ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវគេ​បើកបំបុក​ហើយ​វាយឡើង​​ទ្រោម​ខ្លួន​ព្រោះតែ​ទង្វើលើនារី​ម្នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​ឲ្យ​ទៅ​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ជនសង្ស័យ​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឃើញ​ហេតុការណ៍​ក៏​ជិះ​បំ​បុក​បណ្តាល​ឲ្យ​ដួល​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាង លិចស្តុ​ប​រង្វង់​មូល​កាំ​កូ​ល​ស៊ី​ធី…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​វាយ​ទ្រោម​ខ្លួន​រួច​ប្រគល់​ឲ្យ​ទៅ​ឲ្យ​សមត្ថកិច្ច បន្ទាប់​ពី​ជនសង្ស័យ​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បាន​សម្រេច ហើយ​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឃើញ​ហេតុការណ៍​ក៏​ជិះ​បំ​បុក​បណ្តាល​ឲ្យ​ដួល​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាង
លិចស្តុ​ប​រង្វង់​មូល​កាំ​កូ​ល​ស៊ី​ធី ប្រមាណ​៥០០​ម៉ែត្រ តាម​បណ្តោយ​ផ្លូវ​ឧក​ញ្ញា​ម៉ុង​រឹ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។  ជនសង្ស័យដែល​សមត្ថកិច្ច​ឃាត់ខ្លួន​​ឈ្មោះ សុខ សាន់ អាយុ​១៦​ឆ្នាំ ភេទ​ប្រុស មុខរបរ​មិន​ពិត​ប្រា​កដ ស្នាក់​នៅ​ម្តុំ​វត្ត​ជុំ ស្ថិត​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ​។បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រី​ម្នាក់​ និង​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ឧកញ៉ា​ម៉ុង​រឹ​ទ្ធី ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុ​យ​ហ្សុ៊​យ​គី​និក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CR-៨៥២៣ ជិះ​មក​ពីក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​រង​គ្រោះ​ដែល​ស្ពាយ​នៅ​នឹង​ស្មា​បាន​សម្រេច ហើយ​បាន​ព្យាយាម​ជិះ​រត់គេច​ខ្លួន​។ភ្លាម​ៗ​នេះ​ក៏​មាន​ប្រជាពលរដ្ឋ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ជា​ប្រភេទ​ម៉ូតូ​ធំ បានឃើញ​ហេតុការណ៍ ហើយ​បាន​ជិះ​ទៅ​បំ​បុក​ម៉ូតូ​របស់​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួល​ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ជា​អ្នក​បើក​បរ​ម៉ូតូ ចំណែកឯជនសង្ស័យ​​ម្នាក់​ទៀត​ជា​អ្នក​ជិះ​ពីក្រោយ​បាន​ងើប​រត់គេច​ខ្លួន​បាត់​ស​ម្រោ​ល​។ ដោយឡែក​ជន​រង​គ្រោះ​បាន​យក​កាបូប​របស់​ខ្លួន​ពី​ជនសង្ស័យ ហើយ​ក៏​ឡើង​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​មុខ​ទៀត​បាត់​​។បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​នាំ​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រង​ចាំ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ