លិប​របស់​លោក Jose Mourinho នៅ​ស​ប្តា​ហ៍​នេះ ។

Grant បាន​ប្រាប់​វេ​ប​សាយ​ផ្លូវការ​របស់​ក្លិប​បិសាច​ក្រហម​ថា «​ការ​ទៅ​លេង​ឲ្យ Manchester United គឺជា​ក្តី​សុបិន​របស់ខ្ញុំ​តាំងពី​យូរណាស់​មក​ហើយ ។ វា​ជា​ឱកាស​មួយ​ដែល​ខ្ញុំ​មិន​អាច​ធ្វើ​ឲ្យ​កន្លង​ហួស ។ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​អាច​ជា​ផ្នែក​មួយ​នៃ​ក្លិប​នេះ ។ ខ្ញុំ​កន្លង​មក​រីករាយ​នឹង​អាជីព​របស់ខ្ញុំ​ណាស់ ។ ពេល​នេះ​ខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ទៅ​ប្រលូក​ជាមួយ​នឹង​កីឡាករ​ខ្លាំង​ៗ​ផ្សេង​ទៀត ។ នៅ​ពេល​នេះ ខ្ញុំ​នឹង​យក​អ្វី​ដែល​ខ្ញុំ​ចេះ យក​ទៅ​ជួយ​ក្រុម​នៅ​ពេល​ណា​ដែល​អាច​ជួយ​បាន​» ។

គួរ​រំលឹក​ផង​ដែរ​ថា Stoke បាន​ទិញ​យក​អ្នកចាំទី Grant ពី​ក្លិប Derby កាលពី​ខែមករា ឆ្នាំ​២០១៧ គេ​បាន​លេង​ទីនោះ​បាន​៣០​ដង​នៅ​រដូវ​កាល​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ