ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ Fellaini សម្រេច​មិន​ទៅ​ណា​ចោល​បិសាច​ក្រហម​រហូត​ដល់​ឆ្នាំ​២០២០

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ Marouane Fellaini ដែល​ធ្លាប់តែ​ចុះ​ផ្សាយ​ថា អាច​នឹង​ចេញពី​ក្លិប​នា​ពេល​ថ្មី​ៗ​នេះ​បាន​ចុះ​កុងត្រា​បន្ត​ជាមួយ​ទ្រនុំ​ចាស់​ហើយ ដោយ​កុងត្រា​នេះ​មាន​ប្រសិទ្ធភាព​ដល់​ឆ្នាំ​២០២០…

តាម​ប្រភព​ព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា កីឡាករ Marouane Fellaini ដែល​ធ្លាប់តែ​ចុះ​ផ្សាយ​ថា អាច​នឹង​ចេញពី​ក្លិប​នា​ពេល​ថ្មី​ៗ​នេះ​បាន​ចុះ​កុងត្រា​បន្ត​ជាមួយ​ទ្រនុំ​ចាស់​ហើយ ដោយ​កុងត្រា​នេះ​មាន​ប្រសិទ្ធភាព​ដល់​ឆ្នាំ​២០២០ ។

ខ្សែបម្រើ​រូប​នេះ​កំពុង​តែ​លេង​ឲ្យ​បែ​ល​ហ្ស៊ិ​ក​នៅ​ក្នុង​ការ​ប្រកួត World Cup នៅ​រុ​ស្ស៊ី ។ គេ​បាន​ឆ្លើយ​តប​នឹង​សារព័ត៌មាន​ថា «​ខ្ញុំ​សប្បាយ​ចិត្តនឹង​បន្តដំណើរ​ក្នុង​នាម​ជា​កីឡាករ​របស់​ក្លិប Manchester United ។ ខ្ញុំ​បាន​សម្រេចចិត្ត​បែប​នេះ ព្រោះតែ​ខ្ញុំ​សប្បាយចិត្ត​នៅ​ទី​នេះ​» ។

គេ​ក៏​បាន​បន្ត​ថា «​ខ្ញុំ​មាន​អារម្មណ៍​ថា ក្លិប​នេះ​ដែល​ដឹកនាំ​ដោយ Jose នៅ​តែ​មាន​សង្ឃឹម​ខ្ពស់ ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ជា​ពិសេស​ទៅ​កាន់ Jose ចំពោះ​ការ​ជឿ​ទុកចិត្ត​របស់​លោក​មក​លើ​ខ្ញុំបាទ​។ ការ​ផ្តោត​សំខាន់​របស់ខ្ញុំ​នៅ​ពេល​នេះ គឺ World Cup ហើយ​ខ្ញុំ​រំពឹង​ជា​និច្ច​ថា​នឹង​មក​លេង​ឲ្យ​បាន​ជោគជ័យ​នៅ​រដូវ​កាល​ក្រោយ​នេះ​» ។

សម្រាប់​គ្រូបង្វឹក​ក្លិប Jose Mourinho វិញ​បាន​ប្រាប់​ថា «​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល Marouane នៅ​ជាមួយ​យើង ។ ខ្ញុំ​តែងតែ​ជឿជាក់​លើ​កម្លាំងចិត្ត​ស្រឡាញ់​របស់​គេ​មក​លើ​ក្លិប ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​គេ​នៅ​បន្ត​កុងត្រា​ជាមួយ​យើង​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Fellaini បាន​រក​គ្រាប់​បាល់​ចូល​ទី​២០​គ្រាប់ នៅ​ក្នុង​ការ​ប្រកួត​ឲ្យ Man Utd ចំនួន​១៥៦​ដង ក្នុង​រយៈពេល​៥​ឆ្នាំ​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ