ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​កូន​រស់​ដោយ​ភ័យ​ខ្លាច​តក់ស្លុត បន្ទាប់​ពី​ឃាតករ​បា.ញ់សម្លា.ប់ថៅកែ​ទឹក​សុទ្ធ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល​ជិត​២​ខែ​ហើយ នៃ​ការ​បាញ់​សម្លាប់​បុរស​ម្នាក់​ជា​ថៅកែ​ទឹក​សុទ្ធ​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ហើយ​សមត្ថ​កិច្ច​នៅ​មិន​ទាន់​វែកមុខ​ចាប់​ឃាតករ​ជា​ជន​ដៃដល់​បាន​នៅឡើយ​ទេ ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រពន្ធ កូន…

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​ថ្ងៃនេះ​មាន​រយៈពេល​ជិត​២​ខែ​ហើយ នៃ​ការ​បាញ់​សម្លាប់​បុរស​ម្នាក់​ជា​ថៅកែ​ទឹក​សុទ្ធ​នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ហើយ​សមត្ថ​កិច្ច​នៅ​មិន​ទាន់​វែកមុខ​ចាប់​ឃាតករ​ជា​ជន​ដៃដល់​បាន​នៅឡើយ​ទេ ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រពន្ធ កូន និង​ក្រុម​គ្រួសារ​មានការ​បារម្ភ​ពី​សុវត្ថិភាព​ក្រៃ​លែង ព្រោះ​ខ្លាច​ឃាតករ​នោះ​វិល​ត្រឡប់​មក លប​បាញ់ប្រហារ​ជា​ថ្មី​ទៀត​។

បើ​តាម​បុរស​ឈ្មោះ ម៉ុ​យ ប៊ុ​ន​ធៀន អាយុ​៣០​ឆ្នាំ និង​ប្អូនស្រី កាលពី​រសៀល​ថ្ងៃ​ទី​៤ កក្កដា​​នេះ បាន​រៀបរាប់​ថា ក្រោយ​ពី​ការ​បាញ់ប្រហារ​សម្លាប់​ឪពុក​របស់​ខ្លួន​រួច​មក គ្រួសារ​គាត់​រស់​ដោយ​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង រហូត​មិន​ហ៊ាន​ដេក​ផ្ទះ​ទេ គឺ​មក​មើល​ផ្ទះ​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ពេល​យប់​គឺ​ទៅ​ដេក​កន្លែង​ផ្សេង មិន​ហ៊ាន​ចូល​មក​សម្រាក​នៅ​ក្នុងផ្ទះ​នោះ​ឡើយ ទាំង​ម្ដាយ និង​បងប្អូន​២-៣​នាក់​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ មុខរបរ​អាជីវកម្ម​ផលិត​ទឹក​សុទ្ធ ក៏​ត្រូវ​ផ្អាក​ដំណើរការ គឺ​ដោយសារ​តែ​មិន​ហ៊ាន​ដឹក​យក​ទឹក​សុទ្ធ​ទៅ​លក់​នៅ​កន្លែង​ផ្សេង​។ សព្វថ្ងៃ​នេះ​រស់​ដោយ​ការ​ភ័យ​ខ្លាច​តក់ស្លុត ចំពោះ​ព្រិ​ត្តិ​ការ​កើតឡើង​កាលពី​យប់​នោះ គឺ​ហាក់​នៅ​តាម​លង​ពួក​គាត់​ជា​រៀង​រហូត បើ​គិត​មក​ដល់​ពេល​នេះ​រយៈពេល​ជិត​២​ខែ​ហើយ ។

បុរស​ខាងលើ​បន្ត​ទៀត​ថា ដរាបណា នៅ​ចាប់​ឃាតករ​ជា​ជន​ដៃដល់​មិន​ទាន់​បាន​នោះ គ្រួសារ​គាត់​រស់នៅ​ដោយ​ភ័យ​ខ្លាច​មិន​ស្ងប់​ឡើយ ។ ហេតុនេះ​ហើយ​ពួក​គាត់​សូម​អំពាវ​នាវ​យ៉ាង​ទទូច​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក នគរបាល​ខេត្ត ក៏​ដូច​ជា​លោក​អភិបាល​ខេត្ត ជា​ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​ជំរុញ​និង​ព​ន្លឿ​ន​ក្នុង​ការ​ស្វែង​រក​​ចាប់ខ្លួន​ឃាតករ ដែល​បាញ់​សម្លាប់​ឪពុក​គាត់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង ។

សូម​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស មាន​ករណី​ជន​ពុំ​ស្គាល់​មុខ​បាន​បិទមុខ​ជិត ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា ប្រើ​កាំភ្លើង អាការ 47 ចូល​បាញ់ប្រហារ​ទៅ​លើ​បុរស ឈ្មោះ ប៊ិ​ន ហឿ​ន អាយុ​៦១​ឆ្នាំ ជា​ថៅកែ​សិប្ប​កម្ម​ទឹក​សុទ្ធ​៣​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​ចូល​ក្រោម​រថយន្ត​ដឹក​ទឹក​សុទ្ធ​របស់​ខ្លួន​នៅ​ចំ​ពី​មុខ​​ផ្ទះ​តែ​ម្តង ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​១​គ្រឿង និង គ្រាប់​កាំភ្លើង​អាការ​៤​គ្រាប់​នៅ​ក្នុង​កា​រ៉ុ​ង​ដែល​មិន​ឆ្ងាយ​ពី​ម៉ូតូ​ផ្លុ​ង​ចោល កណ្តាល​វាល​ស្រែ​ពី​កន្លែង​កើតហេតុ​ជាង​១​គីឡូម៉ែត្រ ដែល​សមត្ថកិច្ច​កំណត់​ថា ជា​ម៉ូតូ​របស់​ជន​ដៃដល់ ។

យ៉ាងនេះ​ក្តី​បើ​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​សុំ​លាក់​សិន ព្រោះ​កំពុង​តែ​មមាញឹក​បំបែក​សំណុំ​រឿង​​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ