រន្ធត់​ណាស់! គ្រួសារ​យោធា​ត្រូវ​យីឌុប​ក្រឡាប់​សង្កត់ពីលើ​


ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឱ្យ​ដឹង​ថា រថយន្ត​យីឌុប​មួយគ្រឿង​បាន​ក្រឡាប់សង្កត់ម៉ូតូ​ក្នុង​ទិសដៅស្របគ្នា បណ្តាល​ឱ្យ​​ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោម​រថយន្ត និង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់​ កាលពីវេលាម៉ោងជិត​១១ព្រឹកថ្ងៃទី​​៦ កក្កដា ឆ្នាំ​២០១៨​ លើ​ដងផ្លូវ​ជាតិ​​លេ​ខ​៥៨ ​នៅ​ភូមិ​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែ​ត ។ ជនរងគ្រោះ​ក្នុង​ហេ​តុ​ការណ៍​នេះ​​រួមមាន អ្នក​បើកបរ​ម៉ូតូ​ឈ្មោះ​ម៉ោ​ញ ​ណា​ ភេទ​ស្រី​ អាយុ​៣៧​​ឆ្នាំ​ ជា​ប្រពន្ធ​យោធា​ បាន​ស្លាប់ ចំណែកអ្នក​រង​​​របួស​២​នាក់​ទៀត​ជា​អ្នក​រួម​ដំណើ​រ ក្នុង​នោះ​ម្នាក់​ឈ្មោះ​វិញ​ សារូ​ ភេទ​ស្រី​ អាយុ​៤៩​​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ពេក ​សីហា​ ភេទ​ប្រុស​ អាយុ​៣​ឆ្នាំ​ ។ ​ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់​ភូមិ​ដំណាក់​កកោះ​ ឃុំ​ស្វាយចេក ​ស្រុក​ស្វាយចេក ​ខេត្តបន្ទាយមានជ័យ​។​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា​ កម្មករ​លើ​រថយន្ត​បង្ក​​ក៏​មាន​របួស​៤​ទៅ​៥​នាក់​ផង​ដែរ បាន​​ទៅ​រក​ពេទ្យដើម្បីព្យា​បាល​​ដោយ​ខ្លួនឯង​ ចំណែក​​រថយន្ត​បង្ក​​ម៉ាក​យី​ឌុ​ប​ មាន​ដឹក​ស៊ីម៉ង់​ត៍​ ​ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ៣B-៨៣៥៨ ​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ព្រោះ​រត់គេច​ខ្លួន​បាត់ ​។​អ្នក​ឃើញ​ហេតុ​ការ​ណ៍​បាន​និយាយ​ថា​ ​មុនពេលកើតហេតុ ​ម៉ូតូ​រង​គ្រោះ​ និង​រថយន្ត​បង្ក​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះមក​ដល់​កន្លែង​កើតហេតុ​ រថយន្ត​​បាន​បួង​ចង្កូត​ជ្រុល​ទៅ​ខាងកើត​ សង្ស័យ​ភ័យ​ខ្លាច​ធ្លាក់​ស្នាមភ្លោះ​ ក៏​បួង​ចង្កូត​មក​ខាងស្តាំ​ដៃ​វិញ​ទាំង​ល្បឿន​លឿន​ក៏​បក​ក្បាល​ទៅ​ទិស​ខាងជើង​វិញ​ ​​ហើយ​បាន​​​ក្រឡាប់​រថយន្ត​សង្កត់​លើ​ម៉ូតូ​ជន​រង​គ្រោះ​ដែលកំពុង​​បើកបរ ​​បណ្តាល​ឱ្យ​​ស្លាប់​អ្នក​បើកបរ​ម៉ូតូ ចំណែក​អ្នក​រួម​ដំណើ​រ​២​នាក់​ទៀត​បាន​រងរបួស​​ រីឯអ្នក​បើកបរ​រថយន្ត​រត់គេចខ្លួន​បាត់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយលើទំព័រកាសែតកោះសន្តិភាព ៕​

ចរាចរណ៍

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ