ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ប៉ះ​ខ្លាំង ក្រុម​ណា​ហាលអាវ​ទៅ​ផ្ទះ​មុន?

5 ឆ្នាំ មុន

បន្ទាប់​ពី​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ដំណាក់កាល​រួច​មក គេ​បាន​រក​ឃើញ​ក្រុម​ជើង​ខ្លាំង​ទាំង​៨​ប្រទេស​ដែល​នឹង​ត្រូវ​ប្រកួត​ជម្រុះ​បន្ត​ក្នុង​វគ្គ​១/៤ ដើម្បី​ស្វែងរក​បេក្ខភាព​៤​ក្រុម​ទៀត ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ សម្រាប់​ជំនួប​ប្រកួត​នា​រាត្រី​នេះ​មាន​២​ប្រកួត ប៉ុន្តែ​ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន​កោះសន្តិភាព​យើង សូម​លើកយក​តែ​គូ​ប្រេ​ស៊ី​ល​ប្រកួត​ជាមួយ​បែ​ល​ហ្ស៊ិ​កមក​បរិយាយ​ត្រួស​ៗ​ពី​ប្រវត្តិ ក៏​ដូច​ជា​ជើង​កីឡាករ​នៃ​ក្រុម​ទាំង​ពីរ​ប៉ុណ្ណោះ ។…

បន្ទាប់​ពី​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន​ដំណាក់កាល​រួច​មក គេ​បាន​រក​ឃើញ​ក្រុម​ជើង​ខ្លាំង​ទាំង​៨​ប្រទេស​ដែល​នឹង​ត្រូវ​ប្រកួត​ជម្រុះ​បន្ត​ក្នុង​វគ្គ​១/៤ ដើម្បី​ស្វែងរក​បេក្ខភាព​៤​ក្រុម​ទៀត ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។ សម្រាប់​ជំនួប​ប្រកួត​នា​រាត្រី​នេះ​មាន​២​ប្រកួត ប៉ុន្តែ​ក្រុមការងារ​កីឡា​នៃ​សារព័ត៌មាន​កោះសន្តិភាព​យើង សូម​លើកយក​តែ​គូ​ប្រេ​ស៊ី​ល​ប្រកួត​ជាមួយ​បែ​ល​ហ្ស៊ិ​កមក​បរិយាយ​ត្រួស​ៗ​ពី​ប្រវត្តិ ក៏​ដូច​ជា​ជើង​កីឡាករ​នៃ​ក្រុម​ទាំង​ពីរ​ប៉ុណ្ណោះ ។

-​ប្រេ​ស៊ី​ល ៖

បន្ទាប់​ពី​ក្រុម​ធំ​ៗ​មួយ​ចំនួន​បាន​ធ្លាក់​ជា​បន្តបន្ទាប់​រួម​មក ក្រុម​សាំ​បា​នា​ពេល​នេះ​ហាក់​​ស្ថិត​នៅ​កំពូល​តារាង​ក្នុង​ចំណោម​ក្រុម​ដែល​មាន​សង្ឃឹម​ឈ្នះ​ពាន​ច្រើន​ជាងគេ ។ ក្រុម​ចាស់វស្សា​ប្រេ​ស៊ី​ល បាន​វិ​វត្ត​សមត្ថភាព​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត ហើយ​ចាប់តាំងពី​វគ្គ​ចែក​ពូ​លម​ក ពួក​គេ​មិន​ដែល​ចាញ់​ម្តង​ឡើយ ថែម​ទាំង​រក​គ្រាប់​បាល់​បាន​ចំនួន​៨​គ្រាប់ និង​របូត​វិញ​តែ​១​គ្រាប់​គត់ ។ ទោះជា​កីឡាករ​ក្រុម​ប្រេ​ស៊ី​ល​ភាគច្រើន​សុទ្ធតែ​មាន​វ័យ​មិន​លើស​ពី​៣០​ឆ្នាំ​ក្តី ប៉ុន្តែ​សមត្ថភាព​កូនក្រុម​ជើងឯក​៥​សម័យកាល​មួយ​នេះ គឺ​មិនធម្មតា​ឡើយ ។

ម្យ៉ាងទៀត តារា​ឆ្នើម Neymar ដែល​គេ​គ្រប់​គ្នា​តែងតែ​ផ្តោត​សំខាន់​ជា​រឿយ​ៗ​នោះ នៅ​តែ​ជា​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​បំផុត និង​ពិបាក​ទប់ទល់​បំផុត នៅ​ពេល​ដែល​កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ ចាប់​ដៃគូ​ជាមួយ Coutinho និង G.Jesus នៅ​តំបន់​ប្រយុទ្ធ ។

ជំនួប​ប៉ះ​ក្រុម​បែ​ល​ហ្ស៊ិ​ក​នៅ​វគ្គ​៨​ក្រុម គឺជា​ឧបសគ្គ​ធំ​មួយ​សម្រាប់​ពួក​គេ ដែល​តម្រូវ​ឱ្យ​កូនក្រុម​ទាំងអស់​មាន​សាមគ្គីភាព​រឹតតែ​ខ្លាំង ខណៈ​​កីឡាករ Casemiro នឹង​ខកខាន​ចូល​ប្រកួត​ក្រោយ​រង​ពិន័យ​កាត​លឿង​២ ។ នេះ​គឺជា​ការ​បង្ហាញខ្លួន​របស់​ក្រុម​សាំ​បា នៅ​វគ្គ​៨​ក្រុម​លើក​ទី​៧​ជាប់​ៗ​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ World Cup ចាប់តាំងពី​ឆ្នាំ​១៩៩៤​មក ។

-​បែ​ល​ហ្ស៊ិ​ក ៖

ក្រុម​មក​ពី​ទ្វីបអឺរ៉ុប​មួយ​នេះ បាន​បង្ហាញខ្លួន​នៅ World Cup រដូវ​កាល​ថ្មី​ជាមួយ​នឹង​​សមត្ថភាព​កូនក្រុម​នីមួយ​ៗ​ពោរពេញ​ទៅ​ដោយ​បច្ចេកទេស និង​បទ​ពិសោធន៍​ប្រកួត​ច្រើន​ឆ្នាំ ដែល​តែង​វាយបក​សម្រុក​គូប្រកួត​ស្ទើរតែ​ដកដង្ហើម​មិន​ទាន់ ។

បែ​ល​ហ្ស៊ិ​ក​ក៏​មិន​ទាន់ស្គាល់​ពាក្យ​ថា​ចាញ់​ម្តង​ដែរ​ចាប់តាំងពី​វគ្គ​ចែកពូ​ល​ដោយ​ស៊ុត​បាន​១២​គ្រាប់ និង​​របូត​វិញ​តែ​៤​គ្រាប់​ប៉ុណ្ណោះ ។ ទោះជា​ខ្សែការពារ​ប្រេស៊ី​ល រឹង​មាំ​ពិតមែន ប៉ុន្តែ​ពួក​គេ​ក៏​មិន​ទាន់​​ប្រកួត​ប៉ះ​ទ័ព​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ដូច​ក្រុម​បែ​ល​ហ្ស៊ិ​ក​ដែរ​ក្នុង​រដូវ​កាល​នេះ ។ ម្យ៉ាងទៀត Lukaku និង Hazard ជា​ខ្សែប្រយុទ្ធ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត ដែល​ងាយ​នឹ​បំបែក​ក្បូន​ការពារ​របស់​គូប្រកួត ។

យ៉ាងណាមិញ World Cup រដូវ​កាល​មុន បែ​លហ្ស៊ិ​ក​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​នេះឯង ក្រោម​ថ្វី​ជើង​ក្រុម​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​អា​ហ្ស​ង់​ទី​ន ។ ការ​ឡើង​មក​ប៉ះ​ក្រុម​មក​ពី​ទ្វីប​ដដែល​នេះ​គឺជា​រឿង​ដែល​ពួក​គេ​ខ្លាច​ប្រវត្តិ​ដ៏​ជូរ​ចត់​នោះ​កើតឡើង​សា​ជា​ថ្មី ។ ស្ថានភាព​កូនក្រុម​បែ​ល​ហ្ស៊ិ​ក​នា​ពេល​បច្ចុប្បន្ន​ពុំ​មាន​កីឡាករ​សំខាន់​រូប​ណា​របួស ឬ​ខក​នោះ​ទេ ។

សូម​បញ្ជាក់​ថា ក្រុម​ទាំង​ពីរ​ខាងលើ ធ្លាប់​ជួប​គ្នា​នៅ World Cup តែ​ម្តង​គត់​កាលពី​ឆ្នាំ​២០០២ ដែល​គ្រានោះ​ប្រេ​ស៊ី​ល​ទម្លាក់​បែ​ល​ហ្ស៊ិ​ក​ក្នុង​វគ្គ​១៦​ក្រុម​ដោយ​លទ្ធផល​២​ទល់​០ ហើយ​ក្រុម​សាំ​បា​ក៏​បន្តដំណើរ​របស់​ខ្លួន​រហូត​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឈ្នះ​ពានរង្វាន់​ទៀត​ផង ។ ហេតុនេះ​ជំនួប​ប្រកួត​លើក​ទី​២ ប្រេ​ស៊ី​ល​នឹង​បន្ត​យកឈ្នះ​សា​ជា​ថ្មី បើ​យោង​តាម​គេហទំព័រ​ទស្សន៍​ទាយ​កីឡា ដោយ​ផ្អែក​លើ​ប្រវត្តិ​ប្រកួត និង​ជើង​កីឡាករ​ក្នុង​ក្រុម​នីមួយ​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ